ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។
ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។
ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។
តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…