កាលពីចុងខែឧសភា និងដើមខែមិថុនាថ្មីៗនេះ មហោស្រពសិល្បៈទីក្រុង ស្អាត ជាមហោស្រពមួយដែលបានប្រារព្ធធ្វើឡើងនៅឯក្រុងបាត់ដំបង។ បើតាមលោក
Christophe Saltzmann ពីមហោស្រពមួយនេះ បានឲ្យដឹងថា វាជាការផ្តួចផ្តើមរវាង ហ្វារ ពន្លឺសិល្បៈ និងវិចិត្រសាល សង្កែ ការដូចជាការចូលរួមពី Romcheik 5, ASSAJAN ឬក៏ TAT (អង្គការពីប្រទេសថៃ) ព្រមជាមួយអង្គការនៅក្នុងស្រុកមួយចំនួនទៀតផងដែរ។
គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។
លោកបន្តទៀតថា វាជាលើកដំបូងដែលមហោស្រពបែបនេះកើតឡើងនៅក្នុងទីក្រុងបេតិកភណ្ឌមួយនេះ ដែលកើតចេញពីក្រុមការងារដ៏តូចមួយដែលមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានផ្សព្វផ្សាយបន្តធំទៅៗដែលទាក់ទាញឲ្យមានមនុស្សម្នា ក៏ដូចជាសិល្បករជាច្រើនចូលរួមចំណែកដើម្បីឲ្យកម្មវិធីនេះលេចរូបរាងឡើងក្នុងទ្រង់ទ្រាយធំបែបនេះ។ សិល្បករដែលមកចូលរួមទាំងអស់គឺដោយការស្ម័គ្រចិត្ត និងមិនមានគិតកម្រៃទេ ពួកគាត់មកជួយដោយការស្រឡាញ់ និងចង់លើកដម្កើងវប្បធម៌របស់បាត់ដំបង តែពីមហាស្រពក៏បានសម្រួលពួកគាត់វិញទៅលើសំភារៈសិល្បៈដូចជាទឹកថ្នាំលាប អាហារ ភេសជ្ជៈ ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរ។
បន្ទាប់ពីការសាកសួរលោក Christophe Saltzmann អំពីមហោស្រពនេះនាពេលអនាគត លោកបានបញ្ជាក់ថា មហាស្រពមួយនេះគឺបង្កើតឡើងក្នុងទម្រង់បែបផែន និងរូបភាពសម្រាប់បាត់ដំបង តែប្រសិនមានការសហការណ៍ និងគាំត្រ ប្រហែលជាអាចនឹងត្រូវបានយកទៅធ្វើនៅទីក្រុងផ្សេងទៀតដេរ ហើយបើផែនការមហោស្រពមួយនេះនឹងប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង។
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…