បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។
បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។
ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…