ក្តៅៗហុយៗ ស៊ុបសាប៊ុសាប៊ុ និងស៊ុគិយ៉ាគិ នៅ Mo-Mo-Paradise
ពេលដែលជួបជុំបងប្អូនគ្រួសារ
មិត្តភក្តិ និងក្រុមការងារ ពិតណាស់អ្នកទាំងអស់គ្នាតែងតែរកនឹកមុខម្ហូប ឬអាហារ
ដ៏សមរម្យមួយសម្រាប់ការជួបជុំកាន់តែរីករាយនិងបំភ្លេចមិនបាន
ដូច្នេះអាហារដែលសមស្របទៅនឹងការជួបជុំនិងជាជម្រើសទីមួយនោះគឺ “ស៊ុប”។
ហើយគ្រានេះ Eatery ពី Kampucheers សូមណែនាំនូវ ស៊ុបលំដាប់លេខ១សាប៊ុសាប៊ុ និង
ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន
ជាពិសេសអ្នកចូលចិត្ត ឬចង់សាកល្បងស៊ុបមានរសជាតិដើមពីជប៉ុន។
ស្ថិតនៅសង្កាត់បឹងកេងកងទី១ ផ្លូវប៉ាស្ទឺ ៥១ កែង ផ្លូវ២១៩ នៅពេលចូលនៅក្នុងហាងភ្លាមអ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅពេញចិត្តបំផុតចំពោះភាពរស់រាយរាក់ទាក់របស់បុគ្គលិកតាំងពីមាត់ទ្វាររហូតដល់កន្លែងអង្គុយ
ដែលគាត់ស្ថិតក្នុងសំលៀកបំពាក់បែបជប៉ុនបុរាណដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្ថិតនៅក្នុងប្រទេសជប៉ុន។
បុគ្គលិក ម៉ូម៉ូផារ៉ាដាយ នឹងណែនាំពី ស៊ុប របស់ម៉ូម៉ូផារ៉ាដាយ ដែលមានច្រើនជម្រើស
ដូចជា សាប៊ុសាប៊ុ (Shabu-Shabu) សុគិយ៉ាគិ (Sukiyaki) ស៊ុបផ្សិត វ៉ាហ្វុម៉ាស់រូម (Wafu Mushroom) និង ស៊ុបវ៉ាហ្វុគីមឈី (Wafu Kimchi) ។
អ្វីដែល ម៉ូម៉ូផារ៉ាដាយ
ពិសេសខុសពីគេ គឺ សាច់គោ នៅក្នុងហាងជប៉ុននេះ មានរសជាតិឆ្ងាញ់ និងមានគុណភាពខ្ពស់ស្តង់ដាអាមេរិកាំង
ហើយភាគច្រើនបន្លែស្រស់នៅទីនេះគឺសុទ្ធសឹងតែជាផលិតផលរបស់កសិករខ្មែរយើង
ចំណែកឯពងមាន់វិញអ្នកទាំងអស់គ្នាកុំញញើតមិនហ៊ានពិសារអី
ព្រោះសុទ្ធសឹងតែជាពងមាន់ស្រស់ៗបានសម្លាប់មេរោគរួច
(Pasteurized Eggs)
គ្មានក្លិន និង មានរសជាតិឆ្ងាញ់ និងចុងក្រោយគឺទឹកជ្រលក់ដ៏សម្បូរបែប។
អញ្ចឹងមិនថា ដើមសប្តាហ៍
ឬចុងសប្តាហ៍ មានកម្មវិធីជួបជុំ ខួបកំណើត កុំភ្លេចមកសាកល្បងរសជាតិពិសេសពី
ភោជនីយដ្ឋាន ស៊ុបជប៊ុន ម៉ូម៉ូផារ៉ាដាយ ដែលជាប្រភេទហាងប៊ូហ្វេ (All-You-Can-Eat) ដ៏ល្បី ពង្រីកស្លាកយីហោរបស់ខ្លួននៅទូទាំងប្រទេសជប៉ុនក៏ដូចជាបណ្តាប្រទេសអាស៊ីដទៃទៀតដូចជា
តៃវ៉ាន់ ចិន ថៃ សៀងហៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សហរដ្ឋអាមេរិក។
ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ (+855) 98 393 888 / ទីតាំងលើ Google Map: