កម្ពុជាត្រូវបានស្គាល់ថា ជាប្រទេសមួយដែលមានអរិយធម៌ សិល្បៈដ៏ចំណាស់មួយក្នុងតំបន់ និងសំបូរបែប ពីមួយជំនាន់ទៅមួយជំនាន់។ ទោះបីជាធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម ជាច្រើនអន្លើ ឯកសារខ្លះត្រូវបានបាត់បង់ និងបំផ្លាញចោលទៅហើយក្តី ក៏ព្រលឹងនៃសិល្បៈខ្មែរតែងតែរស់នៅជាមួយជនជាតិខ្លួនជានិច្ច។ បើនិយាយអំពីសំណង់ស្ថាបត្យកម្មនៅកម្ពុជាវិញ គឺជាប្រធានបទមួយដែលមនុស្សម្នារតែនិយមលើកយកមកនិយាយ មិនដាច់ពីមាត់ មិនថា ប្រាង្គប្រាសាទដែលមានអាយុកាលរាប់ពាន់ឆ្នាំ ព្រះវិហារបុរាណ សំណង់អគារបន្សល់ពីសម័យអាណានិគមនិយមបារាំងឡើយ ដែលតែងទទួលបានការស្ងើចសរសើរអំពី សោភ័ណភាព នៃសម្បត្តិស្ថាបត្យកម្មទាំងនោះ។
យុវជនស្រ៊ិន សុខមាន ដែលជាបុគ្គលម្នាក់ដែលចូលចិត្ត សិក្សា ស្រាវជ្រាវ ចង់ដឹងចង់ឮអំពីអគារបេតិភណ្ឌទាំងនោះ បានចំណាយពេលវេលា និងថវិការបស់ខ្លួនអស់រយៈពេលជាង ១០ឆ្នាំ ដើម្បីចុះទៅស្រាវជ្រាវប្រវត្តិ និងផ្តិតយករូបភាព នៃសំណង់អគារទាំងនោះ គ្រប់ទិសទីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលលោកបានប្រមូលបាននូវប្រវត្តិ និងសំណង់អគារចាស់ៗទាំងនោះបានប្រមាណជាង ១០០ កន្លែង ដែលលោកតែងតែបង្ហោះរូបភាព និងប្រវត្តិនៃសំណង់អគារបេតិភណ្ឌទាំងនោះលើ ទំព័រហ្វេសប៊ុក Amazing Cambodia ដែលបង្កើតឡើងក្នុងគោលបំណង ចែករំលែក ព័ត៌មានអំពីសិល្បៈ និងស្ថាបត្យកម្មខ្មែរ។ ហើយថ្មីៗនេះ សុខមាន ក៏បានបង្កើតឡើងនូវកម្មវិធីពិព័រណ៌រូបភាព អគារបេតិភណ្ឌដែលត្រូវបានគេមើលរំលង ដែលបានប្រារព្ធធ្វើនូវ Kbach Gallery ក្នុងបរិវេណ Factory Phnom Penh ដើម្បីបើកសម្ពោធនូវសមត្ថិផលដែលលោក និងក្រុមការងារ បានស្វះស្វែងស្រាវជ្រាវ មកដាក់តាំងបង្ហាញជាសាធារណៈ។ កម្មវិធីនោះក៏ត្រូវបានអញ្ចើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងការបរទេស សិល្បៈកររៀមច្បងជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជាស្ថាបត្យករ និងអ្នកដែលនិយមវិស័យស្ថាបត្យកម្ម យ៉ាងច្រើនកុះករ។
ស្រ៊ិន សុខមាន ក៏បានបញ្ចេញនូវមតិផ្តាំផ្ញើទៅកាន់យុវជនជំនាន់ក្រោយ ឲ្យចេះស្វែងយល់បន្ថែមអំពីសិល្បៈដ៏ពិសេសដែលខ្មែរជំនាន់មុនបន្សល់ទុកឲ្យ ក៏ដូចជាចេះចាប់ផ្តើមប្រមូលឯកសារទុក និងចែករំលែកជាមួយនឹងប្រភពព័ត៌មានច្បាស់លាស់ ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹង និងស្មារតីអភិរក្ស។ វាអាចថាគេមិនសូវជាចាប់អារម្មណ៍នៅពេលនេះ តែពេលវេលាក្រោយទៅឯកសារដែលយើងបានចងក្រង ទាំងនោះអាចជាវត្ថុ សម្អាង និងតឹកតាង បង្ហាញអំពីប្រវត្តិ និងព័ត៌មានដែលទាក់ទង ទៅកាន់មនុស្សជំនាន់ក្រោយ។ លោកក៏បានបញ្ជាក់ផងដែរ តាមរយៈសម្ថតិផលនេះ លោកក៏មានបំណងប្រាថ្នា យកព័ត៌មានដែលលោកបានចុះស្រាវជ្រាវរយៈពេលកន្លង មកចងក្រងជាសៀវភៅបោះពុម្ព ជាឯកសារសម្រាប់យុវជនជំនាន់ក្រោយស្វែងយល់អំពីអគារបេតិភណ្ឌដែលកម្ពុជាមាន។
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…