បើយោងតាមសៀវភៅល្ខោនខោល របស់ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងតែងនិពន្ធ លោកតា ពេជ្យ ទុំក្រវ៉ិល បានសរសេរថា នៅលើសិលាចារឹក K.99 នាសតវត្សរ៍ទី១០ គេឃើញមានទម្រង់ល្ខោនមួយឈ្មោះ «ភាណី»។ រ្មាំ ឬរមាំភាណី គឺជាអ្នករាំភាណី សុទ្ធតែជាប្រុស ហើយត្មឹនភាណី គឺតន្រ្តីករសម្រាប់ល្ខោននេះ ក៏សុទ្ធតែប្រុសដែរ។
ទោះជាយ៉ាងណាក៏ដោយ ល្ខោនភាណី ឬល្ខោនខោល ដែលបុព្វបុរសដូនតាខ្មែរ បានកត់ត្រាទុកក្នុងសិលាចារឹក លេខ K-៩៩ និងក្នុងសិលាចារឹក លេខ K-២៧០ អ្នកស្រាវជ្រាវ និងចងក្រងឯកសារមួយចំនួនមានជំនឿយ៉ាងមុតមាំថា ទម្រង់ល្ខោនភាណី ឬល្ខោនខោលនេះ ប្រាកដជាមានកំណើតនៅលើទឹកដីនៃមាតុភូមិកម្ពុជាតាំងពីមុនសតវត្សរ៍ទី១០។
នៅសម័យអង្គរ ល្ខោនខោល ត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំនៅព្រះរាជវាំងបុរាណខ្មែរ។ ហើយភាពខុសប្លែកពីគេនៃល្ខោននេះ ត្រង់ថាតួសម្ដែងទាំងអស់សុទ្ធតែជាប្រុស ហើយគ្រប់តួអង្គសម្ដែងត្រូវពាក់ក្បាំងមុខលើកលែងតួនាងតែម្នាក់គត់។ ហេតុផលពិតប្រាកដនៅតែមិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឱ្យសាសនាព្រាហ្មណ៍មានជម្លោះជាមួយសាសនាព្រះពុទ្ធ នៅក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ (១២៤៣-១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់។ ដូច្នេះទើបមានការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះ ផ្អែកទៅលើលទ្ធិអ្នកកាន់សាសនាព្រះពុទ្ធ។
បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ នោះថា ខោល គឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ »។
ចំពោះលោក ហ្សក សឺដេស ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះសម្រាប់លោក សឺដេស ល្ខោនខោល គឺជា «ល្ខោននៃរបាំស្វា» ។
ចំណែកទស្សនាវដ្តីកម្ពុជសូរិយា លេខ៣ ខែមីនា ឆ្នាំ១៩៤៨ បានសរសេរថា ល្ខោនខោល គឺគេកំណត់លេងចំពោះតែរឿង ដែលទាក់ទាមដោយរឿងព្រះជាម្ចាស់ គឺព្រះឥសូរ ព្រះនារាយណ៍ ដែលជាព្រះក្នុងសេយ្យសាស្ត្រ គឺលេងរឿងអវតា «បែងភាគ» របស់ព្រះជាម្ចាស់ដូចរឿងរាមកេរ្តិ៍ «រាមាយណៈ» សឹងជាប្រវត្តិរបស់ព្រះជាម្ចាស់ ដើម្បីប្រកាសកិត្តិគុណ សេចក្តីខ្លាំងពូកែ អ្នកក្លាហាន និងជាអ្នកដែលព្រះជាម្ចាស់។
និយាយពីប្រវត្តិល្ខោននេះ លោក វង់ សុធារ៉ា សាស្រ្តាចារ្យសិលាចារឹកសាស្រ្ត និងប្រវត្តិសាស្រ្តខ្មែរ មានប្រសាសន៍ថា «ល្ខោនខោល ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយរបស់ខ្មែរ យ៉ាងហោចណាស់ចាប់តាំងពីសម័យអង្គរ នាសតវត្សរ៍ទី៩។ នៅលើសិលាចារឹកវត្តប្រម៉ា K.1229C:12-13 សៀមរាប ឆ្នាំ៩៧៩ គ.ស. មានបរុស «វាប» (ប្រាំមួយ) នាក់ នៃខេត្តធ្រូវបុរៈ បានចូលជាភ្នាក់ងារល្ខោនខោល នៅរាជវាំង។ ចំណែកសិលាចារឹកស្ទឹងស្រែង ភាគខាងលើ K.566A:11-12 នៅសតវត្សរ៍ទី១០ មានអម្ចាស់ម្នាក់នាមវ្រះកម្រតេងអញឥសានសិវៈ ជាប្រធានល្ខោនខោល»
ទម្រង់សិល្បៈបុរាណល្ខោនខោលនៅរស់រានមានជីវិតបច្ចុប្បន្ន មានរហូតដល់៤វង់ធំៗ គឺ ល្ខោនខោលភ្នំពេញ ល្ខោនខោលខេត្តបាត់ដំបង ល្ខោនខោលខេត្តកំពង់ធំ និងល្ខោនខោលវត្តស្វាយអណ្ដែតខេត្តកណ្ដាល ដែលក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមសិល្បករល្ខោនខោល និងជាប្រធានក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី លោក ហង់ ភូមិរ៉ា បានបញ្ជាក់។
លោកបន្ថែមថា ល្ខោនខោលតាមតំបន់នីមួយៗ មានលក្ខណៈខុសៗគ្នាបន្តិចបន្តួច ទៅលើសម្លៀកបំពាក់ គ្រឿងតុបតែងខ្លួនផងដែរ។ ជាក់ស្ដែង តួសម្ដែងប្រុសមកពីខាងវត្តអណ្ដែត មិនពាក់មុខនោះទេ ដោយគេនិយមផាត់មុខជំនួសវិញ ព្រមទាំងពាក់មកុដ។ មួយវិញទៀត ខាងបាត់ដំបង មិនសូវពាក់គ្រឿងតុបតែងច្រើនឡើយ។
សូមជម្រាបថា មកទល់ពេលនេះ ល្ខោនខោល វត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូជាផ្លូវការ នាសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
ល្ខោនប្រភេទនេះ កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោល វត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត៕
រូបភាព៖ Reach Rithivong និងបុណ្យភូមិ
Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…
Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…
Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…
Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…
Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…
In the digital world of online relationships, connecting with genuine sugar daddy apps that indeed…