ធ្លាប់ភ្លក្សហើយឬនៅ សាច់អាំង និងម្ហូបកូរ៉េ រូបមន្តតពីរាជរង្សនៅ សរ រ៉េ?

បើអ្នកកំពុងស្វែងរកកន្លែងហូបអាហារ ដែលមានទាំងសាច់អាំង និងម្ហូបកូរ៉េ ទីនេះនឹងក្លាយជាកន្លែងដែលអ្នកប្រាថ្នា ព្រោះថា Seorae ជាភោជនីយដ្ឋាន “សាច់អាំងកូរ៉េ” ជាមួយរសជាតិឆ្ងាញ់អស់ទាស់ ជាមួយគ្រឿងផ្សំល្អៗ និងទឹកជ្រលក់ដ៏មានឱជារស។

សម្រាប់មុខម្ហូបដែល Eatery ចង់ណែនាំឲ្យទៅភ្លក់ពេលនេះ គឺមានដូចជា ឈុត Ban Chan (បាន់ចាន់) ដែលមានម្ហូបក្លែមទ្រាប់ពោះលើសពីប្រាំមុខ អស់ថែមៗ សំខាន់គឺ Freee!!! តមកជាមួយ ឈុតសាច់គោ Assort Beef Set ដែលមានសាច់គោច្រើនប្រភេទ មួយឈុតធំ អាចទទួលទានផ្ទាប់ជាមួយសាឡាដ គីមឈី ជ្រលក់ទឹកជ្រលក់ហឹរតិចៗ បូករួមសាច់ផ្អែមផុយរលាយចូលមាត់ ធានាថាចាប់មាត់ជីបៗតែម្តង! ថែមជាមួយ បាយមូល (Rice Ball) ផ្សំពីអង្ករដំណើបកូរ៉េ លាយសារ៉ាយនិង ម៉ាយ៉ូនេស ពូនជាដុំមូលៗ ញ៊ាំលាយគីមឈី ឬសាច់ ពិតជាឆ្ងាញ់ខ្លាំង ថែមជាមួយ ស៊ុបគីមឈី ជូរហឹរក្តៅៗមានលាយតៅហ៊ូនិងសាច់ទៀតរសជាតិរឹតតែអស្ចារ្យ។ ហើយអ្វីដែលនៅជាមួយអ្នក មិនគួររំលងពេលដែលញ៊ាំអាហារកូរ៉េនោះគឺ ស្រា Soju រសជាតិពីជនជាតិកូរ៉េ នឹងធ្វើឲ្យអាហារមួយពេលនេះកាន់តែមានន័យខ្លាំងមិនខាន។ អូ! លើសពីនេះក៏មានពងមាន់ BBQ ចាក់ចេញពីកំសៀវ រសជាតិក៏ឆ្ងាញ់កប់ដែរ!

ដើម្បីយល់ពីប្រវត្តិខ្លះៗរបស់ ភោជនីយដ្ឋានសាច់អាំងកូរ៉េ សរ រ៉េ គឺសូមត្រឡប់ទៅកាន់ជំនាន់រជ្ជកាលបុរាណរបស់កូរ៉េនៅពេលដែលពូជពង្សរាជវង្សត្រូវការរស់នៅដោយភាពថ្លៃថ្នូរនិងភាពឥតខ្ចោះគ្រប់ទិដ្ឋភាពនៃជីវិត។ ភាពឥតខ្ចោះទាំងអស់នេះរាប់បញ្ចូល ទាំងភោជនាហារ ដែលទាមទារនូវ គ្រឿងផ្សំ និងសាច់ដែលមានគុណភាពល្អបំផុតសម្រាប់ថ្វាយជូនរាជវង្ស។ សាច់មួយប្រភេទក្នុងចំណោមសាច់ទាំងអស់គឹ ហ្គាលមេហ្គីសាល (Galmaegisal) ដែលស្គាល់ជា Skirt Meat ផងដែរ ហើយសាច់ផ្នែកនេះជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ គឺសាច់ផុយ ដែលបរិមាណនៃជាតិខ្លាញ់គឺមានតិចតួចបំផុតដែលមានតែ ២៥០ ក្រាមតែប៉ុណ្ណោះ សម្រាប់ជ្រូក ពេញវ័យ។ វាពិតជាល្អនិងកម្រណាស់ដែលសាច់ទាំងនេះត្រូវបានគេយកមកបម្រើសម្រាប់តែពូជពង្សរបស់រាជវង្សប៉ុណ្ណោះ។

Seorae Galmaegi ត្រូវបានបង្កើតឡើងនាខែមេសា ឆ្នាំ ២០០៧ ក្នុងប្រទេសកូរ៉េខាងត្បូង ហើយបានចាប់ផ្តើមក្លាយជាយីហោដែលពេញនិយមសម្រាប់សាច់ ហ្គាលមេហ្គីសាល (Skirt Meat)។​ បច្ចុប្បន្ន Seorae មានរហូតដល់ទៅជាង ៣០០ សាខា ទូទាំងពិភពលោក ដូចជានៅ ប្រទេសកូរ៉េ ចិន ហុងកុង ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី កាណាដា អូស្ត្រាលី ម៉ាឡេស៊ី និងកម្ពុជា។

អញ្ចឹងបើចង់ស្គាល់ថា SOERAE ជាកន្លែងទទួលទានអាហារកូរ៉េដ៏សាកសមសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ និងអ្នករួមការងារកម្រិតណា កុំភ្លេចសាកល្បងណា៎ ទីតាំងមិនបាករកសោះ ព្រោះនៅម៉លធំៗតែម្តង មាននៅ AEONទី1 ជាន់ទី2 AEONទី2 ជាន់ទី2 និង OLYMPIA ជាន់ទី5។

admin

Share
Published by
admin

Recent Posts

Best Sweepstakes Gambling enterprises stake Arkansas Participants Can also enjoy

All sites give ample welcome incentives with 100 percent free revolves, which make first a…

1 hour ago

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

5 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

5 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

5 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

5 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

6 hours ago