សែរស្រឡាយ FAST & FURIOUS ត្រៀមបញ្ចេញវគ្គញែកក្រុមស្រីៗ

Vin Diesel ធានាថា ក្រោយពី Fast10 ចប់ទៅ រឿងវគ្គញែកនៃ ធីមស្រីៗ នឹងមកដល់ជាមិនខាន!!

••• រយៈពេលក្រោយៗមកនេះ សែស្រឡាយកុនប្រណាំងឡានដ៏សែនលឿនសាហាវទម្លុះនរកដែលទស្សនិកជនទូទាំងពិភពលោកសុទ្ធតែស្គាល់ច្បាស់ក្នុងឈ្មោះ FAST & FURIOUS នោះ គឺត្រូវបានកែច្នៃយ៉ាងច្បាស់គួរឲ្យកត់សម្គាល់ ពីកុនបែបប្រណាំងឡាន លេងស្ទាយល៍ឡាន រត់គេប៉ូលីសបែបឡូយៗ ប្រែមកជាកុនបែបអេកហ្សិនផ្សងព្រេង បំពេញបេសកកម្មយ៉ាងពេញរូបរាង ហើយថែមទាំងបានពង្រីកចក្រវាឡកាន់តែធំឡើងៗជារឿយៗ ទាំងការបន្ថែមតួអង្គដែលមានមានតួសម្តែងល្បីៗមកដើរតួសំខាន់ៗ ការសាងវគ្គញែក (Spin-off) ដូចជា HOBBS & SHAW ជាដើម។

ពេលនេះក្រៅពី F9: THE FAST SAGA ដែលកំពុងតែចូលមកដល់ យើងនៅទទួលបានការធានាបែបផ្លូវការថែមទៀតថា តទៅក្នុងអនាគត ចក្រវាឡនឹងកាន់តែធំទៅៗលើសដើម ហើយវានឹងមានរឿងវគ្គញែកបន្ថែមទៀត ដែលនឹងផ្តោតសំខាន់លើតួអង្គគោលស្រីៗជាលក្ខណៈធីមតែម្តង។

ក្នុងកម្មវិធី MTV International ការប្រគុំតន្រ្តី F9 នៅពេលដែលអ្នកកាស្សែតសួរថា “ក្រោយពីវគ្គ១០ បញ្ចប់ទៅ តើសែស្រឡាយនេះ នឹងដើរតាមបែបផែនណាបន្តទៀត?” តារាសម្តែងគោល លោក Vin Diesel បានចេញមកធានាថាវគ្គញែកនៃធីមស្រីៗសម្រាប់ត្រកូលនេះ គឺកំពុងស្ថិតក្នុងការអភិវឌ្ឍន៍សាច់រឿង រំពឹងថានឹងសរសេរសាច់រឿងចប់ខែក្រោយនេះហើយ។

សម្រាប់ក្រុមអ្នកសម្តែងស្រីៗដែលនឹងបង្ហាញមុខក្នុងវគ្គញែកដែល Vin Diesel និយាយដល់នោះ គឺត្រូវបានរំពឹងថា នឹងមានមុខ Nathalie Emmanuel, Michelle Rodriguez និង Jordana Brewster ដោយមាន Charlize Theron មកមានចំណែកជា Villain ស្រីផងដែរ។តែគួរឲ្យសោកស្តាយដែលតួអង្គ Gisele (សម្តែងដោយ Gal Gadot) លែងបានមកនៅរួមគ្នាក្នុងធីមមួយនេះ… អេ៎! តែមិនប្រាកដទេ អ្វីក៏អាចកើតឡើងបានដែរ សូម្បី HAN នៅអាចស្លាប់ហើយរស់ឡើងវិញបាន។

Michelle Rodriguez ក្នុងតួអង្គ Letty Ortiz
Jordana Brewster ក្នុងតួអង្គ Mia Toretto
Nathalie Emmanuel ក្នុងតួអង្គ Ramsey

F9: THE FAST SAGA នឹងមកដល់រោងកុនក្នុងស្រុកយើង ថ្ងៃទី ២១ ឧសភា ២០២០

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago