រំលឹកដល់តារាកូនខ្មែរដំបូងដែលធ្លាប់ឈ្នះពាន Oscars “ហាំង សំណាង ង៉ោ”

លោក ហាំង សំណាង ង៉ោ ក្នុងការទទួលពានរង្វាន់ Oscars លើកទី៥៧ ឆ្នាំ១៩៨៥

••• សម្រាប់ការប្រកាសពានអូស្ការដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ បានសាងប្រវត្តិសាស្ត្រថ្មីនៃភាពយន្តអាស៊ី ដែលបានក្លាយជាភាពយន្តដែលទទួលពានច្រើនជាងគេបំផុតក្នុងវេទិកាអូស្ការ២០២០ នោះគឺ PARASITE ភាពយន្តកំប្លែងលាយឡំភ័យរន្ធត់ពីប្រទេស កូរ៉េខាងត្បូង ដែលប្រមូលបានពានដល់ទៅ៤ គឺ Best Original Screenplay, Best International Feature Film, Best Picture, Best Director (Bong Joon-ho)។

ដោយឡែកថ្ងៃនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្តអ្នកកុននិយម មករំលឹកដល់លោក ហាំង សំណាង ង៉ោ (Haing S. Ngor) ជាកូនខ្មែរដំបូងគេដែលបានឡើងដល់វេទិកាពិភពលោក ក្នុងការទទួលពានរង្វាន់អូស្ការលើកទី៥៧ កាលពីឆ្នាំ ១៩៨៥ ក្នុងភាពយន្តដំបូងរបស់ខ្លួនគឺ THE KILLING FIELDS ( វាលពិឃាត) ដោយគាត់បានឈ្នះពាន Academy Award for Best Supporting Actor (ពានតារាសម្តែងរងឆ្នើមបំផុត)។

ហាំង សំណាង ង៉ោ និង Sam Wateston ឈុតឆាកក្នុងភាពយន្តរឿង THE KILLING FIELDS (1984)
លោក ហាំង សំណាង ង៉ោ ក្នុងភាពយន្តរឿង THE KILLING FIELDS (1984)
លោក ហាំង សំណាង ង៉ោ ក្នុងភាពយន្តរឿង THE KILLING FIELDS (1984)

សម្រាប់ភាពយន្ត THE KILLING FIELDS ដែលបានឈ្នះអូស្ការកាលពីឆ្នាំនោះ គឺនិយាយពីរឿងពិតនៃលោក ឌិត ប្រន អ្នកថតរូបសារពត៌មាន ដែលបានរួចជីវិតក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬជនជាតិខ្មែរយើងតែងហៅខ្លីៗថា សម័យខ្មែរក្រហម។ ភាពយន្តដែលផលិតដោយជនជាតិអង់គ្លេសមួយនេះ មាននិយាយ៣ភាសាគឺ ខ្មែរ អង់គ្លេស និងបារាំង ហើយបានទទួលជោគជ័យជាខ្លាំងផ្នែកចំណូល (Box office) និងការដើរកើបពានពីវេទិកាផ្សេងៗដែលមានដូចជា OSCARS ដែលបានឈរឈ្មោះដល់ទៅ៧ពាន និងឈ្នះបាន៣ពាន ដោយក្នុងនោះមានវត្តមានលោក ហាំង សំណាង ង៉ោ ដែលគ្មានប្រវត្តិសម្តែងពីមុនមកសោះ។ ក្រៅពីនេះក៏បានឈ្មោះពាននៅ British Academy Film Awards ចំនួន៨ពាន ដោយក្នុងនោះមានលោក ហាំង សំណាង ង៉ោ ចំនួន២ពានផ្នែក តារាសម្តែងចំណូលថ្មីឆ្នើមបំផុត និង តារាសម្តែងក្នុងតួអង្គគោលឆ្នើមបំផុត និងសម្រាប់វេទិកា Golden Globe Awards លោកក៏បានឈ្នះនូវពានតារារួមសម្តែងឆ្នើមបំផុត ផងដែរ។

ទិដ្ឋភាពពេលទទួលពានរង្វាន់ Golden Globe

លោក ហាំង សំណាង ង៉ោ (Haing S. Ngor) មិនត្រឹមតែជាតារាសម្តែងក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ គាត់ក៏ជាពេទ្យសម្ពព និងរោគស្រី្ត ហើយក៏ជាកវីនិពន្ធផងដែរ។ សម្រាប់ស្នាដៃរបស់លោក ក្នុងការសម្តែង ក្រោយពីភាពជោគជ័យនៃ THE KILLING FIELDS រួមមានជ១០រឿងជាង ដោយភាពយន្តលេចធ្លោបន្តមកទៀតគឺ MY LIFE (1993) ដែលលោកបានរួមសម្តែងជាមួយតារាហូលីវូដ Michael Keaton និង Nicole Kidman ផងដែរ។ ភាពយន្តចុងក្រោយរបស់លោកគឺ HIT ME (1996) ដែលលោកបានសម្តែងជាតួអង្គឈ្មោះ Billy Tungpet។

លោក ហាំង សំណាង ង៉ោ ក្នុងភាពយន្តរឿង HIT ME (1996)
លោក ហាំង សំណាង ង៉ោ ឈរនៅព្រំដែនខ្មែរ-ថៃ ក្នុងឆ្នាំ១៩៨៨

គួរឲ្យសោកស្តាយ កាលពីដើមឆ្នាំ ១៩៩៦ លោក ហាំង សំណាង ង៉ោ ត្រូវបានគេធ្វើឃាតបាត់បង់ជីវិតដោយការលបបាញ់នៅពីក្រៅផ្ទះរបស់ខ្លួន ក្នុងក្រុង Lost Angeles រដ្ឋ California ដែលបានសាងភាពសោកសៅដល់ទស្សនិកជនអន្តរជាតិ ពិសេសជាការបាត់បង់ដ៏ធំនូវអ្នកមានស្នាដៃឆ្នើមខ្មែរយើងតែម្តង។

សម្រាប់ភាពចៃដន្យមួយនៃការស្លាប់របស់តារាខ្មែរអន្តរជាតិម្នាក់នេះ គឺមុននោះមួយខែ ក្នុងភាគទី ១២ រដូវកាលទី ៧ នៃភាពយន្តគំនូរជីវចល THE SIMPSONS តួអង្គឈ្មោះ Homer បានឲ្យបង្ហាញថា “គាត់បានលួចពានរង្វាន់អូស្ការរបស់លោក ង៉ោ ហើយបានយកមកលុបឈ្មោះលើផ្លាកចេញដាក់ឈ្មោះខ្លួនឯងទៀតផង” ដែលវគ្គនេះបានចាក់បញ្ចាំងមុនមួយខែនៃការស្លាប់របស់តារារូបនេះនោះឯង។ នៅក្នុងការចាក់ផ្សាយឡើងវិញ អ្នកនិពន្ធបានកែប្រែសាច់រឿងនិងឈ្មោះលោក ទៅជាតារាផ្សេងម្នាក់ទៀត ដើម្បីជាការគោរពដល់វិញ្ញាណខណ្ឌអ្នកស្លាប់ និងជាការបញ្ជៀសប្រធានបទពាក់ព័ន្ធនឹងការដែល Homer សម្លាប់លោកក្នុងការដណ្តើមអូស្ការ។

លោក ហាំង សំណាង ង៉ោ កើតថ្ងៃទី ២២ មីនា ១៩៤០ ក្នុងស្រុកបាទី ខេត្តតាកែវ និងបានទៅរស់នៅប្រើជីវិតក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨០ ក្រោយពីការរំដោះខ្មែរក្រហមមួយឆ្នាំជាង។ លោកទទួលមរណៈភាពថ្ងៃទី ២៥ កុម្ភៈ ១៩៩៦ ដោយខ្មាន់កាំភ្លើងលបបាញ់ប្រហារ សពរបស់លោកបានកប់រក្សាទុកនៅវាលកប់សព Rose Hills Memorial Park នៃរដ្ឋ California។

Poster ភាពយន្តរឿង THE KILLING FIELDS (1984)

“IN MEMORY OF HAING S. NGOR”
ប្រភព Wikipedia និង IMDB

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago