តើស្ត្រីមានប្រវត្តិតស៊ូមតិយ៉ាងណាខ្លះ ទើបទិវានារីអន្តរជាតិកើតមានឡើង?

នៅ​ចុង​សតវត្ស​ទី ១៩ បច្ចេកវិជ្ជា​បាន​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែលមាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន​។ នារី និង​កុមារ​ក្រីក្រ​រាប់លាន​នាក់ ត្រូវបាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំងឡាយ​។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​យ៉ាង​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករ​ឡើយ ជាហេតុ​ធ្វើឱ្យ​នារី និង​កុមារ​ទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​។​

ដោយ​ការឈឺចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀបសង្កត់​កេងប្រវ័ញ្ច​ហួសប្រមាណ​នោះ នៅ​ថ្ងៃទី ៨ មីនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់ដេរ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ និង​ញ៉ី​វ​យ៉​ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាពគ្នា​ក្រោកឈរឡើង​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​ទាមទារ​ឱ្យ បន្ថយ​ម៉ោង​ធ្វើការ និង​ដំឡើង​ប្រាក់បៀវត្ស​។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំងនោះ​ត្រូវ​បានទទួល​ការកៀបសង្កត់​យ៉ាង​ពេញទំហឹង ត្រូវគេ​ចាប់ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញពី​រោងចក្រ​។ ទោះបី​ត្រូវ​ទទួល​ការឈឺចាប់ និង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ក៏ដោយ កម្មការិនី​នៅតែ​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើបឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដងទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្របតាម​។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំងនោះ​បាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំ​ង​មូល​។​

ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែលជា ប្រទេស​ឧស្សាហកម្ម​ធំ​មួយនា​សម័យ​នោះ​។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុងពេល​នោះបាន​លេចឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នកស្រី ក្លា​រ៉ា​ស្ជេ​គ​គិ​ន ជនជាតិ​អាឡឺម៉ង់ និង រ៉ូ​ស្កា​លុម​ស្ព័​រ​បួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូលរួម​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី គ្រូ​ប​ស្កា​យ៉ា (​ភរិយា​លោក​ឡេ​នី​ន​) បំផុស​ចលនា​បង្ខិត​បានជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹកនាំ​ចលនា​នារី​។​

ឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧ ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បានសម្រេច​យក​ថ្ងៃ ៨ មីនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​» ។​

​ចាប់តាំងពី​ថ្ងៃ​នោះមក ថ្ងៃ ៨ មីនា​បាន​ក្លាយទៅជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។​

​គឺ​ដោយសារ​តែមាន​កិច្ចប្រឹងប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការលំបាក​គ្រប់បែបយ៉ាង​ពី ១០០ ឆ្នាំ​មុននេះ ហើយ​ទើប​បច្ចុប្បន្ននេះ នារី​ក្នុង​ពិភពលោក​មានឱកាស ទទួលបាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុងការ​បន្តុះបង្អាប់​ខ្លះៗ​ក៏ដោយ​។ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បាន​កាត់បន្ថយ​អស់​ជាច្រើន​នូវ​អំពើហិង្សា និង​ការរើសអើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់ទុកជា​ភេទ​ទន់ខ្សោយ​នោះ​។​

​ជា​បន្ទាប់ ចលនា​នារី​អន្តរជាតិ បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នារី​ដែល​នៅ​សេសសល់​តាម រយៈ​ការស្នើរ​ឡើងទៅ​អង្គការសហប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជាច្រើនលើក ច្រើនសារ​។​
​នៅ​ឆ្នាំ ១៩៧៥ សន្និសីទ​ពិភពលោក​របស់​នារី​លើក​ទី​១ បានធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ិច​ស៊ិ​ច​កូ ប្រទេស​ម៉ិច​ស៊ិ​ច ក្រោម​ប្រធានបទ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​»​។ ផែនការ​សកម្មភាព​ដែល​បានសម្រេច​នៅពេលនោះ គេ​បាន​អំពាវនាវ​ឱ្យមាន​ការលុបបំបាត់​រា​ល់​ទម្រង់​នៃ​ការរើសអើង ប្រឆាំងនឹង​នារី​ភេទ និង​រៀបចំ​ទម្រង់ការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ​។​

​ខែតុលា ឆ្នាំ​១៩៧៥​ដដែល អង្គការសហប្រជាជាតិ​បានប្រកាសថា​ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជា​សតវត្ស​សម្រាប់​នារី​។​

​នៅ​ឆ្នាំ ១៩៨០ សន្និសីទ​ពិភពលោក​លើក​ទី​២ របស់​នារី​បាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉េ​ន​ហាក ប្រទេស​ដា​ណឺ​ម៉ាក ដើម្បី​ពិនិត្យមើល​ការរីកចម្រើន និង​ការអនុវត្ត​ផែនការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១ និង​គ្រោងទុក​នូវ​ខ្សែ​លើក​យកមក​ពិភាក្សា គឺ​ការអប់រំ​ការងារ និង​សុខភាព​។​

​ឆ្នាំ ១៩៨៥ ចុងបញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បានរៀបចំ​សន្និសីទ​លើក​ទី​៣​ម្ដងទៀត នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទ​ស្ស​វត្ស​នារី​ព្រមទាំង​ធ្វើការ អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅមុខ​សម្រាប់​ភាព​លូតលាស់​របស់​នារី​ក្នុង ឆ្នាំ ២០០០​។​

​ចុងក្រោយ​នេះ​គឺ​ឆ្នាំ ១៩៩៥ ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ១៥ កញ្ញា អង្គការសហប្រជាជាតិ​បានរៀបចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រធានបទ​ជា​គោល​គឺ «​សមភាព វឌ្ឍនភាព និង​សន្តិភាព​» ដដែល​តែ​នៅបាន​បន្ថែម​ក្នុង​កិច្ចពិភាក្សា​នូវ​កង្វល់ ១២ យ៉ាង​របស់​នារី​ថែមទៀត​គឺ «​ភាពក្រីក្រ​, ការអប់រំ​, អំពើ​ហឹ​ង្សា​, ផលវិបាក​នៃ​ជម្លោះ​, អាវុធ​, នារី​ក្នុង​រចនាសម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​, តួនាទី​នារី​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត​, យន្តការ​លើកកម្ពស់​កា​រ​រីកចម្រើន​របស់​នា​រី​, សិទ្ធិនារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​, បរិស្ថាន និង​បញ្ហា​កុមារី​។​

​ទាំងនេះ​គឺជា​យុទ្ធសាស្ត្រ និង​របៀប​ដោះស្រាយ​របស់​នារី​ដែល​តែងតែ​អនុវត្ត​តាមបែប​សន្តិវិធី តាម​ការបញ្ចេញមតិ​តែប៉ុណ្ណោះ​។ ឯ​លទ្ធផល​ដែល​នារី​ទទួលបាន គឺ​ការ​ផ្ដល់នូវ​សិទ្ធិ​ស្មើភាព​ឱ្យបាន​គ្រប់គ្រាន់ និង​តម្លៃ​ជាម​នុស្ស ពោលគឺ​ពុំមាន​ទាមទារ​អ្វី​ឱ្យលើស​ពីនេះ​ឡើយ​។​

បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មីនា ទៅនឹង​កំណើត​នៃ​អង្គការសហប្រជាជាតិ ឃើញថា​ប្រវត្តិ​ទិវា​អន្តរជាតិ ៨ មិនា​មានកំណើត​មុន​អង្គការសហប្រជាជាតិ​ទៅទៀត ហើយក៏​មានកំណើត​មុន​សិទ្ធិមនុស្ស​ទៀតផង​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សព្វថ្ងៃ​នៅ​កម្ពុជា​ពិតមែនតែ​មានច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូចជា​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ មនុស្ស អនុសញ្ញា​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក ៣ ដែល​ស្ដីពី​សិទ្ធិ​នោះ​ហើយក៏​ដោយ​ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ត្រី ហិង្សា​ក្នុង​គ្រួសារ នៅតែ​កើតមាន​ជា​បញ្ហា​។ ហេតុដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​យើង និង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនធំ ខំប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំងអស់នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់ រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យមាន​ភាពយុត្តិធម៌​ក្នុង​ការទទួល សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល​នូវ​បញ្ហា​ទាំងឡាយ​ខាងលើ​ដែលមាន​ចំពោះ​ស្ត្រីភេទ​៕

អបអរទិវានារីអន្តរជាតិ ៨ មីនា ២០២០

អត្ថបទ៖ ក្រសួងកិច្ចការនារី

admin

Share
Published by
admin

Recent Posts

Best Sweepstakes Gambling enterprises stake Arkansas Participants Can also enjoy

All sites give ample welcome incentives with 100 percent free revolves, which make first a…

1 hour ago

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

5 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

5 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

5 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

5 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

5 hours ago