នំបញ្ចុកទឹកអម្ពិលប្រហុក រសជាតិបែបអ្នកស្រុកអង្គរ

នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអម្ពិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអម្អិលប្រហុក ហើយអន្ទក់វិញគឺជាបន្លែស្រុះឆ្អិន តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ។

អានអត្ថបទប្រវត្តិនំប៉ែនចុក (នំបញ្ចុក) ចុចត្រង់នេះ

អ្នកទិញតម្រង់ជួរគ្នាចាំទិញយ៉ាងត្រៀបត្រា ព្រោះមិនងាយទេដែលបានទទួល នំបញ្ចុក ដែលមានរសជាតិប្លែកពីគេ ហើយនំទៀតសោតគឺ ធ្វើភ្លាមៗនៅនឹងមុខ ក្ដៅៗ​ ​ស្រង់​ចេញពី​ឆ្នាំង ​​ចាប់​ដាក់​កញ្ច្រែង​តូចៗ ទ្រាប់​នឹង​ស្លឹក​ឈូក ដែលអ្នកលក់និយាយប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់នំបញ្ចុកប្រហែលជា ២០០គីឡូ ឯណោះ។

ចំណែកឯទឹកជ្រលក់វិញ មានជម្រើសសម្រាប់អ្នកទទួលទានទៀត គឺមាន រសជាតិហិរ និងរសជាតិធម្មតា តែសម្រាប់អ្នកចូលចិត្តហិរវិញដឹងតែត្រូវមាត់ហើយ គឺថាទទួលទានបណ្តើរបែកញើសបណ្តើរ។ សម្រាប់រូបមន្តវិញ​ គាត់បានប្រាប់ថា មិនមានបន្សល់ពីណាមកទេ​ គឺគាត់ច្នៃប្រតិដ្ឋដោយខ្លួនឯង និងទទួលបានពីការសាកល្បងភ្លក្សរបស់ភ្ញៀវដែលមកចូលមកទទួលទាន។

បើនិយាយពីតម្លៃវិញ គឺសមរម្យបំផុត ក្នុងមួយចានមានតម្លៃតែ ៣០០០៛ ប៉ុណ្ណោះ។
នំបញ្ចុកទឹកអម្ពិល​ប្រហុកនេះមានទីតាំងនៅមុខប្រាសាទអង្គរ ជ្រុងកសិណខាងជើង ដូច្នេះពេលមកដល់សៀមរាប ពេលទៅលេងប្រាសាទ កុំភ្លេចឈាងចូលសាកល្បង និងគាំទ្រម្ហូបចំណីក្នុងស្រុកយើងផងណា៎!

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago