ក្នុងពេលវេលាដ៏ពិបាកមួយនេះសម្រាប់ពិភពលោក បុគ្គលម្នាក់ មិនអាចនៅស្ងៀមគិតតែពីផលវិបាក និងផលប៉ះពាល់តែមួយមុខនោះទេ ផ្ទុយទៅវិញ យើងគួរព្យាយាមរកដំណោះស្រាយ និងវិធីដែលអាចធ្វើឲ្យយើងមានគំនិតវិជ្ជមានផងដែរ សម្រាប់ជីវិត។
យើងក៏ប្រហែលជាបានដឹងឮ ពីក្រសួងសុខាភិបាលហើយថា យើងគ្រប់គ្នាត្រូវរក្សាសុខភាពខ្លួនឯងឲ្យបានល្អ ព្រោះថាប្រភេទវីរ៉ុស មិនថា កូរ៉ូណា ឬវីរ៉ុសដទៃទៀតទេ គឺវានឹងអាចរស់នៅ និងវិវឌ្ឍន៍ខ្លួនក្នុងសារពាង្គកាយយើង ប្រសិនបើយើងមានសុខភាពទន់ខ្សោយ។
ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖
1. ប្រភេទក្រូច៖ សម្រាប់ប្រភេទក្រូច មិនថាក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មារ ទេគឺសំបូរទៅដោយវីតាមីន C ដែលអាចជួយបង្កើននូវកោសិកាឈាមស ដែលអាចជួយទប់ស្កាត់នូវការឆ្លងជំងឺផ្សេងៗបាន។
2. ម្ទេសផ្លោកក្រហម៖ វាជាប្រភេទបន្លែដែលមានវីតាមីន C លើសពីប្រភេទក្រូចទ្វេដង និងសំបូរដោយសារជាតិ Beta Carotene។ វីតាមីន C ក្រៅពីជួយឲ្យប្រព័ន្ធការពាររាងកាយម៊ាំមួន ថែមទាំងធ្វើឲ្យស្បែកមានសុខភាពល្អផងដែរ។ រីឯសារធាតុ Beta Carotene វិញវាក៏អាចជួយឲ្យស្បែក និងភ្នែកមានសុខភាពល្អផងដែរ។
3. ផ្កាខាត់ណាខៀវ៖ ជាបន្លែដែលសំបូរដោយវីតាមីន A វីតាមីន C វីតាមីន E និងសារធាតុជំនួយផ្សេងៗជាច្រើនទៀត ដែលវានឹងល្អបំផុត នៅពេលដែលអ្នកទទួលទានវាដោយចម្អិននៅស្ទើរ (កុំឲ្យឆ្អិនពេក) ឬក៏ទទួលទានឆៅតែម្តង។
4. ខ្ទឹមស៖ សឹងតែគ្រប់មុខម្ហូបប្រចាំថ្ងៃរបស់យើង គឺមិនថាយាយ បងស្រី ឬក៏ម្តាយទេ ពេលចម្អិនម្ហូបអាហារតែងមិនភ្លេចទេសម្រាប់ ខ្ទឹមស។ ខ្ទឹមស អាចជួយប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ ក៏ដូចជាកាត់បន្ថយសម្ពាធឈាម ផងដែរ។
5. ខ្ញី៖ ឆាខ្ញីក៏បាន តែខ្ញីក៏បាន បង្អែមខ្លះក៏មានខ្ញី ដូចជា នំបាញ់ជ្រនើក (នំអង្គុញអណ្តែត បើហៅតាមខ្មែរ) តៅហ៊ូទឹកខ្ញី គឺសំបូរបែប មិនខ្វះវិធីទទួលទានទេ។ ខ្ញីអាចកាត់បន្ថយភាពក្តៅ ក្រហាយ ឬក៏រលាក ពីជម្ងឺខាងក្នុងរាងកាយ ដូចជា ឈឺកជាដើម និងអាចជួយកាត់បន្ថយជាតិ Choleserol ក្នុងរាងកាយផងដែរ។
6. ផ្ទី៖ នៅតាមទីផ្សារមិនខ្វះទេ ផ្ទះខ្លះដុះតាមរបងផ្ទះក៏មានដែរ ដូចនេះវាពិតជាងាយស្រួលរក។ បន្លែមួយនេះមាន វីតាមីន C ព្រមជាមួយសារធាតុល្អៗជាច្រើនទៀត ដែលអាចជួយក្នុងការប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ តាមរយៈការជួយពង្រឹង ប្រព័ន្ធការងារសារពាង្គកាយ (Immune System)។ វាដូចនឹងផ្កាខាត់ណាដែរ ដែលវាល្អបំផុត នៅពេលដែលអ្នកទទួលទានវាដោយចម្អិននៅស្ទើរ (កុំឲ្យឆ្អិនពេក)។
7. ទឹកដោះគោជូរ៖ ទឹកដោះគោរជូរដែលបាននិយាយនេះ គឺមិនមានទឹកដោះគោជូររសជាតិចម្រុះដែលយើងចូលចិត្តទិញមកទទួលទាន ដូចជាបង្អែមនោះទេ ទេវាជាទឹកដោះគោជូរសុទ្ធ (Plain Yogurt)។ វាសំបូរដោយវីតាមីន D ដែលជួយឲ្យប្រព័ន្ធការពាររាងកាយ ដំណើរការល្អ ដើម្បីប្រឆាំងនឹងជម្ងឺផ្សេងៗ។
8. គ្រាប់អាល់មុន៖ គ្រាប់ធុញ្ញជាតិប្រភេទនេះផ្ទុកនូវ វីតាមីន E ដែលជាវីតាមីនដែលអាចជួយឲ្យប្រព័ន្ធការពាររាងកាយ មានភាពរុឹងម៊ាំ។ ហើយប្រសិនបើអ្នកចង់ទទួលទាន គួរតែទទួលទានគ្រាប់អាល់មុនឆៅ ដែលល្អជាង គ្រាប់អាល់មុនដែលគេយកទៅលាយជាមួយរសជាតិផ្សេងៗ (អំបិល ។ល។)
9. ល្មៀត៖ សម្លរការី សម្លរកកូរ និងម្ហូបដែលយើងទទួលទានមួយចំនួនទៀតគឺសុទ្ធតែមានលាយល្មៀត។ ល្មៀតអាចជួយការពារសារពាង្គកាយ និងកាត់បន្ថយការឈឺសាច់ដុំ ពីការធ្វើចលនា។
10. តែបៃតង៖ តែកញ្ចប់ឆុងក៏បាន ស្លឹកតែឆុងក៏បាន កូរតែបៃតងឆុងខ្លួនឯងក៏បាន។ តែបៃតង ជាប្រភពនៃសារធាតុ amino acid L-theanine ដែលជួយរក្សាប្រព័ន្ធការពាររាងកាយឲ្យនៅម៊ាំមួនល្អ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជម្ងឺយ៉ាយីផ្សេងៗ។
11. ផ្លែល្ហុង៖ ជាផ្លែឈើមួយប្រភេទទៀតដែលសំបូរទៅដោយវីតាមីន C ដែលផ្លែឈើមួយនេះមិនត្រឹមតែជួយ ពង្រឹងប្រព័ន្ធការពារសារពាង្គកាយ ថែមទាំងជំនួយដល់ការបន្ទោរបង់ផងដែរ។
12. ផ្លែគីវី៖ គីវីសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗដូចជា ប៉ូតាស្យូម វីតាមីន K និងវីតាមីន C។ ដែលដូចដែលបានរាយរ៉ាប់ខាងលើ វីតាមីន C អាចជួយបង្កើននូវកោសិកាឈាមស ដែលអាចជួយទប់ស្កាត់នូវការឆ្លងជំងឺផ្សេងៗបាន រីឯសារធាតុចិញ្ចឹមផ្សេងៗទៀតមានមុខងារជួយឲ្យសារពាង្គកាយដំណើរការប្រក្រតី។
13. សាច់មាន់៖ ពេលដែលអ្នកឈឺ ស៊ុបមាន់ក្តៅៗ គឺអាចជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន។ សាច់មាន់អាចជួយកាត់បន្ថយនូវអាការៈធ្វើទុក្ខនៃជម្ងឺគ្រុនផ្តាសាយ និងអាចបង្ការអ្នកពីជម្ងឺមួយនេះផងដែរ។ សាច់មាន់ផ្ទុកនូវប្រភេទវីតាមីន B-6 ដែលជាសារធាតុជំនួយដល់សារពាង្គកាយ។
14. គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ធុញ្ញជាតិប្រភេទនេះសំបូទៅដោយសារធាតុចិញ្ចឹម ជាពិសេសគឺ វីតាមីន B-6 និងវីតាមីន E ដែលល្អបំផុតសម្រាប់ការបង្កើនភាពខ្លាំងនៃប្រព័ន្ធការពាររាងកាយ។
15. គ្រឿងសមុទ្រប្រភេទមានសំបក (សប្បីសត្វ)៖ ក្តាម បង្កង បង្គារ គ្រំ លៀសសមុទ្រ ប៉ុន្មានមុខនេះ សុទ្ធតែជារបស់ឆ្ងាញ់ ស្ងោរក៏បាន ឆាក៏បាន ញាំ ក៏បានដែលវាសំបូរទៅដោយសារធាតុ Zinc ជាសារធាតុចិញ្ចឹមមួយទៀត ដែលអាចជួយឲ្យរាងកាយម៊ាំមួនល្អ។
ទាំងនេះគឺសុទ្ធតែជាអាហារដែលអ្នកអាចគិតគូរ ទទួលទាននៅផ្ទះក្នុងកំឡុងពេល វីរ៉ុសកូរ៉ូណាវាយលុកពិភពលោក។ ចូររក្សាសុខភាព និងគិតគូរដល់អ្នកជាទីស្រលាញ់នៅជុំវិញខ្លួនអ្នក ដោយធ្វើលំហាត់ប្រាណ ពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់!
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…