ក្នុងស្ថានការណ៍ វីរុសកូរ៉ូណា កំពុងរាតត្បាតបែបនេះ នរណាៗក៏រអ៊ូថាអត់រឿងភាគមើលដែរ មែនឬទេ? តែជាមួយនឹងរឿងភាគ ឥណ្ឌា ដ៏វែងអន្លាយទាំងប៉ុន្មាននេះ ពួកយើងធានាថាវាប្រហែលអាចធ្វើឲ្យអ្នកទាំងអស់គ្នាបាត់អារម្មណ៍អផ្សុក និងអាចមើលតកូនតចៅបាន។
1. រឿង «ជីវិតស្ត្រីមេផ្ទះ» ដែលធ្វើឲ្យអ្នកតាមដានចំណាយពេលរាប់ឆ្នាំក្នុងការទស្សនានោះ មានរហូតដល់ 1424 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2009 រហូតបញ្ចប់នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2014 ។
2. រឿង «អាឡាដាំង» មានរហូតដល់ 422 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ SAB TV របស់ឥណ្ឌាតាំងពីបញ្ចាំងថ្ងៃទី 21 ខែសីហា ឆ្នាំ 2018 ។
3. រឿង «វីរៈនារីម៉ានូបៃ» មានរហូតដល់ 480 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 18 ខែសីហា ឆ្នាំ 2009 រហូតបញ្ចប់នៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2011 ។
4. រឿង «ជីវិតនាងវីឌីយ៉ា» មានរហូតដល់ 700 ភាគឯណោះ ចាប់ផ្ដើមចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាតាំងពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2006 រហូតបញ្ចប់នៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2009 ។
5. រឿង «ជីវិតកូនឥតខាន់ស្លា» អាចរាប់បញ្ចូលថាជាខ្សែភាពយន្តភាគដែលមានរហូតទៅដល់ 463 ភាគច្រើនគួរឲ្យកត់សម្គាល់ភាពយន្តនេះចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2016 រហូតទៅដល់ 18ខែឧសភា ឆ្នាំ2018 ។
6. រឿង «ព្រះរាជបុត្រចន្ត្រា» សម្រាប់ខ្សែភាពយន្តនេះមាន 286 ភាគប៉ុណ្ណោះដែលធ្វើការចាក់បញ្ចាំងជាលើកដំបូង នៅថ្ងៃទី 10 ខែតុលា ឆ្នាំ2016 រហូតដល់ ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2017 ។
7. រឿង «បន្លាស្នេហ៍ក្នុងបេះដូង» មួយនេះមានចំនួន 469 ភាគច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគឥណ្ឌា សម្រាប់ភាពយន្តមួយនេះដែលចាក់បញ្ចាំងជាផ្លូវការលើកដំបូងចាប់ផ្តើមពីថ្ងៃទី 3 មីនា ឆ្នាំ2015 រហូតដល់ ថ្ងៃទី 14 ធ្នូ ឆ្នាំ2016 ។
8. រឿង «ព្រះពុទ្ធ» មួយនេះមានមានតិចភាគបន្តិចហើយ មានតែចំនួន 55 ភាគទេ តែពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគឥណ្ឌាខ្លាំងភាពយន្តមួយនេះដែលចាក់បញ្ចាំងជាផ្លូវការលើកដំបូងតាមកញ្ចក់ប៉ុស្តិ៍ទូរទស្សន៍ Zee TV របស់ឥណ្ឌាចាប់ផ្តើមពីថ្ងៃទី 8 កញ្ញា ឆ្នាំ2013 ។
ក្នុងចំណោមភាពយន្តភាគឥណ្ឌាខាងលើតើមួយណា ដែលអ្នកធ្លាប់ ឬក៏កំពុងតាមដាន?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…