យល់ដឹងឲ្យកាន់តែច្បាស់ជាមួយនឹងរឿរ៉ាវប្រវិត្តភាពយន្ត Titanic

បើនិយាយាពីរឿងមនោសញ្ចេតនាលាយឡំនឹង គ្រោះមហន្តរាយគឺនឹកឃើញរឿង Titanic មុនគេតែម្ដង ប៉ុន្តែមានមនុស្សមួយចំនួនប្រហែលជាមិនដឹងឡើយថាហេតុអ្វីជាបានគេបង្កើតភាពយន្តមួយនេះឡើងមកនោះទេ ហើយឥឡូវនេះអេដមីននឹងលើកយកប្រវត្តិរឿងរ៉ាវមួយចំនួនរបស់ភាពយន្តមួយនេះចែកជួនឲ្យអ្នកកុននិយមយើងទាំអស់គ្នាបានដឹង ។

ភាពយន្ត Titanic គឺជាភាពយន្តបែបមនោសញ្ចេតនាដែលតំណាលឡើងពីស្នេហារវាង Jack & Rose ដែលបានមកស្រឡាញ់លើ កប៉ាលស្របពេលដែលពួកគេត្រូវប្រឈមនឹងគ្រោះមហន្តរាយក្រឡាប់នាវា ដែលបានចាក់បញ្ចាំងនៅអាមេរិចកាលពីឆ្នាំ 1997 ផលិត ដឹកនាំ និងសហនិពន្ធដោយ James Cameron ។ Titanic គឺជាភាពយន្តមួយដែលបញ្ចូលទាំងទិដ្ឋភាពប្រវត្តិសាស្រ្តនិងប្រឌិតហើយត្រូវបានផ្អែកលើព្រឹត្តិការណ៍ពិតនៃការលិចនាវា RMS Titanic ផងដែរ ដែលសម្តែងដោយតួឯកប្រុស Leonardo DiCaprio និងតួឯកស្រី Kate Winslet ។

James Cameron

ការបំផុសគំនិតរបស់លោក James Cameron សម្រាប់ភាពយន្តមួយនេះបានមកពីការចាប់អារម្មណ៍របស់គាត់ជាមួយកប៉ាល់មួយដែលបានលិចតាំងពីយូរណាស់មកហើយ គាត់ក៏មានអារម្មណ៍ថាស្នេហាមានទំនាក់ទំនងគ្នាជាមួយការបាត់បង់មនុស្សគឺចាំបាច់ដើម្បីបង្ហាញពីឥទ្ធិពលអារម្មណ៍នៃគ្រោះមហន្តរាយរបស់កប៉ាល់មួយដែលបានលិចនោះ ។ លុះក្រោយមកផលិតកម្មបានចាប់ផ្តើមនៅឆ្នាំ 1995 នៅពេលដែលលោក James Cameron បានថតរូបភាពនៃបំណែកកប៉ាល់ Titanic នោះមក ។ លើសពីនេះទៅទៀតគេបានយកគំរូនៃបំណែកកប៉ាល់ដែលបានលិចនេះមកធ្វើការកសាងឡើងវិញនូវកប៉ាល់ Titanic មួយទៀត ដែលបង្កើតដោយកុំព្យូទ័រនៅស្ទូឌីយោ Baja ដែលត្រូវបានប្រើដើម្បីបង្កើតទស្សនីយភាពលិចកប៉ាល់ឡើងវិញសម្រាប់ភាពយន្តមួយនេះ ។ ភាពយន្ត Titanic មួយនេះត្រូវបានសហហិរញ្ញប្បទានដោយ Paramount Pictures និង 20th Century Fox ហើយវាជាខ្សែភាពយន្តដែលថ្លៃជាងគេបំផុតដែលមិនធ្លាប់មាននៅពេលជំនាន់នោះដោយចំណាយថវិកាផលិតអស់ 200 លានដុល្លារ។

តាមការចេញផ្សាយនៅថ្ងៃទី 19 ខែធ្នូ ឆ្នាំ 1997 ភាពយន្ត Titanic ទទួលបានការជោគជ័យគួរឱ្យកត់សម្គាល់ ជាមួយនឹងប្រាក់ចំណេញដំបូងនៅទូទាំងពិភពលោកដែលមានចំនួនជាង 1,84 ពាន់លានដុល្លារ ហើយ Titanic គឺជាខ្សែភាពយន្តដំបូងដែលឈានដល់ពាន់លានដុល្លារបែបនេះ ហើយបានក្លាយជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មានកាលពីជំនាន់នោះ រហូតដល់ភាពយន្ត Avatar បានចេញមកកាលពីឆ្នាំ 2009 ជាភាពយន្ត 3D ដែលបានរកចំណូលច្រើនជាង Titanic ទៅទៀត បន្ទាប់មក Titanic ក៏បានចេញផ្សាយម្តងទៀត នៅថ្ងៃទី 4 ខែមេសា ឆ្នាំ 2012 បានធ្វើអោយវារកចំណូលបាន 343,6 លានដុល្លារបន្ថែមទៀតនៅទូទាំងពិភពលោកដែលជំរុញឱ្យខ្សែភាពយន្តនេះមានចំនួនសរុបទូទាំងពិភពលោករហូតដល់ 2,18 ពាន់លានដុល្លារ ។ នៅឆ្នាំ 2017 ខ្សែភាពយន្តនេះត្រូវបានចាក់ផ្សាយឡើងវិញសម្រាប់ខួបលើកទី 20 របស់ខ្លួនហើយត្រូវបានជ្រើសរើសសម្រាប់ការអភិរក្សនៅក្នុងការិយាល័យចុះបញ្ជីភាពយន្តជាតិរបស់សហរដ្ឋអាមេរិក ។

ធ្លាប់ស្រក់ទឹកភ្នែកជាមួយភាពយន្ត Titanic ប៉ុន្មានដងហើយ?

ប្រភព: Wikipedia

admin

Share
Published by
admin

Recent Posts

Best Sweepstakes Gambling enterprises stake Arkansas Participants Can also enjoy

All sites give ample welcome incentives with 100 percent free revolves, which make first a…

1 hour ago

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

5 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

6 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

6 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

6 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

6 hours ago