នៅចាំពាក្យរបស់ Okoye នៅពេលប្រជុំគ្នាជាមួយ Natasha តាមរយៈហូឡូក្រាមបានទេ? ដែលគាត់បាននិយាយថា “ខាង Wakanda ក៏ដូចជាប៉ែកខាងអាហ្វ្រិក កំពុងប្រឈមនឹងការរញ្ជួយផែនដីពីក្រោមសមុទ្រ” នោះអី!!
ក្រោយពីម្សិលមិញ បានមានការធ្វើកម្មវិធីទស្សនាជុំគ្នា Endgame watch party ដែលរៀបចំដោយអ្នកដឹកនាំរឿង បានធ្វើឲ្យអ្នកខាងព័ត៌មានក៏ដូចជាហ្វេនជាច្រើន ចាប់ផ្តើមសួរសំនួរផ្សេងៗពីការផលិត ដែលក្នុងនោះគឺបានលើកយក ពាក្យសម្តីខាងលើរបស់ Okoye មកសួរផងដែរថា ពាក្យមួយឃ្លានោះសំដៅលើអ្វីឲ្យប្រាកដ? អាចទេដែលសំដៅដល់ ការបង្កភាពវឹកវរពីសំណាក់ NAMOR ឬអ្នកដែលនៅនគរ Atlantis?
សម្រាប់សំណួរនេះ ខាងអ្នកសរសេរសាច់រឿងបានធ្វើការតបដោយប្រយោលៗថា “យើងបានដាក់គ្រាប់ពូជចូលទៅក្នុងដីហើយ រង់ចាំមើលថាវានឹងដុះចេញមកឬក៏អត់”
ពាក្យថា “គ្រាប់ពូជ” គឺហាក់ដូចជាចម្លើយមួយថា “ត្រូវហើយ! បទសន្ទនាដែល Okoye និយាយនោះ គឺសំដៅដល់ Namor នោះឯង ស្ថិតនៅត្រង់ថាខាងស្ទូឌីយ៉ូនឹងនាំមកប្រើវាបន្តឬក៏អត់”
បើសិនជាតួអង្គនេះ ត្រូវបាន Marvel Studios យកមកប្រើមែន នោះក៏បានន័យថា ការបង្ហាញមុខនៃក្រុមមនុស្សបំលែងពូជ (Mutants) ពោលគឺក្រុម X-MEN ក៏អាចនឹងមានសង្ឃឹមឆាប់ៗដែរ ព្រោះថាតាមពិតទៅ Namor ក៏ជាមនុស្សបំលែងពូជដែរ។ ហើយបើយើងសង្កេតឡើងវិញ ក្នុង Iron Man 2 ក៏មានតម្រុយតិចៗដែរពីរឿងនេះ។
តើអ្នកចង់ឲ្យ Namor បង្ហាញមុខដែរទេ? បើចង់ តើចង់ឲ្យបង្ហាញមុខក្នុងរឿងអ្នកណា? សម្រាប់អេដមីនចង់ឃើញក្នុងវគ្គ២នៃ Black Panther តែម្តង ព្រោះ២នាក់នេះខាំគ្នាសាហាវ ហាហា!!
Their headings are recognized for large-top quality graphics, interactive incentive have, and you will athlete-friendly…
A unique important element leading to the latest casino’s prominence is its indigenous WSM token,…
BetOBet try really-recognized for providing an enormous and you can ranged selection of better-notch game…
Searching having a particular game or fool around with filters to help you narrow the…
VulkanBet betreibt folgende gro?e Webseite, unter das sic recht jede Mulde bedient war, unser man…
Eres werden derzeit 7 Beschwerden unter zuhilfenahme von solch ein Spielsalon within unserer Datenbank gefuhrt,…