Chadwick Boseman អាចប្រឈមនឹងការរបូតតំណែង Black Panther

ឃើញរូបហើយស្លុតចិត្តទេ? មិនខុសទេ! អ្នកដែលអ្នកកំពុងឃើញនេះគឺ Chadwick Boseman ឬត្រូវបានស្គាល់ច្បាស់ក្នុងនាម ព្រះអង្គម្ចាស់ T’challa ប្រចាំ Wakanda និងមានរហ័សនាមវីរបុរសថា Black Panther នោះឯង។

ថ្មីៗនេះលឺដំណឹងថា តារាសម្តែងរូបនេះហាក់ដូចមិនពេញចិត្តនឹងតម្លៃខ្លួនដែល Marvel Studios បានឲ្យមកគេក្នុងការសម្តែងជា Black Panther ដែលបានចេញមុខ ៤ដងមកហើយ គឺ CAPTAIN AMERICA: CIVIL WAR, BLACK PANTHER, INFINITY WAR និង ENDGAME។ ការដែល Boseman ហាក់កិកកុករឿងតម្លៃខ្លួននេះ ត្រូវបានបណ្តាអ្នកតាមដានវិភាគថា ដោយសារគាត់គិតថាខ្លួនកំពុងត្រូវបានមហាជនចាប់ភ្នែកមើលយ៉ាងខ្លាំង ក្រោយពី BLACK PANTHER ផ្ទុះខ្លាំង និងទទួលបានអូស្ការ ដែលជាហេតុធ្វើឲ្យគាត់តម្លើងតម្លៃខ្លួន ដូចតារារៀមច្បងគឺ RDJ ដែលតម្លៃខ្លួន ១ទេ្វជា១០។ ប៉ុន្តែបើយើងក្រឡេកមើលបទពិសោធន៍តារាមុន ដែលត្រូវបាន​ Marvel Studios ប្តូរតួនោះ ក៏មានមិនតិចដែរ ដែលមានបញ្ហារឿងតម្លៃខ្លួន ព្រោះមេធំ Kevin Feige ធ្លាប់ប្រាប់ច្បាស់ហើយថា Superstar របស់ Marvel មិនមែន RDJ, Chris Evens, Chris Hemsworth ឬ ScarJo នោះទេ​ តែជា Iron Man, Captain America និង Thor -ល-។ ពាក្យនេះគឺមានន័យថា រឿងមានអ្នកមើលគឺស្ថិតលើ តួអង្គ មិនមែន តួសម្តែង ឡើយ។

ដោយឡែក សម្រាប់រូបភាពដែលយើងឃើញថា Boseman ស្រាប់តែធ្លាក់ខ្លួនស្គមស្គាំង រកសាច់ស៊ីគ្មានបែបនេះ គឺមិនមែនគាត់មានបញ្ហាសុខភាព ឬផ្លូវចិត្តអ្វីនោះទេ តែវាកើតឡើងដោយសារគាត់ចាំបាច់ត្រូវសម្រកទម្ងន់ឲ្យស្គម(ដូចក្នុងរូប) ដើម្បីចុងកុងត្រាលេងកុនថ្មី ដែលលេចឮមកថាជាកុនបែប Drama លាយឡំប្រវត្ថិសាស្ត្រ។

HOLLYWOOD, CA – APRIL 09: Actor Chadwick Boseman attends the premiere of Warner Bros. Pictures’ And Legendary Pictures’ ’42’ at TCL Chinese Theatre on April 9, 2013 in Hollywood, California. (Photo by Imeh Akpanudosen/Getty Images)

សម្រាប់ការដែល T’challa ស្គមខ្លាំងបែបនេះ គឺបានធ្វើឲ្យហ្វេន MCU មានការបារម្ភយ៉ាងខ្លាំង ជាន់ពីលើវិវាទតម្លៃខ្លួនផងនោះ ថាគាត់អាចនឹងរបូតតំណែង Black Panther ក៏ថាបាន ព្រោះតួអង្គនេះ គឺតម្រូវឲ្យមានសាច់ដុំធំមាំ រាងសង្ហា សាកសមស្តេចខ្លារខិនខ្មៅនៃ Wakanda តែដល់គាត់ស្រក់សល់តែឆ្អឹងបែបនេះ គឺថាអាដែងនែ៎ក!!! យ៉ាងណាមិញ នេះគ្រាន់ជាការប៉ាន់ស្មាននៅឡើយ កុំអាលសន្មត់១០០ភាគរយអីណា ។

យល់ឃើញយ៉ាងណាដែរបើគាត់របូតតំណែងនេះមែន?
១ គឺលែងបានមើលវគ្គថ្មីនៃ BLACK PANTHER តែម្តង និង២ គឺនៅតែបានមើលដដែល​ តែអ្នកផ្សេងមកសម្តែងជំនួស។

admin

Share
Published by
admin

Recent Posts

Odkryj niezwykły obszar wysokich osiągnięć w prestiżowym Vavada Casino

Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…

3 days ago

Лучшие Бонусы Онлайн Казино Для Успешной Игры 2025

Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…

5 days ago

Лучшие онлайн казино для iOS на iPhone в 2025 году обзор

Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…

5 days ago

Лучшие криптовалютные казино для игры в 2025 году

Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…

5 days ago

Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten und Experten-Tipps

Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…

2 weeks ago

Exploring Legit Sugar Daddy Apps That Send Money

In the digital world of online relationships, connecting with genuine sugar daddy apps that indeed…

2 weeks ago