Transformers ប្រាប់ថ្ងៃបញ្ចាំងវគ្គថ្មីនឹងគម្រោងផលិតជាតុក្កតា

បើអ្នកជាហ្វេនរបស់រឿងបែបមនុស្សយន្ត អ្នកកុននិយមទាំងអស់គ្នាច្បាស់ជាស្គាល់រឿង TRANSFORMERS ហើយ ដែលសែស្រឡាយរឿងមួយនេះបានចេញកាលពីឆ្នាំ2007 រហូតដល់ឆ្នាំ 2017 រឿង TRANSFORMERS: THE LAST KNIGHT ។


ដំណឹងដែលធ្វើហ្វេនរបស់ TRANSFORMERS ក៏ដូចអេដមីនសប្បាយចិត្តដែលនោះគឺ Paramount Pictures បានអោយដឹងនូវថ្ងៃបញ្ចាំង TRANSFORMERS ថ្មីហើយ គឺនៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2022 ដោយអីដែលរំភើបនោះព្រោះខាង Paramount បានបញ្ជាក់ថារឿង TRANSFORMERS: THE LAST KNIGHT នេះជាចុងក្រោយនៃសែស្រឡាយមួយនេះ។


ក្រៅពីនេះ ក៏មានការលេចលឺថា Transformers កំពុងមានគម្រោងផលិតជា Animated Series ផងដែរ ដោយបានលោក Josh Cooley ដែលជាអ្នកដឹកនាំរឿង TOY STORY 4 ហើយបានធ្វើអោយរឿងនេះទទួលបានពាន Oscar ជារឿង Animated ល្អជាងគេប្រចាំឆ្នាំនោះ ក៏នឹងមកដឹកនាំរឿង Animated Transformers ផងដែរ ។

Mandatory Credit: Photo by A.M.P.A.S./Shutterstock (10551201bt)
Josh Cooley
92nd Annual Academy Awards, Backstage, Los Angeles, USA – 09 Feb 2020



ចូលចិត្តវគ្គណាជាងគេរបស់សែស្រឡាយរឿង TRANSFORMERS នេះ?