ឈានមកដល់ថ្ងៃនេះ សមាគមសិល្បៈ «សុវណ្ណភូមិ» មានអាយុកាល២៦ឆ្នាំមកហើយ រាប់ចាប់តាំងតែឆ្នាំ ១៩៩២ ដែលជាសមាគមសិល្បៈមួយដែលបានលើកស្ទួយ សិល្បៈបុរាណដែលផ្តោតខ្លាំងលើ ល្ខោនស្រមោលស្បែកធំ ដែលជាទម្រង់សិល្បៈបុរាណដ៏ចំណាស់ជាងគេមួយរបស់កម្ពុជា។ ទម្រង់សិល្បៈនេះត្រូវបានទទួលស្គាល់នឹង ចាត់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិ អរូបិយ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
ជីវិតរសាត់អណ្តែត សមាគមសិល្បៈសុវណ្ណភូមិ ក្នុងគោលដៅលើកស្ទួយទម្រង់សិល្បៈដែលជាកេរដំណែលដូនតាខ្មែរ ហាក់ដូចជាលេចផុសៗ ទៅតាមកាលៈទេសៈ ត្បិតអីកាលគាំទ្រ ទម្រង់សិល្បៈបុរាណ ហាក់នៅមានកម្រិត ព្រមជាមួយនឹងការទ្រទ្រង់ គាំពារ ក៏ពុំសូវជាមានធំដុំ។ ម្តងម្តាលក្រៅពីការសម្តែងនៅរោងល្ខោន ២ថ្ងៃក្នុងមួយសប្តាហ៍ (ថ្ងៃសុក្រ និងថ្ងៃសៅរ៍) មានក្រុមហ៊ុនមួយចំនួនអញ្ជើញ សមាគមទៅសម្តែង តែភាគច្រើនលុះត្រាតែមានកម្មវិធីណាមួយ ឬក៏បុណ្យទានធំៗ។
រៀបរាប់តាមរយៈវីដេអូរបស់ប្រធានសមាគមទាំងទឹកភ្នែក លោក ម៉ាន់ កុសល ពិតជាសោកស្តាយ ដោយតម្រូវឲ្យលោកសម្រេចចិត្ត ប្រកាសបិទ រោងល្ខោន ដោយក្តីអាឡោះអាល័យ។ កត្តាមួយចំនួនដែលជះឥទ្ធិពលលើការសម្រេចចិត្តនេះ មានជាអាទិ៍៖ កត្តាគាំទ្រ ដែលល្ខោនស្រមោលហាក់មិនសូវមានប្រជាប្រិយភាព បើប្រៀបហ្នឹងសិល្បៈសម័យ ឬក៏សិល្បៈបុរាណដទៃទៀត។ កត្តាហរិញ្ញវត្ថុ ដែលសិល្បៈទម្រង់នេះតម្រូវឲ្យមានការចាយវាយច្រើន លើការផលិតស្បែក និងឧបករណ៍សម្រាប់សម្តែង កម្រៃសិល្បករ ថ្លៃឈ្នួលទីតាំង រោងល្ខោន ថ្លៃទឹកភ្លើង ព្រមជាមួយនឹងថ្លៃដឹកជញ្ជូនប្រសិនបើមានការសម្តែងនៅក្រៅរោងល្ខោន។ កត្តាខ្វះការគាំពារ ដែលសមាគមតែឯកឯងពិតជាពុំអាចទ្រទ្រង់នូវកិច្ចអភិរក្សឲ្យបាន ១០០ ភាគរយនោះទេ លុះណាតែមានកត្តាខាងក្រៅ ទាំងមហាជន និងអង្គភាពមានសមត្ថិកិច្ចជួយជ្រុំជ្រែង។ កត្តាចុងក្រោយដែលជះឥទ្ធិពលខ្លាំង នោះគឺ COVID-19 ដែលតម្រូវឲ្យរោងកុន រោងល្ខោននានា ផ្អាកការសម្តែង ដើម្បីចូលរួមយុទ្ធនាការ ទប់ស្កាត់ការឆ្លងជម្ងឺនេះ ដែលធ្វើឲ្យរោងល្ខោន សមាគមសិល្បៈ «សុវណ្ណភូមិ» ប្រឈមខ្លាំង និងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឲ្យប្រធានសមាគមសម្រេចបិទទ្វាររោងល្ខោន។
តែបើគិតបន្តិច អាចទេដែលថា កេរមួយនេះមិននៅក្នុងអាទិភាពការងាររបស់សង្គមជាតិខ្មែរ? ទាំងដែលជារឿយៗ គេឯងតែងហាមាត់ក្តែងៗថា «វប្បធម៌រលត់ ជាតិរលាយ» ឬ «កម្ពុជា ព្រះរាជាណាចក្រអច្ឆិរយៈ ផ្តល់ភាពកក់ក្តៅ»។
ប្រសិនវិភាគឲ្យដល់តាមអបីយជំនឿវិញទៀតសោត «ជំនឿ» កើតមកពីពាក្យថាជឿ។ បើយើងជឿជាក់ ស្រលាញ់ និងទុកដាក់ថែរក្សា កេរដូនតា ដួងព្រលឹងដូនតាប្រាកដជាងាកក្រោយឲ្យពរជ័យ ចម្រុងចម្រើនហើយ មិនខុសអីពីពេលយើងដឹងគុណទេវតាឆ្នាំថ្មី ពេលបុណ្យចូលឆ្នាំថ្មី និងសែនព្រេនឧទ្ទិសដូនតាដែលបានចែកឋានទៅ នាបុណ្យភ្ជុំបិណ្ឌ សែនដូនតា នោះទេ។ តែសម្លឹងមើលទៅកូនបង្កើត ដែលរស់នៅជាមួយគ្នាតាមតែពីសម័យគោកធ្លក មកបច្ចុប្បន្ននេះ ច្រើនតែភ្លេចភ្លាំង ថាដូនតានៅមើលបំណាំ ចាំប្រោះព្រំពរសព្វសាធុការ បើកូនចៅណាចេះទុកដាក់។ ហើយបើឧបមាថា មេបាដែលជាដូនតាយើង គាត់បានរើសយកកូនមួយផ្សេងទៀតមកចិញ្ចឹមដែលទើបកើតក្រោយយើង ក្មេងជាងយើង ហើយកូនចិញ្ចឹមនោះហាក់មិនដែលភ្លេចដូនតាសោះ ទោះមិនមែនជាកូនបង្កើត តែបើចេះទុកដាក់ថ្មមថ្នាក់ លើកតម្កើងម្លឹងៗ ម្លោះហើយ មេបា ដែលជាដូនតា ចង់មិនចង់គឺនឹងឲ្យពរសព្វសាធុការហើយ ដោយប្រហែលជាមិនសូវរំពឹងលើកូនបង្កើតតទៅទៀតទេ។ ក្តីស្រលាញ់ទៅកាន់កូនចិញ្ចឹមនេះ ហាក់ធ្វើឲ្យញាតិផង គេច្រឡំថាកូននោះជាកូនបង្កើត យ៉ាងជាក់លាក់។ តរាបណាកូនបង្កើតនៅតែភ្លេចខ្លួន មិនចាប់អារម្មណ៍នឹងការស្គាល់ខ្លួនឯង ដឹងគុណដល់មេបាដែលជាដូនតា និយាយច្រើនជាងធ្វើ នោះមិនយូរមិនឆាប់ ដូនតានឹងកាត់កាល លែងទទួលស្គាល់ ហើយអាចនឹងតែលតោលវង្វេងនៅជ្រោយសុវណ្ណភូមិនោះឯង។
សង្ឃឹមថាការលា «សុវណ្ណភូមិ» ដោយក្តីអាល័យនេះ ជាឱកាសមួយសម្រាប់ប្រជាជាតិ «កម្ពុជា» ក្នុងការយកចិត្តទុកដាក់ និងដាក់អាទិភាពការងារបានប្រសើរជាងនេះ ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍ កេរដំណែល សម្បត្តិសិល្បៈដូនតា ដើម្បីឲ្យសមនិង តម្លៃដែលដូនតាបានខិតខំផលិត និងកែច្នៃ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ចូរឈ្វេងយល់តាមការគួរ!
ផែនទីទៅកាន់ រោងល្ខោន សមាគមសិល្បៈ «សុវណ្ណភូមិ»
រូបភាពទាំងអស់បានមកពី Facebook ផ្លូវការរបស់ សមាគមន៍សិល្បៈ «សុវណ្ណភូមិ»
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…