ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចគ្នានឹងគម្រោងចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថា Marvel មានគ្រោងការផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។
បើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា គម្រោងផលិត Ghost Rider កំពុងតែលេចរូបរាងហើយ គ្រាន់តែមិនដឹងថាផលិតជារឿងភាគ (TV Series) ឬក៏ កុនខ្នាតធំ (Feature Film) នោះទេ ហើយបើផលិតជារឿងភាគគឺអាចនឹងដាក់នៅក្នុង Disney+ ហ្នឹងឯង ។ យ៉ាងណាមិញដំណឹងដែលលេចឮមួយនេះវាអាចជាការពិតដែរ ពីព្រោះថាមួយរយៈមុខយើងទើបតែលឮចចាមអារាមថា អាចមានការបង្ហាញមុខ Ghost Rider នៅភាពយន្ត Doctor Strange 2 ផងដែរ ។
ប្រហែលជា Ghost Rider បង្ហាញមុខនៅភាពយន្ត Doctor Strange 2 ជា Cameo បន្តិច ហើយក៏ចេញរឿងផ្ទាល់ខ្លួនដាច់ដោយឡែកមួយដោយខ្លួនឯងក៏យើងមិនដឹងដែរ ។ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រចង់ដឹងដែរថា បើ Marvel យក Ghost Rider មកផលិតម្តងទៀត តើតារាសម្តែងរូបណាដែរអាចទទួលបានតំណែងជា Ghost Rider មួយនេះ ។ ដោយឡែកសម្រាប់តារាសម្ដែងដ៏ល្បី Keanu Reeves ដែលធ្លាប់មានពាក្យចចាមអារាមជាច្រើនដែលថា គាត់នឹងចូលខ្លួនមកសម្ដែងនៅក្នុង MCU ហើយទំនងប្រហែលជាមកបង្ហាញខ្លួនក្នុងនាមជា Ghost Rider នេះពិតមែន ។ បើទោះជាយ៉ាងណាក៏ដោយមានតែចាំការប្រកាសពី Marvel ទេទើបដឹង ។
គួររំលឹកថាតួអង្គ Anti-Hero មួយរបស់ចក្រវាឡ Marvel Comic គឺ Ghost Rider ត្រូវបាន Columbia Picture យកមកផលិតបាន 2 វគ្គទៅហើយដែលសម្តែងដោយ Nicolas Cage ប៉ុន្តែមិនសូវទទួលបានភាពជោគជ័យប៉ុន្មានទេ ។
ដូចនេះដំណឹងដែលថាគេគ្រោងនឹងផលិកភាពយន្ត Ghost Rider នេះម្តងទៀតវាប្រហែលជាអាចទៅរួចដែរ ។
អេដមីនក៏ជាហ្វេន Ghost Rider មួយរូបដែរ។ ចុះអ្នកវិញ ?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…