កាលពីឆ្នាំ 2019 ស្ទូឌីយោ Marvel បានបញ្ចេញភាពយន្ដដ៍ធំប្រចាំឆ្នាំនៃ Phase ទី 3 គឺ Avengers: Endgame ជាភាពយន្ដដែលបំពេញបេះដូងហ្វេន និងរកចំណូលបានច្រើនលើសលប់ទៀតផង ដោយក្នុងនោះ មានការពលីជីវិតអាយដលរបស់ហ្វេនគ្រប់រូបដូចជា Natasha Rominoff (Black Widow) និង Tony Stark (Iron Man) ជាដើម ។
ក្នុងនោះមានទស្សនិកជនទូទាំងសកលលោកបានចោទជាសំណួរជាច្រើនថា តើយើងអាចនឹងឃើញឈុតអាវក្រោះដែកនេះទៀតរឺទេ ? ហើយក៍មានលេចឮព័ត៌មានខ្លះទាក់ទងនឹង Iron Heart (Riri Williams) ប្រហែលនឹងបង្ហាញវត្តមានជា TV Serie ក្នុង Disney+ ។
បើយោងតាម The Cinema Spot បានបញ្ជាក់ថា Iron Heart (Riri Williams) គ្រោងនឹងផលិតនៅឆ្នាំ 2021 រឺឆ្នាំបន្ទាប់ទៀតបើសិនបញ្ហាជម្ងឺ Covid-19 មិនទាន់ស្បើយ ហើយក៏មិនទាន់មានព័ត៌មានណាមួយអះអាងថា នរណាម្នាក់ជាអ្នកសរសេរស្រ្កីបនិងជាអ្នកសម្ដែងតួអង្គនេះច្បាស់នៅឡើយទេ ។
Iron Heart (Riri Williams) ជានិស្សិតវិស្វកម្សស្រីមានអាយុត្រឹមតែ 15 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងចេះច្នៃឈុតក្រោះដោយខ្លួនឯង ស្រដៀងនឹងឈុតក្រោះរបស់ Iron Man ដោយប្រើសម្ភារៈដែលលួចពីសកលវិទ្យាល័យ MIT តែប៉ុណ្ណោះ ។ តួអង្គនេះបានបង្ហាញខ្លួននៅក្នុង Animation របស់ Marvel ខ្លះៗដូចជា: Spider-Man: Maximum Venom ក៍ដូចជា Marvel Rising ចាប់តាំងពីឆ្នាំ 2015 មក ។
លើសពីនេះ Robert Downey Jr. ធ្លាប់បាននិយាយថា គាត់ពិតជាចង់ឲ្យ Iron Heart មានចំណែកនៅក្នុងចក្រវាឡ MCU ដែរ ។ កន្លងមកនេះ មានវេបសាយមួយចំនួនចុះផ្សាយដែរថា Robert Downey Jr. នឹងវិលត្រឡប់មកកាន់ស្ទូឌីយោយក្ស Marvel វិញ ប៉ុន្ដែ!!! ប្រហែលមកម្ដងនេះ គឹអាចនឹងមកក្នុងឋានៈជា A.I (Artificial Intelligence) នៅក្នុងឈុតក្រោះរបស់ Iron Heart ទេ (យោងតាមខមមីក) ។
ទន្ទឹមនឹងនេះ យើងក៏ធ្លាប់ចចាមអារ៉ាមចាស់មួយបានចុះផ្សាយផងដែរថា Morgan Stark ជាកូនស្រីគួរស្រឡាញ់របស់ Tony Stark ផ្ទាល់ គេនឹងអាចជ្រើសជាតួសម្ដែង Iron Heart តែម្ដង បើមិនមាននរណាម្នាក់ផ្សេងមកសម្ដែងតួអង្គនេះ ។ យ៉ាងណាក៍ដោយ ព័ត៌មានទាំងអស់ខាងលើមិនទាន់ជាច្បាស់ការណ៍ 100% ទេដោយសារមិនទាន់បានបញ្ជាក់ឲ្យច្បាស់ពីភាគីខាង Marvel និង Disney ។
តើអ្នកទាំងអស់គ្នា រំពឹងថានឹងឃើញតួអង្គ IRON HEART មកគ្រងដំណែងជំនួស Tony Stark ក្នុងនាមជាអ្នកជួយសង្គ្រោះពិភពលោកដែរឬទេ ?
ប្រសើនបើជាអ្នកទាំងអស់គ្នាចង់ដឹងប្រវត្តិ COMIC របស់ Iron Man អាចមើលវីដេអីខាងក្រោមបាន៖
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…