បន្ទាប់ពីមានការពន្យាពេលកម្មវិធីកម្សាន្តនិង យុទ្ធនាការផ្សេងៗអស់រយ:ពេលយ៉ាងយូរគួរសមដែរ ។ ដោយឡែកអ្វីដែលយើងត្រូវចៀសវាងគឺនៅកន្លែងប្រមូលផ្តុំគ្នាច្រើនហេតុដូចនេះកម្មវិធីខ្លះបានធ្វើការផ្សាយបន្តផ្ទាល់តាមរយ:បណ្តាញសង្គមហើយកម្មវិធីខ្លះទៀតចាំរហូតដល់មេរោគ Covid-19 ត្រូវបានស្ងប់ស្ងាត់។
ថ្មីៗនេះនៅតាមបណ្តាញសង្គមនិង សារព័ត៌មានក្រៅស្រុកមួយចំនួនបានចុះផ្សាយថាព្រឹត្តិការណ៏ Comic-Con 2020 អាចនឹងមកដល់ក្នុងពេលឆាប់នេះជាលក្ខណ:ឌីជីថលនឹងធ្វើការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ។ ព្រឹត្តិការណ៏ Comic-Con អាចរាប់បញ្ចូលបានថាជាព្រឹត្តិការណ៏មួយដែលមានអាយុកាលវែងគួរសមបើរាប់ចាប់តាំងពីឆ្នាំ1970រហូតឆ្នាំ2020 នេះគឺជាឆ្នាំទី50ដែលបានប្រារព្ធពិធី។
យ៉ាងណាមិញ សម្រាប់ឆ្នាំ 2020 គឺជាឆ្នាំមួយដែលមានការពន្យាពេលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៏មួយនេះ ។ ព្រឹត្តិការណ៏ Comic-Con គឺជាកម្មវិធីមួយដែលមានការតាំងពិព័រណ៏ ការធ្វើបទបង្ហាញផ្សេងៗនិង ការប្រមូលផ្តុំទៅដោយអ្នកនិយមអាន Comic នឹងអ្នកស្រលាញ់ Super Hero ហើយតែងតែមានវត្តមានអ្នកផលិតអ្នកដឹកនាំរឿងនឹងតារាកិត្តិយសដែលមានឈ្មោះបោះសំលេងខ្លាំងនៅលើវិស័យមួយនេះ។
ដើម្បីការពារសុខសុវត្ថិភាពអ្នកដែលចូលរួមនឹងកាត់បន្ថយការរីករាលដាលនៃមេរោគ Covid-19 ដូចនេះក្រុមការងារ Comic-Con បានសម្រេចចិត្តធ្វើកម្មវិធី Comic-ConAtHome ដែលមានលក្ខណ:ឌីជីថលនឹងធ្វើការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ។
ក្នុងឱកាសនេះផងដែល Marvel នឹងមានការបញ្ចេញឈុតគម្រូដំបូងរបស់ភាពយន្តភាគ The Falcon and The Winter Soldier និងភាពយន្តភាគ Wandavision ដែលភាពយន្តភាគទាំងពីរនេះនឹងត្រៀមចាក់បញ្ចាំងតាមរយ: Disney+ ក្នុងឆ្នាំនេះហើយ ។ មិនដឹងថាយើងអាចនឹងឃើញអ្វីខ្លះនៅក្នុងឈុតគំរូដំបូងរបស់ភាពយន្តភាគទាំងពីរនេះទេ ???
តើអ្នកទាំងអស់គ្នារំពឹងយ៉ាងណាសម្រាប់ឈុតគំរូដំបូងថ្មីនៃភាពយន្តភាគថ្មីទាំងពីរនេះ?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…