បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន?
Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។
អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា?
ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមសប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep Cafe។
ផែនទី៖
Obszerna analiza kasyna vox casino dla polskojęzycznych fanów kasynowych gier vox kasyno jest wiodących wirtualnych…
Vox Casino-Online: Ihr neues Zentrum für erstklassiges Internet-Gaming Willkommen bei Vox Casino-Online, einem erstklassigen neuen…
Recensione approfondita di winnita italia – Dovresti giocare qui? Le piattaforme di scommesse su Internet…
Kompleksowa analiza kasyna internetowego vox casino online przeznaczona dla polskojęzycznych miłośników hazardu casino vox jest…
Online Apotheke 365 in Deutschland mit fachkundiger Beratung Kennst du das auch? Die schönste Zeit…
vox casino online Polska: Twoje centrum gier i niezwykłych uniesień vox casino online to platforma…