អស់រយៈពេលប្រហែលមួយទស្សវត្សហើយ ដែលខ្សែភាពយន្តរឿង AVATAR របស់អ្នកដឹកនាំរឿង James Cameron បានគ្រងតំណែង ជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក ($2.79B) រហូតដល់ Avengers: Endgame បានប្រាកដខ្លួនចេញមកដណ្តើមតំណែង!
ក្រោយពីភាពយន្តនេះទទួលជោគជ័យខ្លាំងក្លា ពេលវេលាជាង 10ឆ្នាំហើយ ដែលយើងមិនទាន់ទទួលបានសាច់រឿងបន្ត (sequel) នៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ឆ្នាំ 2021 ទើប Avatar វគ្គ 2 នឹងលេចមុខលើផ្ទាំងក្រណាត់ស ហើយលើសពីនេះអ្នកដឹកនាំរឿង James Cameron គឺមានគម្រោងរួចស្រេចសម្រាប់វគ្គ 3,4 និង 5 ហើយដែរ!
គួរំលឹកថា កាលពីរឿង Avatar វគ្គ 1 គឺមានរបាយការណ៍ថាចំណាយដើមទុនអស់ប្រាក់ $237 Million ដើម្បីផលិត! ហើយយើងក៏មានដំណឹងដែរថា គេបានត្រៀមនឹងចាយលុយ $1 Billion (មួយពាន់លានដុល្លា) សម្រាប់ Sequel បន្តទាំង4នេះ! (ចាយលុយម្លឹងៗ សង្ស័យតែសាងសង់ Set ភព Pandora ទេ ហាហាហា) ។
បើ $1 Billiion ហ្នឹងសម្រាយចាយផលិតរឿងបន្តទាំង 4 វគ្គ ពោលគឺជាមធ្យម មួយរឿង អស់ប្រហែល $250M (ពីររយហាសិបលានដុល្លា) តែក៏ប្រហែលជាលុយនេះ គឺចាយលើតែពឺររឿងដំបូងសិន(វគ្គ2&3) ក៏ថាបានដែរ!
ផ្ចិតផ្ចង់អស់រយ:ពេល 10 ឆ្នាំ បូកផ្សំនឹងដើមទុន និងអ្នកមានទេពកោសល្យជាច្រើនរួមគ្នា សង្ឃឹមថារឿងទាំងនេះ នឹងល្អមើលខ្លាំងឲ្យស៊ីគ្នានឹងពេលវេលាដែលរង់ចាំទៅចុះ!
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…