យើងធ្លាប់ដឹងហើយថា Funko Pops ជាកូនកុត្តតាឃ្យូតៗដែលគេផលិតទៅតាមតួអង្គនានាក្នុងភាពយន្តផ្សេងៗ។ ព័ត៍មានក៍ធ្លាប់បែកធ្លាយជារឿយៗ ដូចជាការបង្ហាញមុខតួអង្គថ្មីណាមួយ ឬឈុតសម្លៀកបំពាក់របស់តួអង្គណាមួយ ដែលកន្លងមកមានការបែកធ្លាយមានជាអាទិ៍ Captain America កាន់ញញួរ Mjolnir របស់ Thor Professor Hulk ជាមួយនឹងស្រោមដៃ Infinity Gauntlet និង Spider-Man ពាក់អាវជម្រើសជាតិបាល់ទាត់ហូល្លង់ជាដើម ។
ឥឡូវនេះការលេចធ្លាយពី Reddit ដែលបង្ហោះក្នុងវេបសាយគេប៉ុន្មានថ្ងៃមុន ពីហ្វេនម្នាក់មានគណនី Reddit ឈ្មោះថា Marvel Studio Spoiler បានចែករំែលករូបភាពពីតុក្តតា Black Widow Funko Pop ដែលប្រដាប់ដោយទំពក់និងឈុតសម្លៀកបំពាក់របស់ Yelena Bolova ។
បើតាមការសន្និដ្ឋានរបស់ហ្វេនម្នាក់នោះទៅលើរូបនេះទំនងជា Black Widow (Natasha Romanoff) ប្រើប្រាស់សម្ភារៈរបស់ Yelena ក្នុងន័យជាការកាន់ទុក្ខនឹករលឹកទៅគេ (គេសន្មត់ថា Yelena អាចនឹងត្រូវបានស្លាប់នៅក្នុងរឿង)។ កាលពី Avengers: Infinity War យើងបានឃើញហើយថា Natasha បានក្លាយជានារីសក់ខ្លីជាមួយនឹងពណ៍សក់ថ្មី ពេលនោះនាងក៍មានពាក់អាវក្រៅមួយ ដែលទៅស្រដៀងនឹងអាវរបស់ Yelena Bolova ដែលយើងបានឃើញក្នុង trailer រឿង Black Widow នោះ ។
ប៉ុន្តែការសន្និដ្ធានមួយទៀតគិតថា Yelena ឲ្យសម្ភារៈរបស់នាងទៅកាន់ Natasha Romanoff គ្រាន់តែជាវត្ថុអនុស្សាវរីយ៍ក្នុងការចែកផ្លូវគ្នាទេ ព្រោះ Yelena ធ្វើការជាមួយមន្រ្តីយោធាអាមេរិក Thunderbolt Ross ។
ទោះបីយ៉ាងណាអំណះអំណាងខាងលើនេះ ជាការប៉ាន់ស្មានរបស់ហ្វេនតែប៉ុណ្ណោះ ចម្លើយទាំងអស់នឹងត្រូវបានបកស្រាយ នៅពេលភាពយន្តនេះចាក់បញ្ចាំង។
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…