គ្រាន់តែឃើញភាពយន្តគំនូរជីវចលទាំងអស់នេះហើយគឺនឹកឃើញដល់ពេលវេលានៃកុមារភាពតែម្ដង មើលរហូតដាច់បាយដាច់ទឹក។ ប្រសិនបើចង់ដឹងប្រវត្តិបន្តិចបន្តួចរបស់គំនូរជីវចលកាលពីកុមារភាពរបស់អ្នកទាំងអស់គ្នាអាចមើលខាងក្រោមបាន៖
ជាគំនូរចីវចលរបស់ប្រទេស បារាំង និងអេស្ប៉ាញ ដែលនិយាយពីទីក្រុងនៅថ្ងៃអនាគតមួយដែលមានឈ្មោះថា City Base ដោយប្រឈមមុខនិងការគំរាមកំហែងរបស់ Megalomaniac Wolti ។ តុក្កតានេះមានសរុប 25 ភាគ ត្រូវបានបង្កើតដោយប៉ុស្តិ៍ទូរទស្សន៍មួយនៅអេស្ប៊ាញ។ ចាក់ផ្សាយដំបូងមាន 2 ភាសាគឺ ភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។
វីរៈនារីអេនីម៉ាជាតុក្កតារបស់ប្រទេសបារាំងនិយាយពីក្មេងស្រីអាយុ 13 ឆ្នាំម្នាក់ចេះហោះហើរជាមួយនឹងឈុតសម្លៀកបំពាក់បែបចារនារី។ តុក្កតានេះមាន 2 រដូវកាល សរុបទាំងអស់ 52 ភាគ (26 ភាគ ក្នុងមួយរដូវកាល) ដែលក្នុងមួយភាគ មានប្រហែល 26 នាទីបើគិតជាមធ្យម ។ បង្កើតឡើងដោយលោក Eunice Alvarado Ellis ផលិតដោយ Vintage Production និងមានការចូលរួមផលិតពីប៉ុស្ដិ៍ទូរទស្សន៍បារាំង M6 បានដាក់ឲ្យទស្សនានៅលើប៉ុស្ដិ៍ M6 Kid ចាប់ពី ថ្ងៃទី30 ខែមេសា ក្នុងឆ្នាំ1997។
ជាគំនូរចីវចលនិយាយពីវេជ្ជបណ្ឌិតមួយដែលជាម្ចាស់ហាងសត្វចិញ្ចឹម រួមទាំងឆ្កែគ្រោងឆ្អឹងសុទ្ធឈ្មោះ Horrifido ។ តុក្កតានេះបង្កើតឡើងដោយលោក Tony Barnes ផលិតដោយ Philippe Mounier Marketing Production និង The Sleepy Kids Company Ltd (ក្រោយមកផលិតកម្មនេះប្ដូរឈ្មោះទៅ Entertainment Right ហើយឥឡូវនេះស្ថិតនៅក្រោមភាគហ៊ុន នៃ DreamWorks Classics)។ ចាក់ដំបូងគេនៅចក្រភពអង់គ្លេសនៅលើប៉ុស្តិ៍ ITV ចាប់ពី ថ្ងៃទី13 ខែ មិថុនា ឆ្នាំ1994 និងបញ្ចប់នៅ ថ្ងៃទី21 ខែសីហា ឆ្នាំ1997។ តន្ត្រីក្នុងតុក្កតានេះតាក់តែងឡើងដោយលោក Danny Chang និង Tony Barnes។ ក្នុងដើមទសវត្សរ៍ឆ្នាំ 2000 ក៍មានចាក់ផ្សាយឡើងវិញលើប៉ុស្ដិ៍ Nickelodeon របស់អូស្រ្តាលី និង Cartoon Network។
គំនូរចីវចលនេះមានបែបផែនជា anime បង្កើតឡើងដោយ Vintage Chalvon-Demersay និងចូលរួមផលិតដោយ Marathon Media (សម្រាប់រដូវកាលទី 3-5 មានការផលិតរួមគ្នាជាមួយ Image Entertainment Corporation របស់កាណាដាផងដែរ) ដែលមានសរុបដល់ទៅ 6 រដូវកាល និងសរុប 156 ភាគ។ គេនិយាយអំពីក្មេងស្រី 3 នាក់នៅ Beverly Hills រដ្ឋ California សហរដ្ឋអាមេរិកដែលធ្វើការជាភ្នាក់ងារសម្ងាត់បែបវិទ្យាសាស្ត្រ។ ចាក់ផ្សាយដំបូងនៅ ថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ 2001 លើប៉ុស្តិ៍ ABC Family (ឥឡូវប្ដូរឈ្មោះមក Freeform វិញ) នៅអាមេរិក និង 2ឆ្នាំក្រោយមកក៍យកមកចាក់នៅលើប៉ុស្ដិ៍ Cartoon Network ដែរ។ នៅ ថ្ងៃទី3 ខែមេសា ឆ្នាំ2002 ចាក់ផ្សាយនៅលើប៉ុស្តិ៍ TF1 ប្រទេសបារាំង និងថ្ងៃទី2 ខែកញ្ញា ឆ្នាំ 2002 នៅលើប៉ុស្តិ៍ Teletoon របស់កាណាដាទៀតផង ។
គំនូរចីវចល Papa Beaver’s Story (ភាសាបារាំង: Les Histoires de Père Castor) និយាយអំពីគ្រួសារសត្វកំប្រុកមួយមានឪពុក កូនប្រុស 2នាក់ និងកូនស្រីម្នាក់ ដែលឪពុកនោះតែងតែនិយាយអប់រំបែបជាការនិទានរឿងរ៉ាវផ្សេងៗទៅកាន់កូនៗ។ ជាតុក្កតារបស់ប្រទេស បារាំង និងកាណាដា ផលិតដោយ Cinar (DHX Media) មាន 4 រដូវកាលទាំងអស់ 156 ភាគ។ ចាក់ផ្សាយដំបូងនៅចន្លោះឆ្នាំ 1993-1994 ក្នុងប្រទេសបារាំងលើប៉ុស្ដិ៍ France 3 និង France 5 ដោយឡែកប្រទេសកាណាដាវិញគេចាក់ផ្សាយលើប៉ុស្ដិ៍ Family Channel ក្រោយមកអាមេរិកក៍បានចាក់នៅលើប៉ុស្ដិ៍ Nick Jr. ចន្លោះ ឆ្នាំ1994-1997 ពេលនោះប៉ុស្ដិ៍ Playhouse Disney ដែលទើបតែបង្កើតថ្មីៗនោះ ក៍យកមកផ្សាយដែរ កាលពីឆ្នាំ1997-1998 ។ តុក្កតានេះបានផ្អែកលើសៀវភៅរឿងកុមារមួយ ផលិតនិងបោះផ្សាយដោយជនជាតិបារាំងម្នាក់ឈ្មោះ Paul Faucher ។
គំនូរចីវចល The Last Reservation (ភាសាបារាំង: La última reserva) នេះចេញនៅឆ្នាំ 1998-2000 ដែលដឹកនាំនិងបង្កើតឡើងដោយលោក Stephane Pierra ផលិតដោយ Darguad Marina និង D’Ocon Films មាន 26 ភាគ។ សាច់រឿងនិយាយពីបុរសម្នាក់បង្កើតថ្នាំវេទមន្តដើម្បីការពារពីសូរ្យគ្រាស តែបែរជាជប់ពួកកុលសម្ព័ន្ធឥណ្ឌាទៅនៅលើដំបូលអាគារមួយមានព្រៃពីលើកណ្ដាលទីក្រុងមួយនាអនាគតកាលទៅវិញ ។ រឿងនេះត្រូវបានចាក់ផ្សាយដំបូងក្នុងប្រទេសបារាំងនាឆ្នាំ 2000 លើប៉ុស្ដិ៍ TF1 ។
គឺជាគំនូវចីវចលពីដំណើរត្រាច់ចរដើម្បីវត្ថុផ្សេងៗក្នុងការបញ្ឈប់តួអង្គអាក្រក់ Toguum របស់តួអង្គក្មេងប្រុសឈ្មោះ Kassai ក្មេងស្រីម៉ារ៉ាណាដែលជាប់បណ្ដាសារមួយ គឺក្លាយជាសត្វក្ដាន់នៅពេលថ្ងៃ និងមកជាក្មេងស្រីធម្មតាវិញនៅពេលយប់ រួមទាំងសត្វតោមួយក្បាល និងទន្សាយព្រៃមួយឈ្មោះ Leuk (Luk) ។ បង្កើតឡើងដោយលោក Olivier Massart ផលិតដោយក្រុមហ៊ុន Marathon Media Group នៃប្រទេសបារាំង។ តុក្កតានេះផលិតឡើងក្នុងឆ្នាំ 1996 ត្រូវបានចាក់ផ្សាយជាភាសាអង់គ្លេសឆ្នាំ 1997 នៅលើប៉ុស្ដិ៍ Teletoon ។
Spirou ជាគំនូរចីវចលរបស់បារាំងនិងកាណាដា ផលិតដោយ 2 ផលិតកម្មរួមមាន Dupuis Audiovisuel និង CinéGroup មាន 2 រដូវកាល ក្នុងមួយរដូវកាលមាន 26ភាគ មានប្រហែល 26នាទីក្នុងមួយភាគ ។ តុក្កតានេះបង្ហាញពីដំណើរផ្សងព្រេងរបស់ Spirou ដែលមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់គេដែលជាអ្នកសារព័ត៌មានគឺ Fantasio និងកំប្រុករបស់គាត់ឈ្មោះ Spip ។ ចាក់ផ្សាយនៅក្នុងប្រទេសបារាំងនិងកាណាដាក្នុងចន្លោះឆ្នាំ 1993-1995 ។
តុក្កតានេះបង្កើតនិងចាក់ផ្សាយតាំងពីឆ្នាំ 1987 មកម៉្លេះ របស់ប្រទេសបារាំង ផលិតដោយ France Production មានទាំងអស់ 26ភាគ ជាមធ្យម 26នាទីក្នុងមួយភាគ ។ និយាយពីតួអង្គម្នាក់ឈ្មោះ Rahan ដែលរួចជីវិតពីការផ្ទុះនៃភ្នំភ្លើងហើយធ្វើការផ្សងព្រេងគ្រប់ទិសទី។ សាច់រឿងបានដកចេញពីសៀវភៅ comic របស់លោក Roger Léureux និងលោក André Chéret ។ ឆ្នាំ 2008-2009 ផលិតកម្មតុក្កតា Xilam ដែលមានទីតាំងក្នុងប្រទេសបារាំងដែរនោះ បានយកតុក្កតានេះមកផលិត (Reboot) ម្ដងទៀត ។
គំនូរចីវចលមួយនេះបង្កើតឡើងដោយអ្នកស្រី Marie-France Brière ជាតុក្កតារបស់ប្រទេសបារាំង ។ ដំណើរការផលិតតុក្កតានេះ ក៍មានការគាំទ្រពីមហោស្រពជាតិនៃប្រទេសបារាំងផងដែរ។ តុក្កតាគំនូរចីវចលនេះនិយាយពីតួអង្គឈ្មោះ Till និងម្ចាស់ក្សត្រីឈ្មោះ Shéhérazade រៀបរាប់ពីដំណើរផ្សងព្រេងលើដែនដីអារ៉ាប់នាពេលរាត្រី។ ចាប់ផ្ដើមផ្សាយដំបូងលើ 2 ប៉ុស្តិ៍ក្នុងប្រទេសបារាំង ក្នុងចន្លោះឆ្នាំ 1996-1999 ។ តន្រី្តបើកក្បាលដំបូងនៃភាគនីមួយៗត្រូវបាននិពន្ធដោយ Greg Paul Lino និងច្រៀងដោយ Amina Anisa ។
តើចូលចិត្តភាពយន្តគំនូរជីវចលនៃប៉ុស្តិ៍ទូរទស្សន៍ «ទទក» មួយជាណាខ្លាំងជាងគេ ? យ៉ាងម៉េចដែរ គំនូរចីវចលទាំងអស់ខាងលើនេះបានធ្វើឲ្យនឹករឿងកាលពីនៅកុមារភាពរបស់អ្នកទាំងអស់គ្នាអ្វីខ្លះ?
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…