ក្រុម Avengers ផ្ញើសារគាំទ្រកុមារា Bridger ក្រោយពេលធ្វើជាវីរបុរសជួយប្អូនស្រីពីការវាយប្រហាររបស់សត្វឆ្កែ

កាលពីមួយសប្តាហ៍មុនឈ្មោះ​ Nikki Walker បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម​ Instagram ដែលបានបង្ហាញចង់ឲ្យក្រុម Avengers ដឹងពីភាពក្លាហានរបស់ក្មួយប្រុសគាត់ ។ ក្រោយមក Chris Evans បានបញ្ចូនកាដូមួយទៅកាន់ក្មេងប្រុសម្នាក់ដែលកំពុងតែទទួលបានការកើតសរសើរនៅលើអុិនធើណេត គឺកុមារា Bridger Walker ដោយសារតែជួយសង្គ្រោះប្អូនស្រីដែលមានអាយុ 4 ឆ្នាំរបស់គាត់ពីការវាយប្រហាររបស់សត្វឆ្កែ ។ ក្មេងប្រុសអាយុ 6 ឆ្នាំនេះបានរងរបួសមុខផ្នែកខាងឆ្វេងជាទម្ងន់ ចំណាយវះកាត់អស់រយះពេលជាង 2 ម៉ោងនិងមានស្នាមដេររហូតដល់ទៅ 90 ថ្នេរឯណោះ ។

តារាសម្ដែងរូបសង្ហា Chris Evans បាននិយាយជាវីដេអូមួយនៅលើ Instagram ថា “Captain America នៅទីនេះ, ខ្ញុំបានឃើញរឿងរ៉ាវកើតឡើងក្នុងរយៈពេល 2-3 ថ្ងៃនេះ, ខ្ញុំចង់និយាយថា ឯងគឺជាវីរៈបុរស ឯងពិតជាក្លាហានមែនទែន ប្អូនស្រីរបស់ឯងពិតជាសំណាងណាស់ដែលមានបងប្រុសដូចជាឯង, ឪពុកម្ដាយរបស់ឯង ពិតជាមានមោទនភាពណាស់, ខ្ញុំនឹងផ្ញើរខែល Captain America ពិតទៅកាន់អាស័យដ្ឋាននោះ ព្រោះឯងពិតជាសាកសំនឹងទទួលវាណាស់” ។ យ៉ាងណាមិញកុមារា Bridger Walker ក៏ជាអ្នកគាំទ្រ Avengers យ៉ាងពេញទំហឹងមួយរូបផងដែរ ។

បើយោងតាមសេចក្ដីថ្លែងការរបស់ក្រុមគ្រួសារ Walker ដែលប្រាប់ទៅដល់ទូរទស្សន៍ CNN បានឲ្យដឹងថា ពេលឪពុករបស់ Bridger បានសួរ Bridger ថា “ហេតុអ្វីបានជាឯងជួយសង្គ្រោះប្អូនស្រីរបស់ឯងពីការវាយប្រហាររបស់ឆ្កែនោះ ?” Bridger ឆ្លើយថា “ប្រសិនបើនរណាម្នាក់ត្រូវស្លាប់ គិតថាវាគួរតែជាខ្ញុំ” ។

លើសពីនេះទៅទៀត មិនមែនមានតែ Chris Evans ដែលផ្ញើសារគាំទ្រកុមារា Bridger Walker ទេ សូម្បីតែ Robert Downey Jr., Chris Hemsworth, Tom Holland និងMark Ruffalo ក៏បានផ្ញើសារគាំទ្រផងដែរ ។ Robert Downey Jr. ក៏បាននិយាយផងដែរថា គាត់នឹងទៅជួប Bridger នៅថ្ងៃកំណើត ហើយនឹងជូនកាដូដែលល្អជាងខែលរបស់ Captain America ទៅទៀត ។

ឆាប់ជាណាវីរបុរសតូច​៕

admin

Share
Published by
admin

Recent Posts

Purple Tiger adds a polished and professional reach in order to Megaways ports

Their headings are recognized for large-top quality graphics, interactive incentive have, and you will athlete-friendly…

2 hours ago

5. Crypto-Game.io � 200% put bonus to 20,000 USDT also to two hundred free spins (promo code: CG200)

A unique important element leading to the latest casino’s prominence is its indigenous WSM token,…

3 hours ago

One of the most readily useful casinos on the internet within the Qatar, BetOBet also offers members in your community a leading-notch gambling sense

BetOBet try really-recognized for providing an enormous and you can ranged selection of better-notch game…

3 hours ago

Check out the slots part of the site to find the newest online game available

Searching having a particular game or fool around with filters to help you narrow the…

3 hours ago

Entsprechend frohlich war ein Anmutung unter unserem Exhumieren ein Leitseite

VulkanBet betreibt folgende gro?e Webseite, unter das sic recht jede Mulde bedient war, unser man…

3 hours ago

Unser einzigen wirklichen Pluspunkte sie sind ebendiese enorme Auswahl aktiv Slot-Anbietern weiters nachfolgende schnellen Auszahlungen

Eres werden derzeit 7 Beschwerden unter zuhilfenahme von solch ein Spielsalon within unserer Datenbank gefuhrt,…

3 hours ago