តារាសម្តែង Don Lee ទម្លាយរូបភាពគម្រូដំបូង The Eternals ?

ភាពយន្ត The Eternals គឺជាភាពយន្តថ្មីរបស់ចក្រវាឡ Marvel ពី Phase 4 ដែលគ្រោងនឹងបញ្ចាំងនៅ ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ2021 ដើមឆ្នាំតែម្តង ។ តែទន្ទឹមនឹងនោះ ក៏មិនទាន់មានព័ត៌មានលម្អិតផ្លូវការណាមួយពីថ្ងៃបញ្ចេញឈុតគម្រូដំបូង ឬរូបភាពគម្រូដំបូងណាមួយនៅឡើយទេ ។

ដោយឡែក ថ្មីៗនេះលោក Ma Dong-Seok (Don lee) ដែលជាតារាសម្តែងកូរ៉េខាងត្បូងទីមួយដែលទទួលបានតំណែងជាតួអង្គធំដំបូងគេនៅក្នុង MCU ដែលគាត់បានចែករំលែករូបភាព 3 សន្លឹកក្នុងបណ្ដាញសង្គម Instagram ដែលបានថតកាលពីឆ្នាំមុននៅក្នុងទីក្រុង London ហើយក្នុងរូបនេះរួមមាន សំបុត្រស្វាគមន៍ពី Marvel Studios នៅពេលដែលគាត់ចូលសម្ដែងក្នុងរឿង The Eternals ជាមួយនិងកៅអីដែលមានប៉ាក់ឈ្មោះតួអង្គ (Gilgamesh) ដែលគាត់សម្ដែងផងដែរ ។

យ៉ាងណាមិញ ក្នុងនោះផងដែរមានរូបថតមួយសន្លឹកដែលលោក Don lee អង្គុយនៅលើសាឡុងហើយចង្អុលទៅរូបថត និងលិខិតស្វាគមន៍ពី Marvel Studios នោះ គឺមានមនុស្សភាគច្រើនបានសង្កេតឃើញថា វាហាក់បីដូចជារូបភាពនៅក្នុងរឿង The Eternals ។ លើពីនេះទៅទៀតក៏មានមនុស្សមួយចំនួនបានសង្ស័យថាវាជារូបភាពគម្រូដំបូងទៀតផង ។

បើទោះជាយ៉ាងណាក៏ដោយ ខាង Marvel Studios និងលោក Don lee ផ្ទាល់មិនទាន់បញ្ចាក់ទេថា វាជារូបភាពគំរូដំបូងរបស់ភាពយន្ត The Eternals ពិតប្រាកដឬក៏អត់នោះទេ រឿងទាំងអស់នេះវាគ្រាន់តែជាការសន្និដ្ឋានពីសំណាក់អ្នកគាំទ្រតែប៉ុណ្ណោះ ។

អ៊ីចឹងសម្រាប់ហ្វេន Mavel ត្រៀមចាំតាមដានទាំងអស់គ្នា ដែលរូបភាពនេះអាចជាតម្រុយថា ឈុតគំរូដំបូង អាចនឹងចេញឆាប់ៗនេះហើយ ៕

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago