វាមិនមែនជារឿងផ្តេសផ្តាសឡើយ ដែលយើងហ៊ានមានកូនចិត្តប៉ងថា ព្រះនាងថ្មីរបស់ Disney អាចមានដើមកំណើតនៅប្រទេសខ្មែរ។ កាលពីម្សិលមិញ ខាង Walt Disney បានបញ្ចេញផូស័្ទរថ្មីនៃ ភាពយន្តគំនូរជីវចលបែបផ្សងព្រេងហ្វេនតាស៊ី ដែលមានចំណងជើងថា RAYA AND THE LAST DRAGON។ ភាពយន្តនេះ និយាយអំពី ការផ្សងព្រេងក្នុងអាណាចក្រ Lumandra របស់អ្នកចម្បាំងស្រីវ័យក្មេង RAYA (រេយ៉ា) ក្នុងការទៅស្វែងរក ពង្សនាគចុងក្រោយ។
ស្របពេលជាមួយគ្នានេះដែរ កាលពីព្រឹកមិញ ក៏មានគណនីហ្វេសប៊ុករបស់លោក Chen Chanratana បានធ្វើការបង្ហោះថា “ខ្សែភាពយន្តគំនូរជីវចលដំបូងគេរបស់ក្រុមហ៊ុន Walt Disney ដែលបង្ហាញអំពីដំណើរផ្សងព្រេងរបស់ព្រះនាងតូច និងវង្សត្រកូលនាគ នៅតំបន់អាស៊ីអាគ្នេយ៍។ ហើយនេះក៏ជារឿងមួយដែលខ្ញុំបានចូលរួមជាមួយក្រុមការងារក្នុងនាមជា “ទីប្រឹក្សា” ផ្នែកប្រវត្តិសាស្ត្រសិល្បៈ និងវប្បធម៌របស់ក្រុមហ៊ុនលំដាប់ពិភពលោកនេះដែរ។” ព្រមជាមួយការបង្ហោះរូបក្រុមការងារបរទេសមួយក្រុម ដែលលោកអះអាងថាជាក្រុមការងារមកពី Disney ចុះសិក្សាទីតាំងវប្បធម៌ ដើម្បីធ្វើជាអំណះអំណាងទៅបង្កើតភាពយន្តនោះឯង។
ការដែលមានអ្នកចេញមកអះអាងបែបនេះ ធ្វើឲ្យបណ្តាអ្នកកុននិយយើង មិនគិតមិនបានឡើយថា Raya អាចនឹងមានទំនាក់ទំនង ឬសាវតាអ្វីមួយពាក់ព័ន្ធនឹងប្រទេសកម្ពុជាដែរមិនខាន។
យ៉ាងណាមិញ សម្រាប់ការស្មាននេះ ក៏មិនមានភាគរយខ្ពស់អ្វីដែរ ព្រោះយើងក៏បានទៅស៊ើបមកដែរថា មិនមែនតែប្រទេសកម្ពុជាមួយទេដែល ក្រុមការងារចុះសិក្សា តែគឺបណ្តាប្រទេសច្រើនទៀតក្នុងអាស៊ីអាគ្នេយ៍ដូចជា ថៃ ឥណ្ឌូនេស៊ី -ល- ក៏ត្រូវបានចុះសិក្សារួចមកហើយដែរ។ ត្រង់ចំណុចនេះ ក៏បានធ្វើឲ្យអេដមីនគិតថា គេអាចនឹងបង្កើតព្រះនាង Disney ថ្មី ដោយការផ្សែផ្សំវប្បធម៌ចម្រុះនៃអាស៊ីអាគ្នេយ៍ ដើម្បីចេញជា RAYA ម្នាក់នេះមកនោះឯង ក៏ថាបាន។
សរុបមក បើទោះបីជាការស្រម៉ៃថា RAYA ជាព្រះនាងឈាមជ័រខ្មែរ អាចទៅរួច ឬមិនអាចទៅរួចក្តី តែអ្វីដែលច្បាស់នោះ គឺយ៉ាងហោច ភាពយន្តនេះ ក៏មានការលើកយកសិល្បៈវប្បធម៌ពីខ្មែរយើងទៅច្នៃប្រឌិតជាមិនខាន (យោងតាមរូបប្រាសាទបែកបាក់ក្នុងរូប Concept Art)
តើមិត្តអ្នកទាំងអស់គ្នា គិតថាគេនឹងឆ្លុះបញ្ចាំងវប្បធម៌ខ្មែរយើងតាមបែបផែនអ្វី??
Their headings are recognized for large-top quality graphics, interactive incentive have, and you will athlete-friendly…
A unique important element leading to the latest casino’s prominence is its indigenous WSM token,…
BetOBet try really-recognized for providing an enormous and you can ranged selection of better-notch game…
Searching having a particular game or fool around with filters to help you narrow the…
VulkanBet betreibt folgende gro?e Webseite, unter das sic recht jede Mulde bedient war, unser man…
Eres werden derzeit 7 Beschwerden unter zuhilfenahme von solch ein Spielsalon within unserer Datenbank gefuhrt,…