អ្នកខ្លះប្រហែលជានៅចាំបានថា កាលពីឆ្នាំ 2001 ផលិតកម្មហូលីវូដយក្ស Paramount បានមកថតភាពយន្តមួយនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាយើង ដែលមានចំណងជើងថា Lara Croft: Tomb Raider ។ វាជាភាពយន្តមួយដែលទស្សនិកជន លាន់មាត់សសើរមិនដាច់ពីមាត់គ្រប់ៗគ្នា។
ភាពយន្ត Lara Croft: Tomb Raider មួយនេះគឺជាភាពយន្តបែប ផ្សងព្រេង បាញ់បោះ លាយឡំជាមួយនឹងការស្វែងរកវត្ថុបុរាណ រាងត្រីកោណម្យ៉ាង ដែលធ្វើឲ្យសាច់រឿងពិតជាឡូយមែនទែន។ ភាពយន្តមួយនេះគឺជា ស្នាដៃដឹកនាំសម្ដែងរបស់លោក Simon West ហើយបានចំណាយលុយផលិតអស់រហូតទៅដល់ 115 លានដុល្លាឯណោះ ហើយវាក៏មានការចូលរួមសម្តែងពីកំពូលតារាសម្តែងស្រី Angelina Jolie និងលោក Daniel Craig ដែលទស្សនិកជនស្គាល់គាត់ថាជាតួអង្គ 007 James Bond។
លើសពីនេះទៅទៀត Lara Croft: Tomb Raider ក៏បានមកផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅលើទឹកដីសៀមរាបអង្គរ នៃប្រទេសកម្ពុជា ដែលបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យថែមមួយកម្រិតទៀត។ ដំណើររឿងគឺនិយាយអំពី ការទៅរកវត្ថុបុរាណត្រីកោណម្យ៉ាងដែលបានបែកចេញជាពីរចំណែក ដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវរបស់ក្រុម Illuminati។ លោក Lord Richard Croft ជាឪពុករបស់តួឯកស្រី Lara Croft បានផ្ដាំឲ្យនាងទៅរកបំណែវត្ថុបុរាណត្រីកោណនោះឲ្យបានមុនក្រុម Illuminati ដោយបំណែកទីមួយបានលាក់ទុកនៅក្នុងប្រាសាទបុរាណនៃប្រទេសកម្ពុជា គឺប្រាសាទតាព្រហ្ម និងបំណែកទីពីរត្រូវបានលាក់ទុកនៅក្នុងរូងទឹកកកនៅ Siberia។ រាល់ការធ្វើបេសកកម្មរបស់ Lara ម្តងៗ ពិតជាឡូយមែនទែន ទាំងប្លង់ថត និងបច្ចេកទេសកាត់ត។
បន្ថែមទៅលើនោះទៀតមានឈុតមួយដែល តួអង្គ Lara Croft បានជួបជាមួយនឹងព្រះសង្ឃខ្មែរមួយអង្គដោយនាងនិយាយជាភាសាខ្មែរជាមួយ និងមានឈុតមួយផ្សេងទៀតដែលព្រះសង្ឃខ្មែរបានធ្វើពិធីមួយ លាយឡំជាមួយអភីនិហា ធ្វើឲ្យរបួសលើដៃនាងជាសះស្បើយ ដោយមិនមានសូម្បីតែស្នាម៕
សម្រាប់ទស្សនិកជនដែលបានទស្សនារឿងមួយនេះរួច តើឈុតឆាកមួយណាដែលអ្នកពេញចិត្តខ្លាំងជាងគេ? ហើយចង់ឃើញផលិតកម្មហូលីវូដមកថតភាពយន្តនៅប្រទេសយើង តំបន់ណាទៀតដែរ?
Deze spellen bieden meeslepende interactie en streaming van hoge kwaliteit. Stortingen van €300 tot €399,99…
Je ontvangt een 200% bonus tot een maximum van €600, plus tot 250 gratis spins.…
De bonussen spreken wel sombrerospinsnl.com erg aan door de enorme hoeveelheid. Hiermee bepaal je een…
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…