ទំនេរពេកមកបង្ហាញម្ហូបចិន ឱ្យគ្នាយើងទស្សនាហើយ ចង់រៀនចម្អិនតាមមួយមើល៎ ។ ឈ្ងុយក៏ឈ្ងុយ ឆ្ងាញ់ក៏ឆ្ងាញ់ ស្រួយខ្ញោកៗ ពិសេសជ្រលក់ទឹកត្រីផ្អែម ឬ ទឹកស៊ីអ៊ីវទៀតគឺកាន់តែបង្កើននូវរសជាតិ ។ ញ៉ាំមួយហើយ ចង់ញ៉ាំមួយទៀត មិនជឿទស្សនាវីដេអូទាំងអស់គ្នាបានដឹងថាទំនងយ៉ាងណា ។ ហើយសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ EATERY2 ដើម្បីទទួលបានការបញ្ចុះតម្លៃ 2$…
ធ្លាប់ទស្សនារបាំសហសម័យ ល្ខោននិយាយ ឬល្ខោនអានពីមុនមកទេអ្នកទាំងអស់គ្នា ។ សម្រាប់អ្នកដែលស្រឡាញ់និងចូលចិត្តស្នាដៃសិល្ប:បង្កើតថ្មី ថ្ងៃនេះក្រុមការងារ «កម្ពុឈៀស៍» សូមនាំមកជូនការសម្ដែងសិល្ប:ដ៏អស្ចារ្យជាច្រើនក្នុងកម្មវិធីរដូវវប្បធម៌ ហើយឆ្នាំនេះជាឆ្នាំទី3 ឬរដូវកាលទី3 នៃកម្មវិធីរដូវវប្បធម៌ ។ កម្មវិធីអភិវឌ្ឍន៍សិល្ប: នៃអង្គការសិល្ប:ខ្មែរអមត: បានរៀបចំឡើងនូវកម្មវិធី «រដូវវប្បធម៌» ដែលឆ្នាំនេះជារដូវកាលទី3ហើយនៃកម្មវិធី ។ ក្នុងកម្មវិធីរដូវវប្បធម៌រដូវកាលទី3 ត្រូវបានរៀបចំឱ្យមានព្រឹត្តិការណ៍ជាច្រើន…
សប្ដាហ៍ទី 10 បាត់តួស្រីស្អាតឡេងឡេង តែទៅចៃដន្យជួបកញ្ញាចិន មិនដឹងជាកូនភ្លោះឬយ៉ាងណាមុខដូចគ្នានឹងឡេងឡេងតែម្ដង ។ ម្ដងនេះគ្រាន់ហើយបានជួបកញ្ញាឡេងឡេងចិន ព្រោះកំលោះ ស្ទីវិន ដើរលេងម្នាក់ឯង មិនស្គាល់ទាំងផ្លូវមិនស្គាល់ទាំងកន្លែងញ៉ាំអីទៀត ស្រួលមិនស្រួលវង្វេងពេញស្រុកគេ ដាច់ទាំងពោះទៀត។ បានជួបកញ្ញាឡេងឡេងចិន នាំកំលោះស្ទីវិនទៅញ៉ាំស៊ុបនៅ Xiao Long Kan Flagship កុំអីចប់ហើយ…
នាំអារម្មណ៍គ្រប់គ្នាទៅរករបស់ឆ្ងាញ់ដូចសព្វមួយដង តាមធម្មតាដូចរាល់សប្ដាហ៍ទៀតហើយ ជាមួយកម្មវិធីប៉ុស្ដ៍ញ៉ាំ ។ ចាំបានអត់ កាលសប្ដាហ៍ទី1ធ្លាប់នាំអារម្មណ៍គ្រប់គ្នាទៅញ៉ាំសាច់អាំងលើរថភ្លើង ចំណែកសប្ដាហ៍នេះសាច់អាំងដែរ តែមានរសជាតិផ្សេងអារម្មណ៍ Mood ញ៉ាំផ្សេង ថ្មី ប្លែកសម្រាប់អ្នកទាំងអស់គ្នា ។ ស្គាល់ I Seoul You អត់ ? ឈ្មោះគេចេញមកឡើងកូរ៉េតែម្ដង…
ក្នុងឱកាសពិធីបុណ្យគ្រិស្តស្មាកខាងមុខនេះមានគម្រោងជួបជុំគ្រួសារនៅ ? អ្នកខ្លះច្បាស់ជាដើរលេងហើយ អ្នកខ្លះក៏នាំគ្រួសារទៅទទួលទានអាហារពេលរសៀល តែមានដឹងថាត្រូវទៅញ៉ាំអីនៅ ? បើមិនទាន់មានគម្រោងទេ ថ្ងៃនេះរឿងញ៉ាំរឿងធំមានអ្វីពិសេសមកណែនាំគ្រប់គ្នា ។ ដឹ ភីហ្សា ខមផេនី បានបង្ហាញវត្តមានភីហ្សាថ្មីសម្រាប់រដូវកាល បុណ្យគ្រិស្តស្មាសឆ្នាំនេះ ដែលជាភីហ្សាមានសំបកហតដកព័ទ្ធជុំវិញ មានរសជាតិឈ្ងុយឆ្ងាញ់រួមជាមួយបង្គាថ្មីស្រស់ អ្វីដែលពិសេសជាងនេះទៅទៀត អ៊ិចស្មាសភីហ្សា មានដល់ទៅ ២ រសជាតិ…
ហាងអាហារមានច្រើនណាស់មិនខ្វះទេ ទាំងអាហារខ្មែរទាំងអាហារបរទេស ហើយអ្នកខ្លះក៏ចូលចិត្តងាហារបរទេសខ្លះទៀតក៏ចូលម្ហូបខ្មែរយើង ។ តែសំខាន់ហាងណាដែលញ៉ាំមិនស្ដាយលុយ ហាងណាដែលមានបរិយាកាសល្អគួរឱ្យចង់ញ៉ាំ ។ ចុះបើហាងមានម្ហូបឆ្ងាញ់ៗគ្រប់មុខ ហើយបរិយាកាសល្អទៀតចង់ទៅអត់? ឡាសែន ហេងហេង នៅកោះពេជ្រ ហាងគេបែរមុខទៅខាងទន្លេ ដូចនេះពេលរសៀលមានជំនោររសៀកៗល្ហើយស្រួល ហើយខ្យល់បរិសុទ្ធតែម្ដង ។ សំខាន់ម្ហូបទៀតសោតពិសេសៗគ្រប់មុខ ហើយមានច្រើនណាស់ អ្នកចូលចិត្តគ្រឿងសមុទ្រក៏ត្រូវ ចូលចិត្តសាច់ក៏មាន…