ហាងកាហ្វេមាននៅគ្រប់ទីកន្លែងតែម្ដង នៅភ្នំពេញយើងនេះ ។ ដល់ច្រើនពេកអ៊ីចឹងក៏ពិបាក មិនដឹងថាគួរទៅហាងមួយណា ! ប៉ុន្តែឮសូរគេថាមានហាងកាហ្វេមួយទើបតែបើកដំណើរការថ្មីថ្មោងនេះ ដូចជាទើបតែបើកមកបាន៣ខែថ្មីៗនេះឯង ប៉ុន្តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង ។ ពិសេសឮថាប្រវត្តិនៃការបង្កើតហាងនេះពិតជាអស្ចារ្យនិងបង្កប់ទៅដោយអត្ថន័យទាក់ទងនឹងសាសនាទៀតផង ។ ហាងកាហ្វេ លុម្ពិនី បានបើកដំណើរការកាលពី ថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១នេះ ។ លុម្ពិនី…
ថ្មីៗនេះ KOI The Cambodia បាននិងកំពុងបញ្ចេញ Topping ថ្មីរបស់ខ្លួនមួយប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យដែលជាអ្នកគាំទ្ររបស់ KOI The Cambodia ។ អ៊ីចឹងសូមណែនាំតែម្ដង គឺ Taro Q ថ្មីជាប្រភេទ Topping បន្ថែមលើភេសជ្ជ:របស់ KOI…
សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ…
បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ ឬវ័យជំទង់ ។ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។ ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់…
មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។ ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង…
ប្រាសាទព្រះធាតុបារាយណ៍ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ដើម្បីធ្វើដំណើរទៅប្រាសាទនេះ (ដោយចេញពីក្រុងភ្នំពេញ) គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦A ហើយឆ្លងស្ពានព្រែកតាមាក់ទៅត្រើយខាងកើត បន្ទាប់មកបត់ឆ្វេងស្របតាមបណ្ដោយមាត់ទន្លេ ។ ត្រូវធ្វើដំណើររហូតដល់ទីរួមស្រុកស្រីសន្ធរគឺទីប្រជុំជនព្រែកពោធិ៍ ។ រួចបន្តដំណើរទៅទៀតប្រមាណជា ៨គីឡូម៉ែត្រទៅដល់ផ្សារព្រែកដំបូក ។ បន្ទាប់មកត្រូវបត់ស្ដាំដៃតាមផ្លូវដីនៅមុខវត្តប្រាសាទវដ្ដី ហើយធ្វើដំណើរប្រមាណ ៧គីឡូម៉ែត្រទៀតមុននឹងទៅដល់ឃុំបារាយណ៍…