«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ…

5 years ago

បង្វិលផង ជ្រលក់ផង «មូល មូល ប៊ីប៊ីឃ្យូ» ភេសជ្ជៈថ្មីនៅហ៊ីកា

លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ”…

5 years ago

បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧»

ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។ ហាងកាហ្វេ ១៩៦៧ ជាហាងតូចមែន តែខ្លឹម ព្រោះថាបើសិនជាក្រឡែកទៅមើលការតុបតែង លំអរហាងវិញគឺដូចសល់ពីសង្គមតែម្តង ជាមួយហ្នឹងវត្ថុបុរាណផ្សេងៗ មានជាអាទិ៍៖ ទូរស័ព្ទបង្វិលលេខ ទូរទស្សន៍ចាស់…

5 years ago

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ UrHobby House

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ នៅ UrHobby House ប្លែកអត់? សម័យកាលកាន់តែដើរទៅមុខការអភិវឌ្ឍកាន់តែរីកចម្រើន កន្លែងញ៉ាំ និងផ្សារទំនើបបានបើករីកដុះដាលដូចផ្សិត ចំណែកឯ ហាងកាហ្វេវិញគឺឈរនៅលំដាប់ទីមួយតែម្តង ហើយហាងកាហ្វេដែលបើកមកមាន concept ប្លែកៗ គឺជា trend មួយដែលកំពុងតែពេញនិយមនៅកម្ពុជាយើង ដែលអាចទាក់ទាញអតិថិជនមកញ៉ាំកាហ្វេ…

5 years ago

Chadwick Boseman ដែលសម្តែងជាតួ Black Panther បានទទួលមរណភាព

កាលពីមួយរយៈមុនយើងបានឃើញលោក ច ក្នុងសភាពរូបរាងស្គមស្គាំងខ្លាំង ប៉ុន្តែយើងមិនដឹងថាដោយសារអ្វីឡើយ ហើយអ្នកគាំទ្រមានការព្រួយបារម្ភថាគាត់អាចនឹងបាត់បង់ដំណែងជា Black Panther ។ យ៉ាងណាមិញឥឡូវនេះយើងលេងបានឃើញគាត់នៅក្នុងដំណែងជា Black Panther តទៅទៀតហើយ ដោយសារតែគាត់បានទទួលមរណភាពថ្ងៃសៅរ៍ ទី29 ខែសីហា ឆ្នាំ2020នេះ ក្នុងអាយុ 43ឆ្នាំ ដោយជំងឺមហារីកពោះវៀនធំ ដោយគាត់បានកើតជំងឺនេះអស់រយៈពេល…

5 years ago

«ព្រះធាតុទឹកឆា» កេរអង្គរកំបាំងក្នុងព្រឹក្សាខេត្តកំពង់ចាម

«កំពង់ចាម» នៅតែជាទីឋានពិសិដ្ឋមួយ បើនិយាយទៅដល់ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រជាតិខ្មែរ ដែលហូរហៀរទៅដោយវត្តអារាម និងបុរាណស្ថានជាច្រើនគួរឲ្យកត់សម្គាល់ ដែលខ្លះបានកប់កំបាំងក្នុងព្រៃ នឹងខូចខាត បាក់បែក ដោយអន្លើ។ តែទោះជាយ៉ាងណា ស្លាកស្នាមទាំងនោះហាក់នៅរក្សាអត្តសញ្ញាណ និងតម្លៃវប្បធម៌ខ្លួន កំពុងរង់ចាំស្វាគមន៍ មនុស្សជំនាន់ក្រោយមកស្វែង សិក្សា និងផ្សព្វផ្សាយបន្ថែម។ ដើរលើសពីលេងលើកនេះបន្ត បេសកកម្មរបស់ខ្លួននៅក្នុងខេត្តកំពង់ចាម ដោយលើកយក…

5 years ago