គិតមើលទៅហាក់ដូចជាថ្មីណាស់សម្រាប់ហាងកាហ្វេនាទីក្រុងភ្នំពេញ ដែលមានបរិយាកាសថ្មីប្លែកខុសគេបែបនេះ តែប្រសិនបើអ្នកជាអតិថិជនប្រចាំរបស់ ប្រោនកាហ្វេ អ្នកតែងតែនឹកឃើញថាការបើកសាខាថ្មីម្តងៗរបស់ហាងកាហ្វេមួយនេះ តែងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការរំពឹងលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មដ៏យកចិត្តទុកដាក់ដែលខ្លួនផ្តល់ជូន នោះគឺ «ការរចនាហាង» និងបទពិសោធន៍នៃរសជាតិកាហ្វេថ្មីៗ ដែលជាទម្លាប់តែងតែពញ្ញាក់អារម្មណ៍អតិថិជនជានិច្ចថា «អារម្មណ៍ប្រោនតែមួយ បរិយាកាសនិងបទពិសោធន៍ប្លែកៗផ្សេងពីគ្នា»។ ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាថ្មីមួយទៀតដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal…
ពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលភាពយន្តភ័យរន្ធត់ នាឡិកាដាស់វិញ្ញាណ/The Clock បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ព្រមទាំងដណ្តើមបានពានរង្វាន់បី នៅក្នុងពេលតែមួយនៃកម្មវិធី Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។ ក្នុងការចូលរួមនេះអាចបញ្ជាក់ឲ្យពិភពលោកឃើញថាវិស័យកុននៅកម្ពុជាពិតជាមានស្ទុះនិងការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសដទៃឡើយ។ នៅចុងឆ្នាំ2019 ផលិតកម្ម LD Picture បានបង្ហាញភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock…
តារាសម្តែងសញ្ជាតិខ្មែរ Jean-Paul Ly ដែលយើងធ្លាប់ឃើញរួចមកហើយ នូវថ្វីដៃសម្តែងភាគច្រើនទៅខាងវាយតប់ ដោយគាត់ធ្លាប់បានដើរតួជា Stuntman ក្នុងភាពយន្ត Blockbuster ធំៗ ក៏ដូចជាតួឯកក្នុងភាពយន្តខ្មែរដ៏ល្បីរឿង Jailbreak (ការពារឧក្រិដ្ឋជន)។ រូបភាពពីភាពយន្តរឿង Doctor Strange (2016)រូបភាពពីភាពយន្តរឿង Fast & Furious…
ដោយសារតែការបញ្ចប់ទៅដោយមិនអស់ចិត្តរបស់ភាពយន្ត 365 Days (365 DNI) បានធ្វើឲ្យគ្នាយើងជាច្រើនមានចម្ងាល់ចំពោះភាពយន្តមួយនេះជាខ្លាំង ទើបបន្តាលឲ្យមានសំនួរសួរថា តើភាពយន្តមួយនេះអាចនឹងមានវគ្គបន្តដែរឬទេ ? ប៉ុន្តែឥឡូវនេះអ្នកដែលបានទស្សនាភាពយន្ត 365 Days ត្រៀមសប្បាយចិត្តឲ្យហើយទៅ ព្រោះភាពយន្តមួយនេះមានភាគបន្ត…។ កាលពីថ្មីៗនេះភាពយន្ត 365 Days (365 DNI) មានការទាក់ទាញចិត្តអ្នកទាំងអស់គ្នាឲ្យទស្សនាមែនទែន…
នៅចាំដែរទេ??? ឆ្នាំ 2017 ចុងខែមករា ផលិតកម្ម Kongchak Pictures រួមសហការណ៍ជាមួយ Westec Media នៅកម្ពុជា បានបញ្ចេញភាពយន្ដ Action ខ្មែរមួយគឺរឿង ‘Jailbreak: ការពារឧក្រិដ្ធជន’ ហើយក៏បានធ្វើឲ្យទស្សនិកជនដែលជាអ្នកមើល នាំគ្នាពុះកញ្រ្ជោលទៅមើលពេញៗរោងកុន និងសរសើរមិនដាច់ពីមាត់ថាល្អមើលទាំងការសម្ដែងនិងសាច់រឿង។ មិនត្រឹមតែប៉ុណ្ណោះទេ…
ពិតជាមិនគួរឲ្យជឿថាតារាភាពយន្តប៉ូលីវូដរបស់ឥណ្ឌា ឈ្មោះលោក Sushant Singh Rajput ដែលអ្នកទាំងអស់គ្នាស្គាល់គាត់តាមរយៈភាពយន្តភាគ «ជីវិតស្ត្រីមេផ្ទះ/Pavitra Rishta» ដ៏វែងអន្លាយរហូតដល់ទៅ 1424 ភាគ ដែលសម្ដែងជាតួអង្គ Manav Deshmukh ត្រូវបានគេប្រទះឃើញដេកស្លាប់ដោយការចងកសម្លាប់ខ្លួនឯងនៅផ្ទះរបស់គាត់នៃទីក្រុងម៉ុមបៃ កាលពី ថ្ងៃទី14 ខែមិថុនា ថ្មីៗនេះ។ តារាសម្តែងវ័យ 34…