ក្តៅៗហុយៗ ស៊ុប​សាប៊ុសាប៊ុ និងស៊ុគិយ៉ាគិ នៅ Mo-Mo-Paradise

ពេលដែលជួបជុំបងប្អូនគ្រួសារ មិត្តភក្តិ និងក្រុមការងារ ពិតណាស់អ្នកទាំងអស់គ្នាតែងតែរកនឹកមុខម្ហូប ឬអាហារ ដ៏សមរម្យមួយសម្រាប់ការជួបជុំកាន់តែរីករាយនិងបំភ្លេចមិនបាន ដូច្នេះអាហារដែលសមស្របទៅនឹងការជួបជុំនិងជាជម្រើសទីមួយនោះគឺ “ស៊ុប”។ ហើយគ្រានេះ Eatery ពី Kampucheers សូមណែនាំនូវ ស៊ុបលំដាប់លេខ១​សាប៊ុសាប៊ុ និង ស៊ុគិយ៉ាគិ ម៉ូម៉ូផារ៉ាដាយ (Mo-Mo-Paradise Cambodia) គឺជាម៉ាកដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន…

7 years ago

“ប៊ីប៊ីឃ្យូ” របស់ឆ្ងាញ់ទើបចេញថ្មីនៅហាងតែហ៊ីកា

ជារឿយៗអតិថិជនហ៊ីកាតែងតែទទូចសួររកភេសជ្ជៈថ្មីនៅហាងតែហ៊ីកា។ ឥឡូវនេះមានចម្លើយពីហ៊ីកាហើយ កាលពីថ្មីៗនេះហ៊ីកាដែលជាហាងតែដែលកំពុងពេញនិយមនៅទីក្រុងភ្នំពេញបានចេញស្រឡាយភេសជ្ជៈថ្មីឈ្មោះ “ហ៊ីកាប៊ីប៊ីឃ្យូ”។ ឈ្មោះបែបនេះពិតជាធ្វើឲ្យអតិថិជនឆ្ងល់ហើយថា ភេសជ្ជៈប្រភេទជាតែ ហេតុអ្វីបានជាមានឈ្មោះជាប្រភេទអាហារបែបអាំងទៅវិញ? គឺឈ្មោះភេសជ្ជៈថ្មីនេះកើតចេញពីរសជាតិដែលបានបង្កើតឡើងដោយរូបមន្តអាថ៌កំបាំងពិសេសពីហ៊ីកា បែបផែនជា BBQ ប្លែកខុសពីភេសជ្ជៈដទៃ។ លើសពីរសជាតិប្លែក សម្រាប់ “ហ៊ីកាប៊ីប៊ីឃ្យូ” ក៏ត្រូវបានចេញជាមួយនឹងសំបកកំប៉ុងដែលរចនាថ្មី ប្លែក នឹងទាន់សម័យ ប្រភេទជាក្រដាស។ Heekcaa BBQ Series មាន 4 kamជម្រើសសម្រាប់អ្នកជ្រើសរើស៖1. BBQ Jasmine Milk Tea2. BBQ Black Milk…

7 years ago

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏…

7 years ago

រាល់ថ្ងៃជិះអ្វី ថោកជាងគេ ហើយទទួលបានច្រើនជាងគេ?

រៀងរាល់ថ្ងៃ ពេលដែលអ្នកចង់ទៅណាមកណា វាហាក់ដូចជាពិបាកណាស់មែនអត់ព្រោះថា អកាសធាតុក្តៅ ថ្ងៃខ្លះភ្លៀង ផ្លូវក៏ស្ទះទៀត ហើយជិះតុតុមិនស្រួលត្រូវគេកោរទៀត។ ប្រាកដជាធ្លាប់ជួបហើយមែនទេ? តែឈប់រអ៊ូទៅព្រោះថា Grab បានទម្លាក់តម្លៃថោកជាងមុនដល់ទៅ១៥%ឯណោះ ដើម្បីឆ្លើយតបទៅហ្នឹងតម្រូវការរបស់អ្នកនិយម GrabTukTuk។ ហើយបន្ថែមពីលើតម្លៃដែលថោកជាងមុននេះ Grab នៅមានប្រម៉ូកូដពិសេសមួយទៀតគឺ ប្រម៉ូកូដ CHEAP ដែលបញ្ចុះតម្លៃរហូតដល់២០% ប្រើបានដោយគ្មានចំនួនកំណត់រហូតដល់បំណាច់ខែកក្កដា ជិះពីណាទៅណាក៏បាននៅក្នុងទីក្រុងភ្នំពេញ។ តែនៅមិនទាន់អស់ទេសម្រាប់ប្រម៉ូកូដ CHEAP នេះ ប្រសិនបើអ្នកប្រើចាប់ពី៥ដងឡើងអ្នកទាំងអស់គ្នានឹងទទួលបានឱកាសដោយស្វ័យ​ប្រវត្តិដើម្បីចូលរួមការចាប់រង្វាន់ពិសេស គឺសំបុត្រយន្តហោះ ភ្នំពេញ បាងកក ពី Cambodia Airways និង លេខពិសេស ព្រមជាមួយការប្រើប្រាស់អ៊ីនធឺណិតឥតដែនកំណត់ពី Cellcard ក៏ដូចជារង្វាន់អនុស្សាវរីយ៍ពិសេសៗជាច្រើនទៀតពី Grab។ Grab ក៏មានកម្មវិធីពិសេសមួយទៀត គឺសម្រាប់អ្នកទាំងអស់គ្នាដែលនិយមទៅផ្សារអ៊ីអនម៉ល ភ្នំពេញ (AEON Mall Phnom Penh) កុំភ្លេចចុងសប្តាហ៍នេះ Grab ក៏មាន Booth នៅទីនោះដែលអ្នកទាំងអស់គ្នាអាចចូលរួមលេងហ្គេម ក៏ដូចជាចូលរួមការចាប់ឆ្នោតផ្សងសំណាង…

7 years ago

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

7 years ago

ចង់ស្គាល់ឯកជនភាពពេលមកទស្សនាខេត្តសៀមរាបទេ?

ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជាឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។ មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់​ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ ​Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។ និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ…

7 years ago