បង្វែររសជាតិមកធ្វើ និងភ្លក្ស «ម៉ូស៊ូប៊ី Musubi» ដែលជាអាហារបែបអាស៊ីវិញម្ដង

ដូចជារាងស្ងាត់ អ៊ីចឹងសូមណែនាំអាហារមួយមុខទៀតចុះ ដើម្បីអ្នកគេងផ្ទះបានមើលកំដរអារម្មណ៍តទៅទៀត ។ “Spam Hawaiian Musubi” ជាអាហាររបស់ប្រទេសកូរ៉េ  អ្នកគាំទ្រកូរ៉េប្រហែលជាបានស្គាល់រួចមកហើយ នៅឡើយមនុស្សទូទៅ ។ ញ៉ាំលេង ជក់មាត់តែម្ដង ព្រោះមានគ្រប់រសជាតិ មានទាំងសាច់ មានទាំងស៊ុត មានសារាយ ហើយមានទាំងបាយទៀត ។ ងាយធ្វើទេ…

5 years ago

មិនត្រឹមតែជាចំណីបែបញ៉ាំលេងកំដរអផ្សុក ប៉ុន្តែ «Corn Dog» ក៏អាចញ៉ាំឲ្យឆ្អែតជំនួសបាយផងដែរ

មកដល់ហើយៗ ! ថ្ងៃនេះរឿងញ៉ាំរឿងធំមកបង្រៀនអ្នកនៅផ្ទះរាល់គ្នាឲ្យចេះធ្វើនំដែលយើងអាចញ៉ាំលេងក៏បាន ញ៉ាំយកឆ្អែតជំនួសបាយតែម្ដងក៏បាន ។ វាជាប្រភេទអាហារបរទេសដែលជនជាតិគេ ពិសេសប៉ែកខាងអ៊ឺរ៉ុបគេច្រើនញ៉ាំជាអាហារប្រចាំថ្ងៃតែម្ដង ។ អាហារលើកនេះធានាជាតិសាហាវ ហើយស្រួយៗមានក្លិនឈ្ងុយទៀត សំខាន់ពេលខាំទាល់តែរកអ្វីមកចាំទ្រ ព្រោះថាស្អិតល្អឡើងវែងអន្លាយតែម្ដង​ ។ “Corn Dog” ងាយស្រួលធ្វើ រសជាតិឈ្ងុយឆ្ងាញ់ ខាំទាញស្អិតវែងអន្លាយ ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលរកណាស់…

5 years ago

មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវា​ងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង…

5 years ago

«លម្ពិនីចតុមុខ» ផឹកកាហ្វេក្នុងសួន លំហែកាយជាមួយធម្មជាតិ

ហាងកាហ្វេមាននៅគ្រប់ទីកន្លែងតែម្ដង នៅភ្នំពេញយើងនេះ ។ ដល់ច្រើនពេកអ៊ីចឹងក៏ពិបាក មិនដឹងថាគួរទៅហាងមួយណា ! ប៉ុន្តែឮសូរគេថាមានហាងកាហ្វេមួយទើបតែបើកដំណើរការថ្មីថ្មោងនេះ ដូចជាទើបតែបើកមកបាន៣ខែថ្មីៗនេះឯង ប៉ុន្តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង ។ ពិសេសឮថាប្រវត្តិនៃការបង្កើតហាងនេះពិតជាអស្ចារ្យនិងបង្កប់ទៅដោយអត្ថន័យទាក់ទងនឹងសាសនាទៀតផង ។  ហាងកាហ្វេ លុម្ពិនី បានបើកដំណើរការកាលពី ថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១នេះ ។ លុម្ពិនី…

5 years ago

«Taro Q» Topping ថ្មីពី KOI Thé ជាត្រាវញ៉ាំមិនរមាស់មាត់ តែរមាស់ដៃ រមាស់ចង់ Order 2 3 ញ៉ាំថែម

ថ្មីៗនេះ KOI The Cambodia បាននិងកំពុងបញ្ចេញ Topping ថ្មីរបស់ខ្លួនមួយប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យដែលជាអ្នកគាំទ្ររបស់ KOI The Cambodia ។ អ៊ីចឹងសូមណែនាំតែម្ដង គឺ Taro Q ថ្មីជាប្រភេទ Topping បន្ថែមលើភេសជ្ជ:របស់ KOI…

5 years ago

«ពងក្ដាមរមូល» ងាយៗជាប់មាត់ ជាប់ចិត្ត ធ្វើញ៉ាំខ្លួនឯងនៅផ្ទះបាន

សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ…

5 years ago