«ពងក្ដាមរមូល» ងាយៗជាប់មាត់ ជាប់ចិត្ត ធ្វើញ៉ាំខ្លួនឯងនៅផ្ទះបាន

សព្វថ្ងៃទំលាប់ដើរហើរច្រើនរបស់គ្នាយើងចង់ឬមិនចង់ក៏ត្រូវប្តូរមកសំងំនៅតែក្នុងផ្ទះដែរ ដើម្បីសុវត្ថិភាពខ្លួនឯងនិងមនុស្សជុំវិញខ្លួន ។ ហើយនៅតែមួយកន្លែងអ្នកណាដែលថាមិនអផ្សុកនោះ បើរឿងញ៉ាំវិញញ៉ាំតែម្ហូបដដែលៗឡើងគ្រាន់តែឃើញម្ហូបក៏ខ្លាចទៅហើយ ។ ដូចនេះដើម្បីផ្លាស់ប្តូររសជាតិនិងជំរុញឲ្យគ្នាយើងបានរៀនពីវិជ្ជាមេផ្ទះផងនោះ រឿងញ៉ាំរឿងធំបាននាំយកនូវមុខម្ហូបមួយ ដែលងាយចម្អិន ងាយរកគ្រឿងផ្សំដែលគ្នាយើងអាចរកទិញ Online តាមរយ: shop ក្នុង foodpanda app ក៏មាននោះគឺ ពងក្ដាមរមូល ។ ទស្សនាវីដេអូ…

5 years ago

អបអរទិវាកុមារអន្តរជាតិ ១ មិថុនា ជាមួយទំនៀមជាតិខ្មែរ «ពិធីកោរជុក»

បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ​ ឬវ័យជំទង់ ។​ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។ ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ​ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់…

5 years ago

“ រំចេក៥ ” ហាងកាហ្វេលើដំបូលជាមួយធម្មជាតិ និងវិចិត្រសាល ប្លែកពីគេនៅក្រុងបាត់ដំបង ។

មានប្រិយមិត្តជាច្រើនដែលចូលចិត្តដើរលេងកម្សាន្ត ទទួលយកបទពិសោធន៍ជាមួយកន្លែងថ្មីៗ ពិសេសហាងកាហ្វេជាទីកន្លែងមួយដែលគ្រប់គ្នាពេញនិយមទៅលំហែកាយចិត្ត ទទួលយកអារម្មណ៍ផាសុកភាព ភាពស្រស់ស្អាតនៃការតុបតែង និងឱជារសនៃកាហ្វេ ។  ហាងកាហ្វេរំចេក៥ ជាទីតាំងមួយដែលប្រិយមិត្តគួរទទួលយកបទពិសោធន៍ បើបានទៅដល់ទឹកដីខេត្តបាត់ដំបង ។ បន្ថែមពីលើវិចិត្រសាលគំនូរសិល្បះ ដែលបង្កើតតាំងពីឆ្នាំ2015 ហាងកាហ្វេរំចេក៥បានចាប់បើកដំណើរការនាខែតុលា ឆ្នាំ២០១៩ ។ មានទីតាំងនៅក្នុង ភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង…

5 years ago

ប្រាសាទព្រះធាតុបារាយណ៍ សិល្បៈអង្គរ ឰដ៏ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ប្រាសាទព្រះធាតុបារាយណ៍​ជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ។ ប្រាសាទព្រះធាតុបារាយណ៍មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម ។ ដើម្បីធ្វើ​ដំណើរ​ទៅប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦A ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ ។ ត្រូវ​ធ្វើ​ដំណើរ​រហូតដល់​ទីរួម​ស្រុក​ស្រីសន្ធរគឺទីប្រជុំជន​ព្រែកពោធិ៍ ។ រួចបន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ។ បន្ទាប់​មក​ត្រូវ​បត់​ស្ដាំដៃតាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍…

5 years ago

ទីតាំងស្អាតៗ និងប្រវត្តិហាងកាហ្វេ Starbucks ដែលអ្នកអាចនឹងចង់ដឹង

រឿងរ៉ាវរបស់ Starbucks បានចាប់ផ្តើមក្នុងឆ្នាំ ១៩៧១ ។ ពួកគេជាអ្នកលក់ដុំនិងរាយសណ្តែក កាហ្វេ តែ និងគ្រឿងទេសធំ ដែលមានហាងតែមួយគត់នៅផ្សារផេកស៊ីធី ។ ប៉ុន្តៃក្រឡេកមកមើលសព្វថ្ងៃនេះ ពួកគេមានឯកសិទ្ធិក្នុងការទំនាក់ទំនងជាមួយអតិថិជនរាប់លាននាក់ជារៀងរាល់ថ្ងៃជាមួយនឹងផលិតផលពិសេសនិងហាងលក់រាយជាង ៣ ម៉ឺនហាងនៅក្នុងទីផ្សារ ៧៨ ។ ក្នុងឆ្នាំ ១៩៨១ លោក…

5 years ago

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាបនោះគឺរបាំត្រុដិ​ ។ របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើមខ្មែរមន រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មកម៉្លេះ ។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំ ជន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។ ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។…

5 years ago