Loading...

Author: admin

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទនៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា?​ តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទ នៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​ អម្បូរ​ទី១ «វន្តា​សប្រេត»​ ​វន្តា​សប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ប្រេត​នេះ​មាន​ភ្នែក​ក្រ​លួង មាន​មុខក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជង្គ្រោង ស្គម​ដូច​កុក​គ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឱ្យ​អ្នកមាន​សីល​ខ្ពស់។​ អម្បូរទី ២ «កុណ​បាស​ប្រេត» ​កុណ​បាស​ប្រេត (​ឬ​កុណ​បា​) ប្រេត​ដែល​ស៊ី​សាកសព ។ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោ​ក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រ​ឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ […]

View Details

បំបែកក្ដីបេសកកម្ម «សណ្ដែកក្រហម» នៅ Gong cha ជាមួយភ្នាក់ងារសម្ងាត់របស់រឿងញ៉ាំរឿងធំ

ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។  ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red Bean Season Drinks ថ្មីដែលមានភេសជ្ជៈដល់ទៅ 5 រសជាតិមានគ្រឿងផ្សំពិសេសនោះគឺ សណ្ដែកក្រហម ។ សំខាន់ត្រង់ថាគ្រប់គ្នាច្បាស់ជាធ្លាប់ញ៉ាំសណ្ដែកក្រហមជាបង្អែមហើយ ចុះបើច្នៃតាមរូបមន្តថ្មីជាភេសជ្ជៈបែបនេះ ? គ្រាន់តែស្រម៉ៃលេងៗក៏មានអារម្មណ៍ថាទំនងគួរឲ្យចង់សាកនូវរសជាតិផ្អែមត្រជាក់របស់ភេសជ្ជៈជាមួយសណ្ដែកក្រហមទាំងនេះដែរ ។ យ៉ាប់មែន! និយាមមួយថ្ងៃហើយភ្លេចប្រាប់ឲ្យឈឹងពីរសជាតិទាំង 5 ថាមានអ្វីខ្លះ ។ ទី1គឺ Milk Tea w Red Bean ដែលជាប្រភេទ Milk Tea ដែលមានសណ្ដែកក្រហមបន្ថែមពីលើ ។ ទី2គឺ Milk Tea w Red Bean […]

View Details

បើចង់ដឹងថាអ្វីទៅ ដែលផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី អាចទៅសាកឈុតនំខាប់នៅ «កាហ្វេចាស់» បាន

វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។ ចំណែកគំនិតនៃការរៀបចំតុងតែងហាងគឺចេញតាមក្រោយបន្ទាប់ពីបានដាក់ឈ្មោះរួចទៅវិញទេ ដែលក្នុងនោះមានឃើញសម្ភារៈចាស់ៗគួរឲ្យទាក់ទាញជាច្រើន ។  ឈ្មោះពិសេសហើយ ចុះមានអ្វីដែលពិសេសទៀត ? ភេសជ្ជៈប្រចាំហាងគឺ កាហ្វេចាស់ ហ្មឹងតែម្ដងដែលមានការរៀបចំកែវកាហ្វេគួរឲ្យទាក់ទាញ និងចំណុចសំខាន់ត្រង់ថាហាងគាត់ទទួលបានការគាំទ្រពីអ្នកចូលចិត្តទទួលទាន់រសកាហ្វេពិតៗ ដែលមានក្លិនឈ្ងុយកាហ្វេនិងណែនាំពីកម្រិតស្ករសម្រាប់អ្នកចូលចិត្តកាហ្វេចាស់ៗ ។ និយាយរួមដាក់ទៅគឺត្រូវចិត្តភ្ញៀវដែលមានរសជាតិនិយមបែបនេះតែម្ដង ។  ឆ្លើយតបនឹងការគាំទ្រនិងតម្រូវការរបស់អតិថិជន ហាង “កាហ្វេចាស់” ក៏បានដាក់លក់នូវចំណីទទួលទាន់ជាមួយកាហ្វេ ដែលទទួលបានការគាំទ្រផ្ទុះខ្លាំងតែម្ដងនោះគឺ “នំខាប់” ។ រសជាតិវិញមានពាក្យមួយឃ្លាគឺ ផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី​ ។ ទំនងខ្លាំងតែក្រឡេកមើលតម្លៃវិញ កញ្ចប់គេត្រឹមតែ 3$ 3$ ជាមួយកាហ្វេ ញាក់មែនទែន ។ Admin ណែនាំឲ្យទៅរកមើល សាករសជាតិកាហ្វេ ក៏ដូចជានំខាប់បាន […]

View Details

អាកោរខ្ទិះ ខ្ទិះកាន់តែច្រើន រសជាតិក៏កាន់តែពិសេស នៅផ្លូវចូលសាលាជ័យថាវី

មានអ្នកនៅចាំដែរទេ កាលនៅក្មេងម៉ាក់ទៅផ្សារក៏ចាំមើលផ្លូវគាត់មកវិញ ។ ចាំមើលថាគាត់បានអ្វីផ្ញើ ដល់ពេលបើកមើល ក៏លាន់មាត់ថា “អូយ!! អាកោរទៀតហើយ” ។ នឹកអនុស្សាវរីយ៍ទាំងនោះណាស់ នឹកទាំងរសជាតិអាកោរដូងដែលគេលក់តាមផ្សារទៀត ។  អ៊ីចឹងបានជាថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំអាកោរខ្ទិះដូងយើងហ្នឹង ។ និយាយពីខ្ទិះដូង ហៀរឡើងចេញក្រៅចានអាកោរទៀត ។ សាច់អាកោរទន់ស្រួលញ៉ាំមិនពិបាកលេប  ហើយឈ្ងុយខ្ទិះដូងធម្មជាតិពិតៗ ។ ប្រាប់ថាមិនផ្អែមឆ្ងាញ់ក៏គ្រប់គ្នាមិនជឿដែរ បើរូបភាពមកទំនងយ៉ាងនេះ ។ ចឹងចង់ប្រាប់ទៅថារសជាតិមិនធម្មតាទេ ជាតិហើយខាំមួយម៉ាត់ៗគឺជក់មាត់សាហាវ ចង់តែញ៉ាំទៀតទេ ។ សម្រាប់ទីតាំងគឺងាយស្រួលរកទេបើគ្នាយើងចង់ញ៉ាំគឺ៖​ នៅកែងសាលាបឋមសិក្សាបាក់ទូក  ផ្លូវចូលសាលាជ័យថាវី ។ ទៅដល់ឃើញហើយតូបគេលក់នៅហ្នឹងឯង តែបើមិនឃើញច្បាស់ណាស់ ច្បាស់ជាគេបិទសម្រាក់ឬក៏មិនទាន់ដល់ម៉ោងលក់ ហាហា ។ The post អាកោរខ្ទិះ ខ្ទិះកាន់តែច្រើន រសជាតិក៏កាន់តែពិសេស នៅផ្លូវចូលសាលាជ័យថាវី first appeared on KAMPUCHEERS.

View Details

ក្រុមហ៊ុន KLEN Cambodia និង PIIK MALL មានក្រម៉ូសិនផ្តល់រង្វាន់ដ៏ សន្ធឹកសន្ធាប់ ក្នុងឱកាសសហការណ៍ ជាផ្លូវការខាងមុខ!

ក្រុមហ៊ុនសាប៊ូក្នុងស្រុកដ៏ពេញនិយមក្នុងប្រទេសកម្ពុជា KLEN Cambodia បានចុះហេត្ថាលេខាស្តីពីកិច្ចសហប្រតិបត្តិការនៃការដាក់លក់ទំនិញរបស់ខ្លួនជាផ្លូវការក្នុងកម្មវិធីរបស់ PIIK MALL ដែលជាកម្មវិធីលក់ទំនិញតាមប្រព័ន្ធអនឡាញឈានមុខគេនឹងសុទ្ធតែទំនិញប្រេនដែលមានគុណភាពខ្ពស់។   PIIK MALL ត្រូវបានបង្កើតឡើងនៅឆ្នាំ2020 ដែលមានអ្នកប្រើប្រាស់ប្រហែលជាង 100ពាន់នាក់ និងទំនិញគ្រប់ប្រភេទទាំងក្នុងស្រុក ក្រៅស្រុកជាង 100,000ទំនិញ មកដល់សព្វថ្ងៃនេះ។ កម្មវិធី PIIK MALL មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការទូទាត់ប្រាក់លើមុខទំនិញក៏ច្រើនជម្រើស អ្នកអាចជ្រើសរើសការទូទាត់សាច់ប្រាក់ ឬក៏ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល លើសពីនេះក៏មានសេវាកម្មដឹកជញ្ជូនដោយឥតថ្លៃផងដែរ។  ដើម្បីអបអរសាទរក្នុងការសហប្រតិបត្តិការណ៍រវាង KLEN Cambodia និង PIIK MALL ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី11 កញ្ញា ឆ្នាំ 2021 មានបញ្ចុះតម្លៃរហូតដល់ 30% គ្រប់ផលិតផលសាប៊ូក្លិនទាំងអស់ ដោយឡែកនៅថ្ងៃព្រហស្បត្តិ៍ ​ទី9 ខែកញ្ញា ឆ្នាំ2021 ចន្លោះម៉ោង 7:30យប់ ខាងមុខនេះ KLEN Cambodia និង​ PIIK MALL នឹងធ្វើការ LIVE លក់នៅលើ   […]

View Details

ប្លែកទៀតហើយ «ប្រហិតត្រាវ» មានក្លិនឈ្ងុយ ខាំស្រួយ ឆ្ងាញ់ឡើងរមួតជាប់មាត់ជក់ចិត្តតែម្ដង

រឿងញ៉ាំរឿងធំមកដល់ទៀតហើយជាមួយអាហារប្លែកៗងាយស្រួលចម្អិន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំនឹងបង្ហាញអាហារបែបជាចំណីញ៉ាំលេង ។ ពិសេសមានរសជាតិមានក្លិនឈ្ងុយទាក់ទាញគួរឲ្យចង់ញ៉ាំ ។ ត្រូវទាំងចាស់ទាំងក្មេងតែម្ដង អាចញ៉ាំលេងបាន តែកុំញ៉ាំច្រើនប្រយ័ត្នរមាស់មាត់ ។ «Taro Ball» ជានំត្រាវបំពងដែលមានសំបកខាងក្រៅស្រួយឈ្ងុយ មានរសជាតិរមួតពីសាច់ត្រាវនិងម្សៅ ។ ពិសេសទាំងអស់គ្នាអាចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់តាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នា ទឹកប៉េងប៉ោះក៏បាន ទឹកម្ទេសក៏បាន រសជាតិអែមដូចគ្នា ។ មិនជឿគ្រប់គ្នាអាចសាកចម្អិនញ៉ាំបាន ដោយអាចរកគ្រឿងផ្សំបានយ៉ាងងាយដោយអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។ តោះមកដឹងគ្រឿងផ្សំ៖  ត្រាវ ខ្ញី ចញ្ច្រាំម៉ត់តូចៗ សៀងប្រៃ ម៉ត់ ម្សៅពោត (corn starch) ប្រេងឆា ទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងប៉ោះ វិធីធ្វើក៏ងាយៗ៖ កោសត្រាវដូចកោសដូងដាក់លើនំឬត្រប៉ែ តែចំណិតៗធំជាងនឹងបន្តិច ដាក់ខ្ញីចិញ្ច្រាំ និងសៀងម៉ត់បន្តិចចូលត្រវ រួចច្របល់ឲ្យសព្វ រួចដាក់ម្សៅពោតចូលម្ដងបន្តិចចូលច្របល់ […]

View Details