Loading...

Author: admin

តួសម្តែង Quicksilver ពី FOX នឹងលេចមុខក្នុង WandaVision របស់ Disney+

មានរបាយការណ៍ជាច្រើនកំពុងតែផ្ទុះឡើងជុំវិញតារាសម្តែង Quicksilver (ចក្រវាឡ X-Men) លោក Evan Peters កំពុងតែមានតួនាទីមួយនៅក្នុងរឿងភាគ WandaVision ដែលនឹងមកដល់ក្នុង Diney + នាពេលឆាប់ៗខាងមុខនេះ ។ មតិមួយចំនួនថាលោកនឹងមកលេងជា Quicksilver តែម្ដង ប៉ុន្តែមតិច្រើនទៀតថាលោកនឹងមិនមែនមកលេងជា Quicksilver ទេព្រោះនៅទីនេះជាចក្រវាឡ MCU។ ដោយឡែក Quicksilver (ធ្លាប់បានសម្ដែងដោយ Aaron Taylor-Johnson) របស់ MCU ដែលយើងបានឃើញជាបងប្អូនរបស់ Wanda Maximoff កាលពី Avengers: Age of Ultron បានស្លាប់បាត់ហើយ។ ដូចនេះបើមកលេងជា Quicksilver ក្នុង MCU នេះ ដូចជាមិនសមហេតុផលឡើយ។ បើជា Quicksilver មែនមានន័យថាចក្រវាឡ MCU កំពុងតែចងចំណងជាមួយចក្រវាឡ X-Men ក៍ថាបានដែរ។ តែមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ពី Marvel និង Disney ថាលោក […]

View Details

Spider-Man: Into the Spider-Verse 2 ចាប់ផ្ដើមផលិតជាផ្លូវការហើយ

បន្ទាប់ពីវគ្គដំបូង Spider-Man: Into the Spider-Verse ជោគជ័យយ៉ាងខ្លាំង និងមានការស្រឡាញ់ពេញចិត្តពីទស្សនិកជនថាល្អមើល មិនតែប៉ុណ្ណោះមានចម្រៀង Soundtracks ពិរោះៗទៀត ហើយអ្វីដែលសំខាន់គឺស្ទីលគំនូរជីវចលតែម្ដង ផលិតឡើងដូចទៅនឹងស្ទីលគំនូរនៅក្នុងសៀវភៅ Comic រហូតធ្វើឲ្យរឿងនេះឈ្នះពានអូស្ការ Academy Award for Best Animated Feature Film កាលពីឆ្នាំ 2019 ទៀតផង។ មិនយូរប៉ុន្មានភាគីទាំង 2 (Sony និង Marvel) បានប្រកាសថាគ្រោងនឹងផលិតវគ្គបន្ត។ Miles Morales (Shameik Moore), Peter Parker (Jake Johnson) and Spider-Gwen (Hailee Steinfeld) in Columbia Pictures and Sony Pictures Animations’ SPIDER-MAN: INTO THE SPIDER-VERSE. ស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកដឹកនាំខាង […]

View Details

រឿងពិតនៃភាពយន្ត​ TENET ដែលអ្នកអាចមិនទាន់ដឹង​ ឬមិនចាប់ភ្លឹក

សម្រាប់ភាពយន្ត ជាធម្មតាទស្សនិកជនគឺដឹងតែមើលតែម្យ៉ាង ហើយពេលខ្លះក៏មិនបានដឹងឡើយថានូវពីខាងក្រោយភាពយន្តមួយមានរឿងអ្វីកើតឡើងខ្លះ ហើយឥឡូវនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងការពិតខ្លះៗរបស់ភាពយន្តដែលត្រៀមបញ្ចេញនាពេលខាងមុខនេះគឺរឿង TENET ដូចដែលបានសង្ខេបក្នុងរូបនីមួយៗខាងក្រោមនេះ៖ តារាសម្តែង ៣ រូបដែលសម្តែងរឿង Tenetសុទ្ធតែធ្លាប់សម្តែងរឿង Harry Potter (Robert Pattinson, Clémence Poésy និង Kenneth Branagh) ។ Robert Pattinson ដឹងថាខ្លួនឯងជា The Batman នៅពេលដែលថតភាពយន្ត TENET ថ្ងៃដំបូង។ Christopher Nolan ថតបំផ្ទុះយន្តហោះ Boeing 747 ពិតៗពីព្រោះវាមានប្រសិទ្ធភាពជាង CGI។ TENET ជាភាពយន្តដំបូងរបស់តារាសម្ដែងស្រីជនជាតិឥណ្ឌាឈ្មោះ Dimple Kapadia ដែលឈានជើងចូល​ Hollywood។ Michael Caine ធ្លាប់ថតភាពយន្តចំនួន ៨ ហើយ ជាមួយអ្នកដឹកនាំរឿង Christopher Nolan បូករួមទាំង TENET ផងដែរ។ Warner Bros. […]

View Details

រំឭកភាពយន្តគំនូរជីវចលកាលដ៏ជក់ចិត្ត ពីកុមារភាព នៅលើប៉ុស្តិ៍ «ទទក»

គ្រាន់តែឃើញភាពយន្តគំនូរជីវចលទាំងអស់នេះហើយគឺនឹកឃើញដល់ពេលវេលានៃកុមារភាពតែម្ដង មើលរហូតដាច់បាយដាច់ទឹក។ ប្រសិនបើចង់ដឹងប្រវត្តិបន្តិចបន្តួចរបស់គំនូរជីវចលកាលពីកុមារភាពរបស់អ្នកទាំងអស់គ្នាអាចមើលខាងក្រោមបាន៖ 1. The Little Witches (ក្មេងតូចត្រកូលធ្មប់) ជាគំនូរចីវចលរបស់ប្រទេស បារាំង និងអេស្ប៉ាញ ដែលនិយាយពីទីក្រុងនៅថ្ងៃអនាគតមួយដែលមានឈ្មោះថា City Base ដោយប្រឈមមុខនិងការគំរាមកំហែងរបស់ Megalomaniac Wolti ។ តុក្កតានេះមានសរុប 25 ភាគ ត្រូវបានបង្កើតដោយប៉ុស្តិ៍ទូរទស្សន៍មួយនៅអេស្ប៊ាញ។ ចាក់ផ្សាយដំបូងមាន 2 ភាសាគឺ ភាសាអង់គ្លេស និងភាសាអេស្ប៉ាញ។ 2. Enigma (វីរៈនារីអេនីម៉ា) វីរៈនារីអេនីម៉ាជាតុក្កតារបស់ប្រទេសបារាំងនិយាយពីក្មេងស្រីអាយុ 13 ឆ្នាំម្នាក់ចេះហោះហើរជាមួយនឹងឈុតសម្លៀកបំពាក់បែបចារនារី។ តុក្កតានេះមាន 2 រដូវកាល សរុបទាំងអស់ 52 ភាគ (26 ភាគ ក្នុងមួយរដូវកាល) ដែលក្នុងមួយភាគ មានប្រហែល 26 នាទីបើគិតជាមធ្យម ។ បង្កើតឡើងដោយលោក Eunice Alvarado Ellis ផលិតដោយ Vintage Production និងមានការចូលរួមផលិតពីប៉ុស្ដិ៍ទូរទស្សន៍បារាំង […]

View Details

៤៥ថ្ងៃនៃអក្សរខ្មែរ ត្រឡប់មកវិញជាមួយការរចនាកាន់តែសំបូរបែប

៤៥ថ្ងៃនៃអក្សរខ្មែរ បានត្រឡប់មកវិញជាថ្មីម្តងទៀត សម្រាប់អ្នកឌីហ្សាញនៅប្រទេសកម្ពុជាដែលនិយមចូលចិត្តការរចនាអក្សរខ្មែរ ក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូច​ជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea ហើយសម្រាប់គម្រោង ៤៥ថ្ងៃនៃអក្សរខ្មែរ នេះត្រូវបានដឹកនាំដោយក្រុម Creative Community Cambodia។ ក្នុងរយៈពេល៤៥ថ្ងៃ សិល្បកររចនាពុម្ពអក្សរនឹងបង្ហាញអំពីការរចនាអក្សរខ្មែរដែលមាន ព្យព្ជានៈចំនួន ៣៥តួ និងស្រៈចំនួន ១០តួ​ (ព្យព្ជានៈ ២តួបន្ថែមលើ ៣៣តួ ដែលប្រើបច្ចុប្បន្នគឺ ឝ និង ឞ) រាប់ចាប់ពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ អ្នកអាចតាមដានគម្រោងមួយនេះលើបណ្តាញសង្គមជាមួយនឹង #45DaysOfKhmerType ហើយអ្នកក៏អាចចូលរួមក្នុងគម្រោងមួយនេះដោយចុច ត្រង់នេះ

View Details

Spider-Verse ជាភាពយន្ត SuperHero ដែល​James Gunn ចូលចិត្តជាងគេ

អ្នកដឹកនាំរឿង Guardian of The Galaxy លោក James Gunn បានបង្ហាញពីភាពយន្តដែលគាត់ចូលចិត្តនោះគឺ Spider-Man: Into the Spider-Verse ដែលជាភាពយន្ដ Superhero បែបគំនូរជីវចលទទួលបានការគាំទ្រយ៉ាងពេញទំហឹងកាលពី 2018 កន្លងទៅ ។ លោក James Gunn កំពុងលេង challenge មួយនៅលើបណ្ដាញសង្គម Twitter ក្រោមចំណងជើងថា “30-Day Movie Challenge” រាល់ថ្ងៃគាត់រើសភាពយន្ដមួយដែលលោកចូលចិត្តទៅតាមលក្ខខណ្ឌដែលដាក់ឲ្យជ្រើសរើសប្រចាំថ្ងៃ ។ នៅថ្ងៃទី 10 នេះលក្ខខណ្ឌនោះមានចំណងជើង “Your favorite superhero movie” មានន័យថា “ខ្សែភាពយន្ដ Superhero ដែលអ្នកចូលចិត្ត” ទីបំផុតលោក Gunn បានជ្រើសយក Spider-Man: Into the Spider-Verse ជាភាពយន្ត Superhero ដែលលោកស្រឡាញ់ ។ James […]

View Details