Loading...

Author: admin

«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦

ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ កាន់តែធ្វើឲ្យចិត្តងឿងឆ្ងល់កាន់តែខ្លាំងទៅៗ ព្រោះនៅខាងមុខមានល្អាងមួយផ្សេងទៀត ដែលទំនងជាជ្រៅព្រោះឃើញងងឹតខ្លាំង។ គ្នីគ្នាបីនាក់ដែលមានរសនិយមថាម្លោះនឹងដើរឲ្យលើសពីលេងហើយ ត្រូវតែចូលទោះគ្មានអ្នកភូមិ ឬមគ្គុទេសនាំផ្លូវ ដោយសម្អាងថាមានជណ្តើរចូលត្រឹមត្រូវ អាចផ្តល់នូវ​អារម្មណ៍កក់ក្តៅដែរ។ ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរ​មុខ​ទិស​ខាង​លិច ដើម្បី​​ឧទ្ទិស​ថ្វាយ​ព្រហ្មណ៍សាសនា។ ប្រាសាទ​នេះ​មាន​រាង​តូច​ច្រឡឹង ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ សង់​អំពី​ឥដ្ឋ មិន​មែន​ការតុប​តែង ផ្តែរ​ឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។ […]

View Details

ចូលរួមរំលែកទុក្ខផង សាស្ត្រាចារ្យល្ខោនខោលបានទទួលមរណៈភាពហើយ

សាស្ត្រាចារ្យល្ខោនខោល លោក ទិត្យ សែម បានទទួលមរណៈភាពហើយ ដោយរោគាពាធ កាលពីថ្ងៃទី ២៣ ឧសភា ២០២០ (ម្សិលមិញនេះ) ។ លោកគ្រូបានបង្កើតស្នាដៃធំៗជាច្រើនក្នុងវិស័តសិល្បៈល្ខោនខោល មិនថាការតំឡើងស្នាដៃរបស់សិស្ស ដែលសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈផ្នែកល្ខោនខោល និងមានជំនាញដើរតួយក្សផងដែរ។ ល្ខោនខោល ត្រូវបានគេជឿជាក់ថា ជាសិល្បៈដ៏ចំណាស់របស់កម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ បានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ ដែលមានការបណ្តាលចិត្តពី របាំព្រះរាជទ្រព្យ ដែលសម្តែងដោយនារីសុទ្ធសាធ ដោយជាទូទៅ តែងលោកយកសាច់រឿង រាមកេរ្តិ៍ មកធ្វើការសម្តែង។ សម្រាប់ការបាត់បង់ផ្កាយដ៏ពិតប្រាកដមួយដួងនេះ គឺស្មើរនឹងការបាត់បង់ធនធានដ៏កម្រក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្មែរ ដូចនេះ សូមអំពាវនាវ ឲ្យកូនខ្មែរយើងចូលរួមថែរក្សាការពារកាន់តែមុតមាំ នូវតម្លៃសិល្បៈវប្បធម៌ជាតិយើង ឲ្យលើសពីការនិយាយតែមាត់។ សូមអគុណលោកសាស្ត្រាចារ្យ ទិត្យ សែម ដែលបានបន្តសាបព្រោះនិងផ្តល់នូវចំនេះដឹងល្អៗទាក់ទងនឹងសិល្បៈបុរាណខ្មែរ សូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់ឋានបរមសុខកុំបីឃ្លាឃ្លាត។

View Details

ឮល្ហៀងៗថា Justice​ League: Snyder’s Cut ត្រៀមបញ្ចេញលើ HBO Max

Snyder’s cut! ហ្វេនរបស់ DC មួយចំនួនធំសុទ្ធតែបានដឹងហើយថា Justice League ដែលដឹកនាំដោយ Zack Snyder កំពុងតែអាចមានសង្ឃឹមលេចចេញជារូបរាងហើយ ទោះបីជាខាងផលិតកម្ម WB ( Warner Bros ) ចេះតែបដិសេដថាមិនចង់បង្ហាញក្រោយមានរឿងរកាំរកុះជាច្រើនក៏ដោយ ។ តែប្រសិនបើអ្នកកុននិយមមួយចំនួនអត់ដឹងថា Snyder Cut នឹងជាអ្វីនោះទេ នោះអ្នកកុននិយមនិងនិយាយរា៉យរ៉ាប់ប្រាប់ខ្លះៗ។ Justice League: Snyder’s Cut គឺជារឿង Justice League ដែលបានកាត់ឈុតឆាកមួយចំនួនធំ និង ផលិតដោយលោក Zack Snyder តែម្តង ក្នុងនោះគឺរួមមានតួអង្គក្នុង Comic ប្រហែល 10 តួអង្គបន្ថែមទៀត បូកបញ្ចូលទាំង Iris West ផងដែរ ។ ដោយឡែកកាលពីព្រឹកថ្ងៃទី 19 នេះព័ត៌មានជាច្រើនបានចុះថា Warner Bros. នឹងរៀបចំបង្ហាញ Snyder Cut អោយហ្វេនបានឃើញជាសាធារណៈ […]

View Details

អ្នកគាំទ្រម្នាក់បកស្រាយពីតុក្កតា Funko Pop របស់ Black Widow ដែលទើបតែចេញ

យើងធ្លាប់ដឹងហើយថា Funko Pops ជាកូនកុត្តតាឃ្យូតៗដែលគេផលិតទៅតាមតួអង្គនានាក្នុងភាពយន្តផ្សេងៗ។ ព័ត៍មានក៍ធ្លាប់បែកធ្លាយជារឿយៗ ដូចជាការបង្ហាញមុខតួអង្គថ្មីណាមួយ ឬឈុតសម្លៀកបំពាក់របស់តួអង្គណាមួយ ដែលកន្លងមកមានការបែកធ្លាយមានជាអាទិ៍ Captain America កាន់ញញួរ Mjolnir របស់ Thor Professor Hulk ជាមួយនឹងស្រោមដៃ Infinity Gauntlet និង Spider-Man ពាក់អាវជម្រើសជាតិបាល់ទាត់ហូល្លង់ជាដើម ។ ឥឡូវនេះការលេចធ្លាយពី Reddit ដែលបង្ហោះក្នុងវេបសាយគេប៉ុន្មានថ្ងៃមុន ពីហ្វេនម្នាក់មានគណនី Reddit ឈ្មោះថា Marvel Studio Spoiler បានចែករំែលករូបភាពពីតុក្តតា Black Widow Funko Pop ដែលប្រដាប់ដោយទំពក់និងឈុតសម្លៀកបំពាក់របស់ Yelena Bolova ។ បើតាមការសន្និដ្ឋានរបស់ហ្វេនម្នាក់នោះទៅលើរូបនេះទំនងជា Black Widow (Natasha Romanoff) ប្រើប្រាស់សម្ភារៈរបស់ Yelena ក្នុងន័យជាការកាន់ទុក្ខនឹករលឹកទៅគេ (គេសន្មត់ថា Yelena អាចនឹងត្រូវបានស្លាប់នៅក្នុងរឿង)។ កាលពី Avengers: Infinity War […]

View Details

សម្រស់ត្រើយកោះ ឥតខ្ចោះសម្រាប់ទេសចរណ៍បែបលំហែ

មកដល់ដែនដីក្រហម «ត្រើយកោះ» ឰដ៏កំពតក្រុង កាលបើបានមើលពីលើអ៊ីចឹងទៀតសោត ក៏នឹងស្រណោះដល់បទ ឱ! ផ្ទៃស្រុកខ្មែរ ដែលសមនឹងងារជាដែនដីសុវណ្ណភូមិពិតមែន មានរុក្ខជាតិ មានដៃសមុទ្រ មានឆ្នេរ មានកោះ មានមច្ឆា ហើយអ្វីដែលពិសេសក្រៃលែងនោះគឺ ខ្យល់អាកាសដ៏មហាបរិសុទ្ធ បក់កាត់ដងបុព្វតានៅជុំទិសទី ធ្វើឲ្យអារម្មណ៍ទេសចរនានាដែលបានទៅស្គាល់ទីឋាននោះ នឹកស្រម៉ៃឃើញអារម្មណ៍ស្រស់ត្រកាល ដែលជម្រុះអស់នូវទុកកង្វល់ មានមួយអន្លើរ នាគ្រាកន្លង។ រ៉ាយរ៉ាប់ហូរហែរ ប្រហែលជាឆ្ងល់ហើយថា ត្រើយកោះស្ថិតនៅខាងណាវិញនៃក្រុងកំពត? គោលបំណងគឺដើម្បីផ្សព្វផ្សាយ ដូចនេះគ្មានអ្វីត្រូវលាក់លៀមនោះទេ។ សម្រាប់អ្នកដែលចង់ស្គាល់ អាចធ្វើដំណើរបរកាត់ស្ពានថ្មកំពតថ្មី ឬក៏ស្ពានដែកចាស់ (ប្រសិនបើជិះម៉ូតូ)​ ឆ្លងទៅត្រើយម្ខាងនៃក្រុងកំពត។ បន្តទៅកាន់ដែនកោះនោះ ដោយសសៀរទៅខាងឆ្វេង ឆ្លងតាមស្ពានដែកមួយទៀត តាមបណ្តាយមាត់ទន្លេកំពត ជិះព្រមជាមួយទេសភាពដ៏ល្អគួរឲ្យគយគន់ សំបូរទៅដោយដើមដូង ហ៊ុមព័ទ្ធផ្ទះអ្នកស្រុក ហើយនឹងភ្នំធម្មជាតិគ្រប់ជ្រុង បន្ថែមជាមួយទិដ្ឋភាពកសិដ្ឋានអំបិល ដែលធ្វើឲ្យទេសចរហាក់្រសឡះមុខស្រឡះមាត់ភ្លាមៗ។ ផុតតែពីនោះ គោលដៅគឺឆ្ពោះទៅកាន់មាត់ឆ្នេរនៃដៃសមុទ្រ ជិតភ្នំដូងនោះអ្នកនឹងដឹងហើយថាអ្នកបានមកដល់ទីឋាន ត្រើយកោះ ដែលមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់ ហើយក៏ប្រហែលមិនបង្អង់យូរ ទាញម៉ាស៊ីនថត ឬក៏ទូរស័ព្ទដៃទំនើបថតរូប ហើយ Selfie ទៀតផងសម្រាប់អ្នកចូលចិត្តបណ្តាញសង្គម។ សុំរៀបរាប់ត្រឹមប៉ុណ្ណេះ ដោយបទពិសោធន៍នៃដំណើរ #ដើរលើសពីលេង […]

View Details

Avatar ជះលុយ 1 ពាន់លានដុល្លាសម្រាប់ផលិត 4 វគ្គបន្ត

អស់រយៈពេលប្រហែលមួយទស្សវត្សហើយ ដែលខ្សែភាពយន្តរឿង AVATAR របស់អ្នកដឹកនាំរឿង James Cameron បានគ្រងតំណែង ជាខ្សែរភាពយន្តដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក ($2.79B) រហូតដល់ Avengers: Endgame បានប្រាកដខ្លួនចេញមកដណ្តើមតំណែង! ក្រោយពីភាពយន្តនេះទទួលជោគជ័យខ្លាំងក្លា ពេលវេលាជាង​ 10ឆ្នាំហើយ ដែលយើងមិនទាន់ទទួលបានសាច់រឿងបន្ត (sequel) នៅឡើយទេ ពោលគឺត្រូវរង់ចាំដល់ឆ្នាំ 2021 ទើប ​Avatar វគ្គ 2​ នឹងលេចមុខលើផ្ទាំងក្រណាត់ស ហើយលើសពីនេះអ្នកដឹកនាំរឿង James Cameron គឺមានគម្រោងរួចស្រេចសម្រាប់វគ្គ 3,4 និង​ 5 ហើយដែរ! គួរំលឹកថា កាលពីរឿង Avatar វគ្គ 1 គឺមានរបាយការណ៍ថាចំណាយដើមទុនអស់ប្រាក់ $237 Million ដើម្បីផលិត! ហើយយើងក៏មានដំណឹងដែរថា គេបានត្រៀមនឹងចាយលុយ $1 Billion (មួយពាន់លានដុល្លា) សម្រាប់ Sequel បន្តទាំង4នេះ! (ចាយលុយម្លឹងៗ សង្ស័យតែសាងសង់ Set ភព Pandora […]

View Details