Loading...

Author: admin

ជិះអង្រឹង ផឹកកាហ្វេលើភ្នំ អារម្មណ៍ល្អៗ ឯទីកែប

បច្ចុប្បន្ននេះ នរណាៗក៏និយមកាហ្វេ អាចនិយាយបានថាវាជាភេសជ្ជៈដ៏ពេញនិយមរបស់មនុស្សសម័យថ្មី។ កាហ្វេឆ្ងាញ់បូករួមជាមួយបរិយាកាសបែបលំហែស្ងប់ស្ងាត់ទៀតនោះ តើនរណាដែលមិនប្រាថ្នាចង់បាន? Led Zep Cafe ដែលជារឿយៗ ត្រូវបានគេនិយមដាក់ងារថា «កាហ្វេលើភ្នំ» ជាហាងកាហ្វេថ្មីមួយដែលកំពុងពេញនិយមពីសំណាក់អ្នកដំណើរទាំងឡាយ ដែលស្វែងរកអ្វីដែលថ្មីហើយប្លែក។ នៅទីនោះអតិថិជនអាចអង្គុយផឹកកាហ្វេលើអង្រឹងក៏បាន តែបើសិនជាមិនចង់អង្គុយលើអង្រឹងទេ យើងក៏អាចអង្គុយបែបធម្មតាជាមួយកៅអីក៏បានដែរ គេមានតុកៅអីក្រោមឆ័ត្រច្រើនគួរសមដែរ។ Led Zep Cafe កាហ្វេលើភ្នំ គឺនៅមិនឆ្ងាយពីក្រុងទេ និយាយឲ្យខ្លីទៅ គឺស្ថិតនៅលើភ្នំកែប (ឧទ្យានជាតិកែប) តាមផ្លូវទៅឆ្នេរកែបតែម្ដង។ អ្វីដែលធ្វើឲ្យហាងកាហ្វេមួយនេះមានមនុស្សស្កាត់ទៅរកមិនដាច់នោះ គឺដោយសារទីកន្លែងនេះក្រៅពីកាហ្វេ គឺមានទេសភាពដ៏ស្រស់ត្រកាល ព្រមជាមួយការរៀបចំប្លែក បែប Vintage ហើយតម្លៃទៀតសោតក៏សមរម្យ។ ស្រម៉ៃមើល ដៃកាន់កាហ្វេផឹក ទម្រេតខ្លួនដេកលើអង្រឹង គយគន់ទេសភាពឆ្នេរសមុទ្រកែប ជាមួយនិងកម្រងកោះ ហើយថែមទាំងអាចមើលថ្ងៃលិចនៅពេលរសៀលថែមទៀតផង អារម្មណ៍នឹងល្អកម្រិតណា? ហាងកាហ្វេលើភ្នំនេះ គឺបើកលក់ជារៀងរាល់ថ្ងៃ តែបើតាមសម្ដីបងស្រីជាម្ចាស់ហាងគាត់ប្រាប់ថា បើសិនចង់មកលំហែបែបស្ងប់ស្ងាត់អាចមកពីថ្ងៃចន្ទដល់សុក្រ ព្រោះមិនសូវមានមនុស្សមក តែបើថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ អាចនឹងមានមនុស្សមកច្រើនដែលនឹងមានបរិយាកាសរាងអ៊ូអរបន្តិចជាងថ្ងៃដើមស​ប្តាហ៍ហើយ ។ ដូចនេះបើបានមកលេងខេត្តកែបហើយចង់ប្លែកភ្នែក ប្លែកអារម្មណ៍ និងចង់សាកជាមួយរសជាតិកាហ្វេបែបលើភ្នំ គួរកុំរំលង Led Zep […]

View Details

The Falcon And The Winter Soldier និង WandaVision ប្រកាសថ្ងៃបញ្ចេញ Trialer

 បន្ទាប់ពីមានការពន្យាពេលកម្មវិធីកម្សាន្តនិង យុទ្ធនាការផ្សេងៗអស់រយ:ពេលយ៉ាងយូរគួរសមដែរ ។ ដោយឡែកអ្វីដែលយើងត្រូវចៀសវាងគឺនៅកន្លែងប្រមូលផ្តុំគ្នាច្រើនហេតុដូចនេះកម្មវិធីខ្លះបានធ្វើការផ្សាយបន្តផ្ទាល់តាមរយ:បណ្តាញសង្គមហើយកម្មវិធីខ្លះទៀតចាំរហូតដល់មេរោគ Covid-19 ត្រូវបានស្ងប់ស្ងាត់។ Comic-Con attendees crowd the Gaslamp District during the San Diego Comic-Con in San Diego on Saturday, July 21, 2018. (Photo by Jennifer Cappuccio Maher, Inland Valley Daily Bulletin/SCNG) ថ្មីៗនេះនៅតាមបណ្តាញសង្គមនិង សារព័ត៌មានក្រៅស្រុកមួយចំនួនបានចុះផ្សាយថាព្រឹត្តិការណ៏ Comic-Con 2020 អាចនឹងមកដល់ក្នុងពេលឆាប់នេះជាលក្ខណ:ឌីជីថលនឹងធ្វើការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម ។ ព្រឹត្តិការណ៏ Comic-Con អាចរាប់បញ្ចូលបានថាជាព្រឹត្តិការណ៏មួយដែលមានអាយុកាលវែងគួរសមបើរាប់ចាប់តាំងពីឆ្នាំ1970រហូតឆ្នាំ2020 នេះគឺជាឆ្នាំទី50ដែលបានប្រារព្ធពិធី។ យ៉ាងណាមិញ សម្រាប់ឆ្នាំ 2020 គឺជាឆ្នាំមួយដែលមានការពន្យាពេលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ព្រឹត្តិការណ៏មួយនេះ ។ ព្រឹត្តិការណ៏ Comic-Con គឺជាកម្មវិធីមួយដែលមានការតាំងពិព័រណ៏ ការធ្វើបទបង្ហាញផ្សេងៗនិង ការប្រមូលផ្តុំទៅដោយអ្នកនិយមអាន Comic […]

View Details

Michael Douglas បញ្ចាក់ថា Ant-Man 3 នឹងមកដល់ឆាប់ៗនេះ

ចក្រវាឡ Superhero ធំរបស់ Marvel (Marvel Cinematic Universe) ត្រូវបានឃ្លាតឆ្ងាយពីចំណីចក្ខុទស្សនិកជនមួយរយៈធំហើយបើគិតមកដល់ពេលនេះ ជាពិសេសនោះភាពយន្តទោល Black Widow របស់ Scarlett Johansson ដែលគ្រប់ទន្ទឹមរងចាំទស្សនា ត្រូវបានលើកថ្ងៃចាក់បញ្ចាំងទៅខែវិច្ឆិកាទៀត ។ ឈឺចិត្តណាស់ !!! ដោយឡែកភាពយន្ត Ant-Man 3 ដែលគេធ្លាប់ប្រកាសថានឹងចាប់ផ្ដើមថតនៅចុងឆ្នាំ 2020 នេះរឺក៍ដើមឆ្នាំ 2021 នឹងចាក់បញ្ចាំងឲ្យទស្សនាក្នុងអំឡុងឆ្នាំ 2022 អាចនឹងដល់ 2023 (ពុំទាន់បញ្ជាក់ការពី Marvel ច្បាស់ទេ) ។ ទោះបីជាយ៉ាងណាក៍ដោយយើងនៅតែទទួលបានព័ត៍មានពីនេះពីនោះជាច្រើនពី Marvel ដដែលក្នុងដំណាក់កាលជម្ងឺ COVID-19 នេះ ។ ជាមួយគ្នានេះដែរ តារាសម្ដែង Michael Douglas សម្ដែងជាដុកទ័រ Hank Pym កាលពី 2 រឿងមុននេះ បានធ្វើ Q&A ជាមួយនិងហ្វេននៅលើ Instagram ហើយត្រូវបានគេសួរទៅកាន់គាត់ថា […]

View Details

គំនូរជីវចលល្អមើលទាំង 16 រឿងរបស់ DCAMU បានបញ្ចាប់ Saga

សរុបភាពយន្តគំនូរជីវចលដ៏ល្អមើលតាំងពីភាគដំបូងរហូតដល់ភាគបញ្ចប់ទាំង 16 រឿងរបស់សែស្រឡាយ DCAMU (DC Animated Movie Universe) តាំងពីឆ្នាំ 2013-2020 ដោយភាពយន្តក្នុងសែស្រឡាយនេះ គឺជាការកែឆ្នៃសាច់រឿងពី NEW 52។ តោះ!! មកអានត្រួសៗ ថាសាច់រឿងមានអ្វីខ្លះ ដើម្បីជាការរំលឹកដល់ហ្វេន DC ស្រាប់ និងជាការបំផុសឲ្យអ្នកមិនទាន់បានមើលនិងស្គាល់ អាចឆ្លៀតពេលមើល ។ 1. Justice League: The Flashpoint Paradox (2013) គ្រប់យ៉ាងចាប់ផ្តើមវឹកវរ នៅពេលដែល Flash សម្រេចចិត្តរត់ទៅដល់ Flashpoint ដើម្បីជួយម្តាយរបស់ខ្លួនមិនឲ្យត្រូវគេសម្លាប់។ ដំបូងគេគិតថានេះជាជីវិតដែលខ្លួនចង់បាន តែអ្វីដែលគេមិននឹកស្មាននោះគឺ ក្នុងបន្ទាត់កាលថ្មីដែលគេសាងឡើងមកនេះ Iris ប្រពន្ធរបស់ខ្លួន ក្លាយជាអ្នកមិនស្គាល់គ្នា Bruce Wayne ត្រូវចោរបាញ់ស្លាប់តាំងពីក្មេង ធ្វើឲ្យ Martha (ម្តាយរបស់ Bruce) ក្លាយជា Joker និង Thomas Wayne (ឪពុករបស់ […]

View Details

Marvel គម្រោងផលិតភាពយន្ត Iron Heart (មានវីដេអូCOMIC)

កាលពីឆ្នាំ 2019 ស្ទូឌីយោ Marvel បានបញ្ចេញភាពយន្ដដ៍ធំប្រចាំឆ្នាំនៃ Phase ទី 3 គឺ Avengers: Endgame ជាភាពយន្ដដែលបំពេញបេះដូងហ្វេន និងរកចំណូលបានច្រើនលើសលប់ទៀតផង ដោយក្នុងនោះ មានការពលីជីវិតអាយដលរបស់ហ្វេនគ្រប់រូបដូចជា Natasha Rominoff (Black Widow) និង Tony Stark (Iron Man) ជាដើម ។ ក្នុងនោះមានទស្សនិកជនទូទាំងសកលលោកបានចោទជាសំណួរជាច្រើនថា តើយើងអាចនឹងឃើញឈុតអាវក្រោះដែកនេះទៀតរឺទេ ? ហើយក៍មានលេចឮព័ត៌មានខ្លះទាក់ទងនឹង Iron Heart (Riri Williams) ប្រហែលនឹងបង្ហាញវត្តមានជា TV Serie ក្នុង Disney+ ។ បើយោងតាម The Cinema Spot បានបញ្ជាក់ថា Iron Heart (Riri Williams) គ្រោងនឹងផលិតនៅឆ្នាំ 2021 រឺឆ្នាំបន្ទាប់ទៀតបើសិនបញ្ហាជម្ងឺ Covid-19 មិនទាន់ស្បើយ ហើយក៏មិនទាន់មានព័ត៌មានណាមួយអះអាងថា […]

View Details

ចាក់ផ្សាយបានតែជាងមួយសប្តាហ៍ ឥឡូវ​ Exctraction ប្រកាសចេញវគ្គ 2

ថាអីចេះខុសឥឡូវ Exctraction គ្រោងចេញវគ្គ 2 មែន! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនបន្តកន្ទុយគ្នាយ៉ាងត្រដឹក។ ក្នុងនៅះភាពយន្ត Extraction ក៏ជាភាពយន្តថ្មីមួយដែលបានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍កន្លងមក នៅលើ Netflix។ ទោះក្នុងរយៈខ្លីនៃការចាក់ផ្សាយតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែលមនុស្សទូទាំងពិភពលោកស្ថិតក្នុងស្ថានភាព Quarantines នេះ។ ចុះប្រិយមិត្តអ្នកកុននិយមយើងទាំងអស់គ្នា បានទស្សនារឿង Extraction នេះហើយឬនៅ? បើសិនជាមើលហើយប្រាកដជាបានដឹងហើយថាឱកាសដែល Chris Hemsworth នឹងត្រឡប់មកវិញនៅគឺខ្ពស់ ដោយសារតែយើងបានឃើញឈុតមួយដែលគាត់នៅក្នុងទឹកបានយូរដូច Aquaman អ៊ីចឹង ដែលអាចឲ្យយើងសន្និដ្ឋានបានថា នៅពេលដែលគេបាញ់គាត់ធ្លាក់ចូលក្នុងទឹកនោះ គាត់ប្រហែលជាមិនទាន់ស្លាប់នោះទេ ហើយថែមទាំងឈុតចុងក្រោយយើងឃើញមនុស្សម្នាក់ឈរនៅជិតអាងទឹកតែមើលមិនច្បាស់ ដែលជាហេតុនាំឲ្យអ្នកគាំទ្រសន្និដ្ឋានថា Extraction ប្រាកដជាលេចចេញអាចមានវគ្គ 2 មកជាពុំខាន។ បើតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយភាពយន្ត Extraction បានឲ្យដឹងថា Extraction នឹងចេញវគ្គ 2 ហើយលោក Chris Hemsworth ដែលសម្ដែងជាតួ Tyler Rake ក៏ត្រឡប់មកវិញផងដែរ ។ លោក Joe Russo […]

View Details