Loading...

Author: admin

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះក៏មានវត្តមាននៅក្នុងបរិវេណប្រាសាទបុរាណផងដែរ។ គ្រានេះសូម Kampucheers និង DERtination សូមបន្តមាតិកា អារាមហ្លួងខ្មែរ អំពី អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ […]

View Details

ថ្មីៗនេះ នៅ St. 308 Block Parties មានប្រារព្ធពិធីបុណ្យណូអែល យ៉ាងធំមួយនៅទីក្រុងភ្នំពេញ កាលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩

បានស្គាល់រសជាតិ Christmas Party នារដូវកាលណូអែល និងត្រៀមឆ្លងឆ្នាំសកលឬអត់កាលពីថ្ងៃសុក្រមុន? បើមិនទាន់បាន អាចថានឹងស្តាយក្រោយព្រោះថា St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង មួយទំហឹង ដោយមានការចូលរួមជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko Yu / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ។ ចំណែកឯខាងផលិតកម្ម Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou […]

View Details

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។ អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។ គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា […]

View Details

ចូលរួមកម្មវិធី street 308 Christmas Block Party រាត្រីថ្ងៃសុក្រ 20 ធ្នូនេះ

ឆ្នាំថ្មីជិតឈានចូលមកដល់ អារម្មណ៍ប្រហែលជានៅមិនសុខទេ ព្រោះដំណើរកំសាន្តទៅទីជិតទីឆ្ងាយ គឺត្រូវតែគិតគូរ ព្រោះថាអស់រយៈពេលមួយឆ្នាំ ដែលខិតខំសិក្សា ធ្វើការ ប្រកបអាជីវកម្ម លើសពីនេះ ពិធីជប់លៀងចុងឆ្នាំនៅក្នុងទីក្រុងភ្នំពេញទៀតសោត មិនខ្វះទេ គឺសំបូរបែបតែម្តង។ ចុះមានដឹងដែរឬអត់ថាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ St 308 Christmas Block Party ដែលជាពិធីជប់លៀងមួយដែលខុសពីពិធីជប់លៀងនានា ដែលនាំអារម្មណ៍នៃបុណ្យណូអែល មកកាន់តំបន់ត្រូពិចនាទីក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅបណ្តោយផ្លូវ 308។ View this post on Instagram A post shared by Marie Thach (@mariethach) on Aug 8, 2019 at 10:29pm PDT View this post on Instagram A post shared by HYPELAB […]

View Details

ប្រោនថ្មីលើវិថីប៉ាស្ទ័រ បរិយាកាសប្រែ តែរសជាតិមិនប្តូរ

ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ ឯបឹងកេងកង។ ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។ បើនិយាយអំពី មុខម្ហូប នំ និងភេសជ្ជៈសម្រាប់សាខានេះ គឺមិនខុសពីសាខាចំបង (Roastery – Flagship Store) ដទៃទៀតទេ គឺសំបូរបែប ហើយតែងតែមានចេញ មុខម្ហូបថ្មី ភេសជ្ជៈថ្មី […]

View Details

It’s The Ship ពិធីជប់លៀងលើកប៉ាល់លើមហាសមុទ្រធំជាងគេបំផុតនៅអាស៊ី

It’s The Ship ជាកម្មវិធីជប់លៀងលើសមុទ្រដ៏ធំបំផុតនៅអាស៊ី ហើយសម្រាប់ឆ្នាំ២០១៩នេះគឺមាន Shipmate ដែលមកចូលរួមជុំវិញពិភពលោករហូតប្រមាណជា 3ពាន់នាក់ឯណោះ សរុបប្រមាណ5ពាន់នាក់ទាំងបុគ្គលិកបម្រើការលើកប៉ាល់។ សម្រាប់ It’s The Ship ឆ្នាំ 2019 នេះ ស្រាបៀរ LEO ដែលជាដៃគូ សហការណ៍ជាមួយកម្មវិធីនេះ បានអញ្ជើញ Soy Senghour ដែលមនុស្សភាគច្រើនបានស្គាល់គាត់ហើយថាជា Social Media Influencer ក្រុម Something by Evan Runaway និង Planet Diew ដែលជា Travel Blogger ល្បីនៅកម្ពុជា និង ក្រុមការងារ Kampucheers ក៏បានចូលរួមផងដែរ។ កម្មវិធីគឺមានជាហូរហែរ គ្រាន់តែចុះពីអាកាសយាន្តដ្ឋាន Changi ក្នុងប្រទេសសឹង្ហបុរីភ្លាម គឺមានក្រុមការងារ LEO មកទទួលយ៉ាងរាក់ទាក់ ដើម្បីបន្តដំណើរឡើងតាមរថយន្តតទៅ ចុះឈ្មោះឡើងកប៉ាល់ជប់លៀងដ៏ធំសម្បើមនោះ នៅឯកំពង់ផែសមុទ្រ Marina Bay […]

View Details