Loading...

Author: admin

ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។ ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង  គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល ចំណាយ និងរដូវកាល) សម្រាប់ជិះមើលព្រៃលិចទឹក ដែលមានឬស និងដើមកោងទេទៅតាមកម្លាំងទឹកហូរ ទស្សនាជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់កំពុងអភិរក្ស និងគយគន់សត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោលឯព្រះរំកិល។ បន្ថែមទៅលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសំបូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដោយកោះនីមួយមានលក្ខណៈពិសេស និងទាក់ទាញផ្សេងៗគ្នា។ សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើអ្នកគ្មានយាន្តជំនិះទេ អ្នកអាចជួលម៉ូតូសម្រាប់ជិះ (ប្រមាណជា ១០ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់) ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០នាទី នៅខាងឆ្វេងដៃអ្នកនឹងឃើញស្លាកបដា សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ដោយតម្លៃឆ្លងទៅមកគឺចំនួន ២០០០រៀលខ្មែរតែប៉ុណ្ណោះ។ […]

View Details

៤៥ថ្ងៃ នៃអក្សរខ្មែរ ដើម្បីលើកស្ទួយព្យព្ជានៈ និងស្រៈ ក្នុងវិស័យរចនា

45 Days of Khmer Type ឬ ៤៥ថ្ងៃនៃអក្សរខ្មែរគឺជាគម្រោងមួយក្នុងគោលបំណងចង់ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយនូវការរចនាអក្សរខ្មែរ ព្រមជាមួយនឹងការបង្ហាញនូវស្នាដៃ និងភាពច្នៃប្រឌិត ក៏ដូច​ជាភាពដែលអាចទៅរួចនៃការប្រើប្រាស់អក្សរខ្មែរក្នុងការរចនាផ្សេងៗ។ គម្រោងនេះត្រូវបានទទួលឥទ្ធិពលពីគម្រោង 36 Days of Type ឬ ៣៦ថ្ងៃនៃអក្សរ ដោយ Nina Sans និង Rafa Coicoechea។ ក្នុងរយៈពេល៤៥ថ្ងៃ សិល្បកររចនាពុម្ពអក្សរនឹងបង្ហាញអំពីការរចនាអក្សរខ្មែរដែលមាន ព្យព្ជានៈចំនួន ៣៥តួ និងស្រៈចំនួន ១០តួ​ (ព្យព្ជានៈ ២តួបន្ថែមលើ ៣៣តួ ដែលប្រើបច្ចុប្បន្នគឺ ឝ និង ឞ) រាប់ចាប់ពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៩។ អ្នកអាចតាមដានគម្រោងមួយនេះលើបណ្តាញសង្គមជាមួយនឹង #45DaysOfKhmerType ហើយអ្នកក៏អាចចូលរួមក្នុងគម្រោងមួយនេះដោយចុច “ត្រង់នេះ” សិល្បករ៖ Monnyreak Ket សិល្បករ៖ Sovichet Tep សិល្បករ៖ […]

View Details

កម្មវិធី ”Blogger Bootcamp” បង្កើតដោយ Blogger មួយក្រុមក្នុងគោលបំណងពង្រីកសហគមន៍ Travel Blogger នៅកម្ពុជា

ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។ កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តទៅកាន់អ្នកដែលស្រលាញ់ និងមានចំណង់ចំណូលចិត្តធ្វើ Blog តែមិនទាន់ដឹងថាត្រូវចាប់ផ្តើមពីណាទៅណា ឬក៏គិតថាមិនមានគ្នា គ្មានកាមេរ៉ាល្អៗសម្រាប់ថត ឲ្យចេះរៀបចំគម្រោងផែនការក្នុងដំណើរកំសាន្ត គន្លឹះក្នុងការសរសេរអត្ថបទដែលគួរឲ្យចង់អាន ព្រមជាមួយនឹង ការបង្ហាញមូលដ្ឋានគ្រឹះខ្លះៗនៃការថត និងការកែសម្រួលរូបភាពឲ្យមានភាពទាក់ទាញ។ កម្មវិធី Blogger Bootcamp នឹងធ្វើឡើងនៅថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០១៩ នៅលើទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ដោយក្នុងនោះមានសកម្មភាពពិសេសជាច្រើនសម្រាប់អ្នកចូលរួមដូចជា៖ – ការស្នាក់នៅ ២ យប់ ៣ ថ្ងៃ នៅក្នុងបន្ទប់ Dorm Lub d Siem Reap – […]

View Details

កក់ចំ GrabTukTuk Avengers អ្នកនឹងមានសំណាងទទួលបានកាដូពិសេសពី Marvel ស្ទូឌីយោ និង Grab

តើអ្នកជាហ្វេនកំពូលខ្សែភាពយន្តប្រចាំឆ្នាំ Avengers: Endgame មែនទេ? អ្នកទាំងអស់គ្នាមុខជារង់ចាំយ៉ាងអន្ទះអន្ទែងជាយូរមកហើយសម្រាប់ខ្សែភាពយន្តដែលត្រៀមនឹងចាក់បញ្ចាំងមួយនេះ ព្រោះគ្រប់គ្នាសុទ្ធតែចង់ដឹងខ្លាំងពីសាច់រឿងបន្តនៃមហាសង្គ្រាម រវាងក្រុម Superhero Avengers ជាមួយនឹងកំពូល Super villain Thanos។ យ៉ាងណាមិញនេះជាដំណឹងល្អសម្រាប់ប្រិយមិត្តរបស់ Avengers ដោយ Grab ក្រុមហ៊ុនកក់ការធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទបានរួមសហការជាមួយក្រុមហ៊ុន Marvel ស្ទូឌីយោ ផ្តល់ជូននូវរង្វាន់ជាច្រើនសម្រាប់អ្នកដែលនិយមតាមដានគាំទ្រខ្សែភាពយន្តប្រចាំឆ្នាំមួយនេះ។ ប្រសិនបើអ្នកមានសំណាងធ្វើដំណើរប៉ះជាមួយនឹង GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame Marvel ស្ទូឌីយោ អ្នកនឹងអាចទទួលបានរង្វាន់ទាំងនោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអ​នុវត្តលក្ខខណ្ឌមួយចំនួនខាងក្រោម៖ ផុសរូបរបស់អ្នកជា Public​​ ព្រមទាំង Mention ផេក @GrabKH ជាមួយនឹង Hashtag #SuperGrab ក្នុង Caption របស់អ្នកជាការស្រេច – កក់ការធ្វើដំណើរជាមួយ GrabTukTuk – ថតរូប Selfie ប្រសិនបើអ្នកទទួលបាន GrabTukTuk ដែលមានបិតស្ទីកគ័រ Avengers: Endgame (គន្លឹះ៖ ថតរូបដែលអាចមើលឃើញតុកតុកទាំងមូល) […]

View Details

ស្គាល់រសជាតិ នៅបុណ្យភូមិឬនៅ?

បានស្គាល់រសជាតិឆឺតឆឺតនៅបុណ្យភូមិហើយឬនៅ? រាំក៏រាំ លេងល្បែងប្រជាប្រិយក៏មានយ៉ាងសំបូរបែប ម្ហូបចំណីក៏មិនខ្វះ មើលរបាំប្រជាប្រិយប្លែកៗពេលថ្ងៃ ហើយពេលយប់មើលអង្គុយលើកន្ទេលមើលល្ខោនទៀត ជឿឬអត់ថាអារម្មណ៍បែបហ្នឹងមួយឆ្នាំមានតែម្តងទេ តោះៗមកមើលវីដេអូស្តីអំពីទិដ្ឋភាពខ្លះៗពីបុណ្យភូមិឆ្នាំកុរនេះទាំងអស់គ្នា

View Details

ល្ខោនស្រមោលស្បែកធំ និងការប្រគុំស្គរជ័យ នាបុណ្យភូមិរាត្រីទី១

ដូចដែលបានដឹង បុណ្យភូមិគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងជារៀលរាល់ឆ្នាំ នាដើមខែមេសា បង្កើតឡើងដោយកម្លាំងយុវជន ក្នុងគោលបំណងនៃការអបអរសាទរ និងគាស់រម្លើងយកមកវិញនូវទំនៀមទម្លាប់ប្រពៃណីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទន្ទឹមនឹងនេះក៏ជាកម្មវិធីមួយដែលលើកស្ទួយនូវទម្រង់សិល្បៈបុរាណ របស់ខ្មែរ ដោយបង្ហាញជូនជាសាធារណៈទំាងតូច ទាំងធំ ទាំងទម្រង់ប្រជាប្រិយ ទាំងទម្រង់អរូបិយ។ ជាក់ស្តែងនារាត្រីទីមួយនៃកម្មវិធីបុណ្យភូមិ កម្មវិធីបានពាំនាំយកមកនូវទម្រង់សិល្បៈអរូបីយរបស់កម្ពុជាមួយដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺល្ខោនស្រមោលស្បែកធំ ត្រង់ឈុត សរនាគកប្បាស ដែលសម្តែងជូនដោយ សមាគមសិល្បៈសុវណ្ណភូមិ អមជាមួយការបើកការសម្តែងជាមួយការប្រគុំស្គរជ័យយ៉ាង រំពង រួមជាមួយឧបករណ៍ភ្លេងខ្មែរមួយចំនួនទៀតពីរោះយ៉ាងគ្រលួច។ ការសម្តែងល្ខោននាលើកនេះគឺត្រូវបានយកទម្រង់ដើមសម្តែងដោយមានការដុតត្រឡោកដូង បង្កើតជាភ្លក់ភ្លើងស្រស់ ដើម្បីបំភ្លឺជះលើស្បែកបានជាសម្រោល។ សម្លេងហ៊ោ និងស្នូរទះដៃបាននាំឲ្យសិល្បករទាំងអស់មានទឹកចិត្តសប្បាយរីករាយ និងសម្តែងបានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យទិដ្ឋភាពនៃការសម្តែងទាំងមូល មានសភាពរស់រវើក និងពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមចំពោះទម្រង់សិល្បៈបុរាណមួយនេះ។ តើអ្នកធ្លាប់បានទស្សនាល្ខោនស្រមោលស្បែកធំ ដែលសម្តែងជាមួយការប្រគុំស្គរជ័យ និងប្រើភ្លក់ភ្លើងស្រស់បែបនេះទេ?

View Details