ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើងពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05 បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។ កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង…
ដូចជាខានបានណែនាំហាងភេសជ្ជៈទំនងៗនិងមានភេសជ្ជៈឆ្ងាញ់ៗយូរ ឥឡូវសុំរៀបរាប់ឱ្យគ្រប់គ្នាបានស្គាល់ពីហាងភេសជ្ជៈថ្មីមួយ ដែលធានាថាត្រូវចិត្តគ្រប់គ្នាតែម្តង ដោយមានរសជាតិពិសេស ឆ្ងាញ់ ប្លែកគ្រប់មុខរួមជាមួយភាពស៊ីវីល័យ និង សេវាកម្មដ៏ល្អ រួសរាយកក់ក្តៅនៃហាងម៉ាឈីម៉ាឈី! ម៉ាឈីម៉ាឈីជាហាងសាខាដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ ។ Machi Machi ( ម៉ាឈីម៉ាឈី ) បកជាភាសាខ្មែរគឺ មិត្តភក្តិ។ ចំពោះហាងម៉ាឈីបើកសាខាដំបូងគេគឺនៅលើប្រទេសតៃវ៉ាន់ ហើយក៏ព្រោះតែភាពល្បីល្បាញនៃរសជាតិដ៏ពិេសសរបស់ភេសជ្ជៈម៉ាឈី…
អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រត្រូវចិត្តហើយសប្ដាហ៍នេះ ។ ស្រីស្អាត ឡេងឡេង និងកំលោះ ស្ទីវិន របស់យើងបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងអាហារគ្រឿងសមុទ្រស្រស់ៗ ទំនងៗមួយកន្លែងនៅឯទីក្រុងរណបជ្រោយចង្វារ ។ បើអ្នកបានទស្សនាវីដេអូ «ប៉ុស្តិ៍ញ៉ាំ» សប្ដាហ៍នេះប្រហែលជាបានដឹងហើយ នៅឡើយតែអ្នកមិនទាន់បានទស្សនាទេ ។ អ៊ីចឹងអាចទស្សនានៅខាងក្រោមនេះក៏បាន ឬចូលទៅកាន់ Page Facebook របស់រឿងញ៉ាំរឿងធំបាន ។…
ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។ សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street…
កុំឲ្យស្ងាត់ ចង់ប្រាប់ថាទោះបានឬមិនទាន់បានទស្សនា Ep3 របស់ប៉ុស្តិ៍ញ៉ាំ ក៏អាចមកអូសមើលលេងៗដែរណា៎ ហើយខាងក្រោមបំផុតមានវីដេអូដូចគ្នា ។ រូបភាពកាល កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន វ៉ៃក្បិនអាវប៉ាក់ទៅញ៉ាំអី ឡើងផ្អើលហាងគេ ។ និយាយពីថាសុំខ្លាចដៃ2នាក់ហ្នឹងម៉ង លេងខ្លាំងៗណាស់ ដាក់ឈុតធំម៉ាផ្អើលគេពេញភូមិរហូត ។ និយាយពីហាងវិញ…
ដើម្បីឆ្លើយតបនឹងប្រិយមិត្តគ្រប់គ្នាដែលតែងតែគាំទ្រនិងតាមដាន “រឿងញ៉ាំរឿងធំ” តាំងពីដើមមក ។ សូមណែនាំនូវកម្មវិធីថ្មីរបស់រឿងញ៉ាំរឿងធំ ជាប៉ុស្តិ៍ថ្មីនាំអ្នកគ្រប់គ្នាទៅស្គាល់កន្លែងញ៉ាំថ្មីៗ ប្លែកៗ ។ ហើយឃ្លានណាស់មែនអត់ ឃ្លានរហូត តែមិនដឹងញ៉ាំអ្វីទេ ? មិនដឹងញ៉ាំនៅណាទៀត ហាងរាល់ដង ញ៉ាំធុញបាត់ហើយហ្នឹង ។ ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ…