សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។ ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។…
ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។ ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red…
វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។…
មានអ្នកនៅចាំដែរទេ កាលនៅក្មេងម៉ាក់ទៅផ្សារក៏ចាំមើលផ្លូវគាត់មកវិញ ។ ចាំមើលថាគាត់បានអ្វីផ្ញើ ដល់ពេលបើកមើល ក៏លាន់មាត់ថា “អូយ!! អាកោរទៀតហើយ” ។ នឹកអនុស្សាវរីយ៍ទាំងនោះណាស់ នឹកទាំងរសជាតិអាកោរដូងដែលគេលក់តាមផ្សារទៀត ។ អ៊ីចឹងបានជាថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំអាកោរខ្ទិះដូងយើងហ្នឹង ។ និយាយពីខ្ទិះដូង ហៀរឡើងចេញក្រៅចានអាកោរទៀត ។ សាច់អាកោរទន់ស្រួលញ៉ាំមិនពិបាកលេប ហើយឈ្ងុយខ្ទិះដូងធម្មជាតិពិតៗ ។…
រឿងញ៉ាំរឿងធំមកដល់ទៀតហើយជាមួយអាហារប្លែកៗងាយស្រួលចម្អិន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំនឹងបង្ហាញអាហារបែបជាចំណីញ៉ាំលេង ។ ពិសេសមានរសជាតិមានក្លិនឈ្ងុយទាក់ទាញគួរឲ្យចង់ញ៉ាំ ។ ត្រូវទាំងចាស់ទាំងក្មេងតែម្ដង អាចញ៉ាំលេងបាន តែកុំញ៉ាំច្រើនប្រយ័ត្នរមាស់មាត់ ។ «Taro Ball» ជានំត្រាវបំពងដែលមានសំបកខាងក្រៅស្រួយឈ្ងុយ មានរសជាតិរមួតពីសាច់ត្រាវនិងម្សៅ ។ ពិសេសទាំងអស់គ្នាអាចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់តាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នា ទឹកប៉េងប៉ោះក៏បាន ទឹកម្ទេសក៏បាន រសជាតិអែមដូចគ្នា ។…
មកជួបជាមួយរឿងញ៉ាំរឿងធំទៀតហើយ ដោយថ្ងៃនេះមានរបស់ធំៗមានជាតិមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាទស្សនា ។ កុំឆ្ងល់អីដែលធំៗនោះគឺជា «មឹកតេងម៉ូ» ដែលទើបមានវត្តមាននិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ។ ទាំងសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញនិងរសជាតិឈ្ងុយឆ្ងាញ់ជក់មាត់បំភ្លេចមិនបាន ។ មានអ្នកបានសាកនៅ? ដូចជាមានច្រើនម៉ូតច្រើនម៉ាកណាស់ មានឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ និងឈុតកំលោះអត់លិឍ😋 ប្លែកទាំងឈ្មោះ ទាំងទំនងគួរឲ្យចង់ញ៉ាំតែម្តង ។ ភាពខុសគ្នាត្រង់ថាឈុតនីមួយៗមានតាមប្រភេទមឹក ដោយមានមឹកតូច មឹកធំ…