អ្នកណាដែលថាមិនធ្លាប់ដាច់យប់ធ្វើការ ឬរៀននៅផ្ទះ ។ ពិសេសអ្នកលេងហ្គេម អ្នក Live Steam ដាច់ៗយប់ តែងតែត្រូវការភេសជ្ជ:ឬអាហារសម្រន់ផ្សេងៗ ។ រវល់ជាប់ដៃមិនមានពេលចម្អិនអាហារ អាចថាពិបាក ហើយក៏ខ្ជិលរញ៉េរញ៉ៃច្រើនផង ។ ងាយស្រួលជាមួយអាហារបែបងាយៗ លឿន ហើយឆ្ងាញ់ ។ ដូចនេះថ្ងៃនេះចង់ណែនាំប្រិយមិត្តរឿងញ៉ាំរឿងធំនូវរបស់មួយ ធានាបើបានញ៉ាំគឺឆ្ងាញ់ជក់ចិត្តជក់មាត់ជីបៗដូចជញ្ជក់ក្រូចអ៊ីចឹង…
ដែលញ៉ាំដូមីណូភីហ្សាទេអ្នកទាំងអស់គ្នា ? ឡូយណាស់ណា ! ជាភីហ្សាលេខ១មកពីប្រទេសអាមេរិច ។ មានអ្នកគាំទ្រមួយចំនួនក៏បានដឹងរួចមកហើយ ថាដូមីណូភីហ្សាបានបញ្ចេញនូវភីហ្សាថ្មីដែលមានតម្លៃចាប់ពី 1.99$ ឡើងទៅសម្រាប់ភីហ្សាខ្នាតតូច ដែលមានសម្រាប់ការខ្ចប់និងទៅញ៉ាំនៅហាងផ្ទាល់ ។ ចំណែកខ្នាតកណ្ដាលចំនួន2មានតម្លៃចាប់ពី 9.99$ ឡើងទៅ ដែលមានសម្រាប់ការវិចខ្ចប់ ទៅញ៉ាំនៅហាង និងមានទាំងសេវាដឹកជញ្ជូន ។ ប៉ុន្តែកាលនោះទាំងអស់គ្នាមានជម្រើសរសជាតិត្រឹមតែ4ជម្រើសតែប៉ុណ្ណោះ…
ដល់ម៉ោងរៀនចម្អិនម្ហូបឆ្ងាញ់ៗទៀតហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងអស់គ្នា ។ ថ្ងៃមុនគ្នាយើងបានឃើញបានឃើញនិងទស្សនាតុមយ៉ាំក្រាលពងជាប្រភេទបាយឆារសជាតិតុមយ៉ាំគ្រឿងសមុទ្របែបស្រុកគេ ។ បែបត្រូវមាត់ត្រូវចិត្តអ្នកចូលញ៉ាំហឹរ និងគ្រឿងសមុទ្រហើយមើលទៅ ។ ប៉ុន្តែថ្ងៃនេះរឿងញ៉ាំរឿងធំមានអាហារមួយប្រភេទទៀតមកណែនាំជូនទាំងអស់គ្នា ។ «នំផេនខេក» ជាលក្ខណ:នំផង បង្អែមផង តែមានរសជាតិឆ្ងាញ់ អាស្រ័យលើអ្វីដែលយើងញ៉ាំជាមួយ ។ នំផេនខេកនេះអាចញ៉ាំជាមួយដំណាប់ផ្លែឈើ ផ្លែឈើស្រស់ ឬក៏គ្រឿងផ្សេងៗដែលគេអាចជ្រលក់ញ៉ាំបានដូចជា សូកូឡា ទឹកដោះគោខាប់…
រឿងញ៉ាំរឿងធំមកទៀតហើយអ្នកទាំងអស់គ្នា ជាមួយម្ហូបថ្មីមួយមុខទៀតហើយ ដែលគ្នាយើងបានមើលប្លែកភ្នែក បើបានញ៉ាំគឺប្លែកមាត់ ។ លើកនេះចង់លើកយកអាហារដែលអាចធ្វើញ៉ាំនៅផ្ទះបានរួចមួយពេល បើធ្វើច្រើនគឺរួចមួយគ្រួសារតែម្ដង ។ ឈ្មោះគេគឺ “តុមយ៊ាំក្រាលពង” ដែលជាបាយឆារសជាតិតុមយ៉ាំ ។ ឆ្ញាញ់ខ្លាំងធានាហ្មង គ្រាន់តែរាងហឹរបន្តិច បើអ្នកមិនចេះហឹរអាចសារេដាក់ម្ទេសតែបន្តិចអីតាមហ្នឹងអ៊ីចឹងទៅ ។ និយាយរឿងគ្រឿងផ្សំគឺងាយៗទៀតហើយ មិនបាច់ទៅទិញណាឆ្ងាយឬដើររកនាំលំបាកនោះទេ ។ ទាំងអស់គ្នាអាចរកទិញបានតាម…
មានដឹងហ៊ីកាបើកដំណើរហាងសាខាថ្មីនៅ IFL អត់? បែបមានគ្នាយើងខ្លះបានទៅលេងហ៊ីកាសាខាថ្មីរួចមកហើយ ហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅនៅឡើយ ។ សាខាថ្មីនេះមានទីតាំងនៅក្រោយមន្ទីពេទ្យកុមារជាតិ ស្ថិតលើផ្លូវលេខ ១២២ ។ ការតុបតែងគ្រប់កន្លែងមានភាពប្លែក ការដេគ័រថ្មីៗស្រស់ស្អាតគួរឲ្យទាក់ទាញ បើបានថតរូបវិញ ថតពីជ្រុងណាក៏ស្អាតដែរ ។ សម្រាប់ភេសជ្ជ:វិញ មានគ្រប់មុខសម្រាប់អ្នកចូលចិត្ត Milk Tea ក៏មាន…
សាច់រហូតពេក ក៏មិនល្អសម្រាប់សុខភាពដែរ បែបត្រូវគិតរកទៅញ៉ាំអ្វីផ្សេងវិញហើយ ។ អ៊ីចឹងថ្ងៃនេះ រឿងញ៉ាំរឿងធំ ចង់ណែនាំគ្រប់គ្នាទៅស្គាល់ហាងស៊ុបមួយកន្លែងដែលគេបានបើកទទួលភ្ញៀវឲ្យចូលញ៉ាំវិញជាធម្មតាហើយ ។ រឿងញ៉ាំរឿងធំ ណែនាំហើយច្បាស់ជារសជាតិមិនធម្មតាទេ ធានាជូនថាគ្នាយើងទៅសាកម្ដង ច្បាស់ជាចង់ទៅញ៉ាំម្ដងហើយម្ដងទៀត ជាក់ជាមិនខាន ។ Waku Waku Shabu Shabu មានទីតាំងស្ថិតនៅលើផ្លូវ 51…