Loading...

Category: រឿងញ៊ាំរឿងធំ

Auto Added by WPeMatico

ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។  ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។ ក្នុងនោះការប្រើប្រាស់គ្រឿងផ្សំកឺសាមញ្ញបំផុតមាន៖ ពងមាន់,បង្គារក្រៀម , សាច់មាន់ក្រៀម , ហតដក , ប្រហិតសាច់ក្តាម , ពោត , សាច់ជ្រូក , ស្លឹកខ្ទឹម និងឈីស ជាដើម ។ មួយបន្ទះត្រឹមតែ ៤០០០៛ មែន ប៉ុន្តែរសជាតិកប់សារី ជាមួយក្លិនឈ្ងុយ បន្ទាប់ពីអាំងក្ដៅៗដាក់ចូលមាត់ភ្លាមៗនិយាយពីជាតិណាស់ ស្រួយខ្ញោកៗ ដូចផេនដាទំពារដើមឬស្សីអ៊ីចឹង ។  មួយបន្ទះត្រឹមតែ ៤០០០៛ តែឡើងធំល្មមញ៉ាំបានមនុស្ស២នាក់ឯណោះ ។ បើនិយាយរឿងលក់វិញ ថ្ងៃខ្លះពូម្ចាស់តូបថាគាត់លក់បានដល់ ៥០ ៦០ បន្ទះក៏មានដែរ […]

View Details

បំបែកក្ដីបេសកកម្ម «សណ្ដែកក្រហម» នៅ Gong cha ជាមួយភ្នាក់ងារសម្ងាត់របស់រឿងញ៉ាំរឿងធំ

ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។  ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red Bean Season Drinks ថ្មីដែលមានភេសជ្ជៈដល់ទៅ 5 រសជាតិមានគ្រឿងផ្សំពិសេសនោះគឺ សណ្ដែកក្រហម ។ សំខាន់ត្រង់ថាគ្រប់គ្នាច្បាស់ជាធ្លាប់ញ៉ាំសណ្ដែកក្រហមជាបង្អែមហើយ ចុះបើច្នៃតាមរូបមន្តថ្មីជាភេសជ្ជៈបែបនេះ ? គ្រាន់តែស្រម៉ៃលេងៗក៏មានអារម្មណ៍ថាទំនងគួរឲ្យចង់សាកនូវរសជាតិផ្អែមត្រជាក់របស់ភេសជ្ជៈជាមួយសណ្ដែកក្រហមទាំងនេះដែរ ។ យ៉ាប់មែន! និយាមមួយថ្ងៃហើយភ្លេចប្រាប់ឲ្យឈឹងពីរសជាតិទាំង 5 ថាមានអ្វីខ្លះ ។ ទី1គឺ Milk Tea w Red Bean ដែលជាប្រភេទ Milk Tea ដែលមានសណ្ដែកក្រហមបន្ថែមពីលើ ។ ទី2គឺ Milk Tea w Red Bean […]

View Details

បើចង់ដឹងថាអ្វីទៅ ដែលផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី អាចទៅសាកឈុតនំខាប់នៅ «កាហ្វេចាស់» បាន

វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។ ចំណែកគំនិតនៃការរៀបចំតុងតែងហាងគឺចេញតាមក្រោយបន្ទាប់ពីបានដាក់ឈ្មោះរួចទៅវិញទេ ដែលក្នុងនោះមានឃើញសម្ភារៈចាស់ៗគួរឲ្យទាក់ទាញជាច្រើន ។  ឈ្មោះពិសេសហើយ ចុះមានអ្វីដែលពិសេសទៀត ? ភេសជ្ជៈប្រចាំហាងគឺ កាហ្វេចាស់ ហ្មឹងតែម្ដងដែលមានការរៀបចំកែវកាហ្វេគួរឲ្យទាក់ទាញ និងចំណុចសំខាន់ត្រង់ថាហាងគាត់ទទួលបានការគាំទ្រពីអ្នកចូលចិត្តទទួលទាន់រសកាហ្វេពិតៗ ដែលមានក្លិនឈ្ងុយកាហ្វេនិងណែនាំពីកម្រិតស្ករសម្រាប់អ្នកចូលចិត្តកាហ្វេចាស់ៗ ។ និយាយរួមដាក់ទៅគឺត្រូវចិត្តភ្ញៀវដែលមានរសជាតិនិយមបែបនេះតែម្ដង ។  ឆ្លើយតបនឹងការគាំទ្រនិងតម្រូវការរបស់អតិថិជន ហាង “កាហ្វេចាស់” ក៏បានដាក់លក់នូវចំណីទទួលទាន់ជាមួយកាហ្វេ ដែលទទួលបានការគាំទ្រផ្ទុះខ្លាំងតែម្ដងនោះគឺ “នំខាប់” ។ រសជាតិវិញមានពាក្យមួយឃ្លាគឺ ផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី​ ។ ទំនងខ្លាំងតែក្រឡេកមើលតម្លៃវិញ កញ្ចប់គេត្រឹមតែ 3$ 3$ ជាមួយកាហ្វេ ញាក់មែនទែន ។ Admin ណែនាំឲ្យទៅរកមើល សាករសជាតិកាហ្វេ ក៏ដូចជានំខាប់បាន […]

View Details

អាកោរខ្ទិះ ខ្ទិះកាន់តែច្រើន រសជាតិក៏កាន់តែពិសេស នៅផ្លូវចូលសាលាជ័យថាវី

មានអ្នកនៅចាំដែរទេ កាលនៅក្មេងម៉ាក់ទៅផ្សារក៏ចាំមើលផ្លូវគាត់មកវិញ ។ ចាំមើលថាគាត់បានអ្វីផ្ញើ ដល់ពេលបើកមើល ក៏លាន់មាត់ថា “អូយ!! អាកោរទៀតហើយ” ។ នឹកអនុស្សាវរីយ៍ទាំងនោះណាស់ នឹកទាំងរសជាតិអាកោរដូងដែលគេលក់តាមផ្សារទៀត ។  អ៊ីចឹងបានជាថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំអាកោរខ្ទិះដូងយើងហ្នឹង ។ និយាយពីខ្ទិះដូង ហៀរឡើងចេញក្រៅចានអាកោរទៀត ។ សាច់អាកោរទន់ស្រួលញ៉ាំមិនពិបាកលេប  ហើយឈ្ងុយខ្ទិះដូងធម្មជាតិពិតៗ ។ ប្រាប់ថាមិនផ្អែមឆ្ងាញ់ក៏គ្រប់គ្នាមិនជឿដែរ បើរូបភាពមកទំនងយ៉ាងនេះ ។ ចឹងចង់ប្រាប់ទៅថារសជាតិមិនធម្មតាទេ ជាតិហើយខាំមួយម៉ាត់ៗគឺជក់មាត់សាហាវ ចង់តែញ៉ាំទៀតទេ ។ សម្រាប់ទីតាំងគឺងាយស្រួលរកទេបើគ្នាយើងចង់ញ៉ាំគឺ៖​ នៅកែងសាលាបឋមសិក្សាបាក់ទូក  ផ្លូវចូលសាលាជ័យថាវី ។ ទៅដល់ឃើញហើយតូបគេលក់នៅហ្នឹងឯង តែបើមិនឃើញច្បាស់ណាស់ ច្បាស់ជាគេបិទសម្រាក់ឬក៏មិនទាន់ដល់ម៉ោងលក់ ហាហា ។ The post អាកោរខ្ទិះ ខ្ទិះកាន់តែច្រើន រសជាតិក៏កាន់តែពិសេស នៅផ្លូវចូលសាលាជ័យថាវី first appeared on KAMPUCHEERS.

View Details

ប្លែកទៀតហើយ «ប្រហិតត្រាវ» មានក្លិនឈ្ងុយ ខាំស្រួយ ឆ្ងាញ់ឡើងរមួតជាប់មាត់ជក់ចិត្តតែម្ដង

រឿងញ៉ាំរឿងធំមកដល់ទៀតហើយជាមួយអាហារប្លែកៗងាយស្រួលចម្អិន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំនឹងបង្ហាញអាហារបែបជាចំណីញ៉ាំលេង ។ ពិសេសមានរសជាតិមានក្លិនឈ្ងុយទាក់ទាញគួរឲ្យចង់ញ៉ាំ ។ ត្រូវទាំងចាស់ទាំងក្មេងតែម្ដង អាចញ៉ាំលេងបាន តែកុំញ៉ាំច្រើនប្រយ័ត្នរមាស់មាត់ ។ «Taro Ball» ជានំត្រាវបំពងដែលមានសំបកខាងក្រៅស្រួយឈ្ងុយ មានរសជាតិរមួតពីសាច់ត្រាវនិងម្សៅ ។ ពិសេសទាំងអស់គ្នាអាចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់តាមចំណូលចិត្តរបស់អ្នកទាំងអស់គ្នា ទឹកប៉េងប៉ោះក៏បាន ទឹកម្ទេសក៏បាន រសជាតិអែមដូចគ្នា ។ មិនជឿគ្រប់គ្នាអាចសាកចម្អិនញ៉ាំបាន ដោយអាចរកគ្រឿងផ្សំបានយ៉ាងងាយដោយអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។ តោះមកដឹងគ្រឿងផ្សំ៖  ត្រាវ ខ្ញី ចញ្ច្រាំម៉ត់តូចៗ សៀងប្រៃ ម៉ត់ ម្សៅពោត (corn starch) ប្រេងឆា ទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងប៉ោះ វិធីធ្វើក៏ងាយៗ៖ កោសត្រាវដូចកោសដូងដាក់លើនំឬត្រប៉ែ តែចំណិតៗធំជាងនឹងបន្តិច ដាក់ខ្ញីចិញ្ច្រាំ និងសៀងម៉ត់បន្តិចចូលត្រវ រួចច្របល់ឲ្យសព្វ រួចដាក់ម្សៅពោតចូលម្ដងបន្តិចចូលច្របល់ […]

View Details

មឹកតូច មឹកធំ មឹកអីក៏វ៉ាវ ហើយជាតិសាហាវគឺឈុតមេម៉ាយកូន១

មកជួបជាមួយរឿងញ៉ាំរឿងធំទៀតហើយ ដោយថ្ងៃនេះមានរបស់ធំៗមានជាតិមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាទស្សនា ។ កុំឆ្ងល់អីដែលធំៗនោះគឺជា «មឹកតេងម៉ូ» ដែលទើបមានវត្តមាននិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ។ ទាំងសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញនិងរសជាតិឈ្ងុយឆ្ងាញ់ជក់មាត់បំភ្លេចមិនបាន ។ មានអ្នកបានសាកនៅ? ដូចជាមានច្រើនម៉ូតច្រើនម៉ាកណាស់ មានឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ និងឈុតកំលោះអត់លិឍ😋 ប្លែកទាំងឈ្មោះ ទាំងទំនងគួរឲ្យចង់ញ៉ាំតែម្តង ។ ភាពខុសគ្នាត្រង់ថាឈុតនីមួយៗមានតាមប្រភេទមឹក ដោយមានមឹកតូច មឹកធំ មឹកក្រមុំ មឹកមេម៉ាយ អីអ៊ីចឹងទៅ ។ ប៉ុន្តែរសជាតិញាក់សាច់តែម្ដងពេលជ្រលក់ទឹកជ្រលក់ទឹកជ្រលក់ពិសេសរបស់គេ ។  មានទីតាំងនៅផ្លូវលេខ164កែង139 នៅក្រោយសាលាសុវណ្ណភូមិសាខាបាក់ទូកចាស់ ។ ក៏អាចទាក់ទងទៅហាងបានដែរតាមរយ:លេខទូរស័ព្ទ៖ 096 8888 001 The post មឹកតូច មឹកធំ មឹកអីក៏វ៉ាវ ហើយជាតិសាហាវគឺឈុតមេម៉ាយកូន១ first appeared on KAMPUCHEERS.

View Details