Loading...

Category: រឿងញ៊ាំរឿងធំ

Auto Added by WPeMatico

ក្លិនឈ្ងុយសាច់គោ សាច់មាន់និងគ្រឿងសមុទ្រចេញពីកំប៉ុងមី Jinro Ramen ពិតជាទាក់ទាញធ្វើឲ្យអារម្មណ៍ឃ្លានទល់ខ្លួនមិនបាន

អ្នកណាដែលថាមិនធ្លាប់ដាច់យប់ធ្វើការ ឬរៀននៅផ្ទះ ។ ពិសេសអ្នកលេងហ្គេម អ្នក Live Steam ដាច់ៗយប់ តែងតែត្រូវការភេសជ្ជ:ឬអាហារសម្រន់ផ្សេងៗ ។ រវល់ជាប់ដៃមិនមានពេលចម្អិនអាហារ អាចថាពិបាក ហើយក៏ខ្ជិលរញ៉េរញ៉ៃច្រើនផង ។ ងាយស្រួលជាមួយអាហារបែបងាយៗ លឿន ហើយឆ្ងាញ់ ។ ដូចនេះថ្ងៃនេះចង់ណែនាំប្រិយមិត្តរឿងញ៉ាំរឿងធំនូវរបស់មួយ ធានាបើបានញ៉ាំគឺឆ្ងាញ់ជក់ចិត្តជក់មាត់ជីបៗដូចជញ្ជក់ក្រូចអ៊ីចឹង ។ Jinro Ramen ជាប្រភេទមីកំប៉ុងថ្មីរបស់ក្រុមហ៊ុន HiteJinro ដែលទើបមកដល់ប្រទេសកម្ពុជាយើងថ្មីៗក្ដៅនេះឯង ។ គ្រាន់ចង់ប្រាប់ថាពេលនេះដាច់យប់រៀននៅផ្ទះ ឬធ្វើការហួសម៉ោងគឺលែងបារម្ភទៀតហើយ មានមី Jinro Ramen នៅកំដរ ។ ស្រួលៗ បកដាក់គ្រឿង ចាក់ទឹកក្ដៅចូល ចាំ ៣ ទៅ ៥ នាទីជាការស្រេច លឿនតែម្ដង ។ ប៉ុន្តែសំខាន់រសជាតិមិនឲ្យអ្នកគាំទ្រ Jinro ខកចិត្តនោះទេ ដោយក្នុងនោះ Jinro Ramen មានបីរសជាតិមានសាច់មាន់ សាច់គោ និងរសជាតិគ្រឿងសមុទ្រ ។ អាចនិយាយបានថារសជាតិសាច់មាន់គឺឈ្ងុយជាងគេ […]

View Details

ជម្រើសរសជាតិ កាន់តែច្រើនជាងមុន ជាមួយដូមីណូភីហ្សា Everyday Value ដោយគ្រាន់តែចំណាយចាប់ពី $1.99 ឡើងទៅតែប៉ុណ្ណោះសម្រាប់ភីហ្សាខ្នាតតូច

ដែលញ៉ាំដូមីណូភីហ្សាទេអ្នកទាំងអស់គ្នា ? ឡូយណាស់ណា ! ជាភីហ្សាលេខ១មកពីប្រទេសអាមេរិច ។ មានអ្នកគាំទ្រមួយចំនួនក៏បានដឹងរួចមកហើយ ថាដូមីណូភីហ្សាបានបញ្ចេញនូវភីហ្សាថ្មីដែលមានតម្លៃចាប់ពី 1.99$ ឡើងទៅសម្រាប់ភីហ្សាខ្នាតតូច ដែលមានសម្រាប់ការខ្ចប់និងទៅញ៉ាំនៅហាងផ្ទាល់ ។ ចំណែកខ្នាតកណ្ដាលចំនួន2មានតម្លៃចាប់ពី 9.99$ ឡើងទៅ ដែលមានសម្រាប់ការវិចខ្ចប់ ទៅញ៉ាំនៅហាង និងមានទាំងសេវាដឹកជញ្ជូន ។ ប៉ុន្តែកាលនោះទាំងអស់គ្នាមានជម្រើសរសជាតិត្រឹមតែ4ជម្រើសតែប៉ុណ្ណោះ ។ ថ្ងៃនេះមានដំំណឹងល្អ ព្រោះថាដូមីណូភីហ្សាបានពង្រីកជម្រើសនៃរសជាតិសម្រាប់អតិថិជនទាំងអស់គ្នា ។ ជាមួយដូមីណូភីហ្សា Everyday Value អ្នកទាំងអស់គ្នានឹងទទួលបានជម្រើសរសជាតិកាន់តែច្រើនជាងមុនស្ទើរមិនគួរឲ្យជឿ ។ មិនចាំថាមានប៉ុន្មានរសជាតិទេ គ្រាន់តែចាំថាមានរសជាតិដូចជា៖ បន្លែ, ឈីសសុទ្ធ, Hawaii, Bacon potato, BBQ សាច់មាន់, សាច់មាន់, សាច់សុទ្ធ, សាច់សុទ្ធរសជាតិហឹត, គ្រឿងសមុទ្រ, Hawaii គ្រឿងសមុទ្រ, super supreme និងនៅមានរសជាតិជាច្រើនផ្សេងទៀត ។ ច្រើនណាស់ត្រូវអត់ ហើយដឹងហេតុអ្វីបានជាដូមីណូភីហ្សាគេដំឡើងយ៉ាងច្រើនសន្ធឹកសន្ទាប់បែបនេះអត់ ? ព្រោះថាតម្លៃ 1.99$ នេះណា៎ វាស្មើនឹងយើងញ៉ាំអាហារផ្សេងៗមួយពេលដែរ […]

View Details

«នំផេនខេកទឹកឃ្មុំ» នំអ៊ឺរ៉ុបតែជ្រលក់ទឹកឃ្មុំស្ទាយបែបខ្មែរ ញ៉ាំជាអាហារពេលព្រឹកបានទៀត រសជាតិប្លែកហួស

ដល់ម៉ោងរៀនចម្អិនម្ហូបឆ្ងាញ់ៗទៀតហើយប្រិយមិត្តរឿងញ៉ាំរឿងធំទាំងអស់គ្នា ។ ថ្ងៃមុនគ្នាយើងបានឃើញបានឃើញនិងទស្សនាតុមយ៉ាំក្រាលពងជាប្រភេទបាយឆារសជាតិតុមយ៉ាំគ្រឿងសមុទ្របែបស្រុកគេ ។ បែបត្រូវមាត់ត្រូវចិត្តអ្នកចូលញ៉ាំហឹរ និងគ្រឿងសមុទ្រហើយមើលទៅ ។ ប៉ុន្តែថ្ងៃនេះរឿងញ៉ាំរឿងធំមានអាហារមួយប្រភេទទៀតមកណែនាំជូនទាំងអស់គ្នា ។   «នំផេនខេក» ជាលក្ខណ:នំផង បង្អែមផង តែមានរសជាតិឆ្ងាញ់ អាស្រ័យលើអ្វីដែលយើងញ៉ាំជាមួយ ។ នំផេនខេកនេះអាចញ៉ាំជាមួយដំណាប់ផ្លែឈើ ផ្លែឈើស្រស់ ឬក៏គ្រឿងផ្សេងៗដែលគេអាចជ្រលក់ញ៉ាំបានដូចជា សូកូឡា ទឹកដោះគោខាប់ ទឹកឃ្មុំជាដើម ។ បើនៅស្រុកគេ គេញ៉ាំនំផេនខេកនេះជាអាហារពេលព្រឹកតែម្ដង ។ ឃើញអាហារស្រុកគេពិតមែនប៉ុន្តែគ្រឿងផ្សំងាយរកទិញទេ តាមទីផ្សារមានលក់គ្រប់មុខ ប៉ុន្តែបើគ្នាយើងខ្ជិលដើររកទិញ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ដោយពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។ តោះមកដឹងគ្រឿងផ្សំ៖  – ម្សៅមី ៣៣ក្រាម – Baking powder ចុងស្លាបព្រាកាហ្វេ – ពងមាន់ ២គ្រាប់ – ទឹកដោះគោ […]

View Details

ហូរទឹកភ្នែក បែកញើស ហារសំបោរ ជាមួយ «តុមយ៉ាំក្រាលពង» ទំនងទាំងរូប រាង ឆ្ងាញ់ទាំងរស់ជាតិ

រឿងញ៉ាំរឿងធំមកទៀតហើយអ្នកទាំងអស់គ្នា ជាមួយម្ហូបថ្មីមួយមុខទៀតហើយ ដែលគ្នាយើងបានមើលប្លែកភ្នែក បើបានញ៉ាំគឺប្លែកមាត់ ។ លើកនេះចង់លើកយកអាហារដែលអាចធ្វើញ៉ាំនៅផ្ទះបានរួចមួយពេល បើធ្វើច្រើនគឺរួចមួយគ្រួសារតែម្ដង ។ ឈ្មោះគេគឺ “តុមយ៊ាំក្រាលពង” ដែលជាបាយឆារសជាតិតុមយ៉ាំ ។ ឆ្ញាញ់ខ្លាំងធានាហ្មង គ្រាន់តែរាងហឹរបន្តិច បើអ្នកមិនចេះហឹរអាចសារេដាក់ម្ទេសតែបន្តិចអីតាមហ្នឹងអ៊ីចឹងទៅ ។ និយាយរឿងគ្រឿងផ្សំគឺងាយៗទៀតហើយ មិនបាច់ទៅទិញណាឆ្ងាយឬដើររកនាំលំបាកនោះទេ ។ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ដោយពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។ តោះមកដឹងគ្រឿងផ្សំ៖  – ប្រេងឆា​ ១ស្លាបព្រា – ម្ទេសឆា ១ស្លាបព្រា – គល់ស្លឹកគ្រៃ – ស្លឹកក្រូចសើច ២​ ៣ សន្លឹក – រំដេង កន្លះមើម – បង្គា ៥គ្រាប់ មឹក ១ឬ២ក្បាល […]

View Details

កាហ្វេក៏បាន តែក៏បាននៅ «ហ៊ីកា» សាខា IFL គឺមានទាំងពីរហ្មង

មានដឹងហ៊ីកាបើកដំណើរហាងសាខាថ្មីនៅ IFL អត់? បែបមានគ្នាយើងខ្លះបានទៅលេងហ៊ីកាសាខាថ្មីរួចមកហើយ ហើយអ្នកខ្លះទៀតក៏មិនទាន់បានទៅនៅឡើយ ។ សាខាថ្មីនេះមានទីតាំងនៅក្រោយមន្ទីពេទ្យកុមារជាតិ ស្ថិតលើផ្លូវលេខ ១២២ ។  ការតុបតែងគ្រប់កន្លែងមានភាពប្លែក ការដេគ័រថ្មីៗស្រស់ស្អាតគួរឲ្យទាក់ទាញ បើបានថតរូបវិញ ថតពីជ្រុងណាក៏ស្អាតដែរ ។  សម្រាប់ភេសជ្ជ:វិញ មានគ្រប់មុខសម្រាប់អ្នកចូលចិត្ត Milk Tea ក៏មាន របៀប Fruit Tea ក៏មាន ។ មិនត្រឹមតែប៉ុណ្ណោះ ហ៊ីកា ក៏មានកាហ្វេផងដែរ ។ អ៊ីចឹងអ្នកនៅម្ដុំ IFL មុនធ្វើការឬសម្រាកថ្ងៃត្រង់ អាចចូលអង្គុយញ៉ាំតែញ៉ាំកាហ្វេបាន ។ ឬក៏ចង់ទៅអង្គុយដាំស្ពៃធ្វើការក៏បាន អង្គុយរៀនអនឡាញ ឬអង្គុយលំហែលេងបាន ។  ព្រោះនៅហ៊ីកាសាខា IFL នេះមានទីធ្លាធំទូលាយល្អ និងមានដល់ទៅ២ជាន់ ដែលជាន់ខាងលើគេមានកន្លែងអង្គុយ out door របៀបជាវេរ៉ង់ដាអាចមើលឃើញទេសភាព និងមានការតុបតែង ដាំរុក្ខជាតិផ្សេងៗយ៉ាងស្រស់ស្អាត និយាយរួមអ្នកដែលបានទៅហើយច្បាស់ជាសសើរពេញៗមាត់ និងពេញចិត្តជាក់ជាមិនខាន ។ សូមណែនាំខ្លាំងតែម្ដងសម្រាប់អ្នកមិនទាន់បានទៅ ។ ផែនទី៖ The […]

View Details

ចាំកាលទៀត «វ៉ាគុវ៉ាគុ» ត្រឡប់មកវិញហើយ ជាមួយស៊ុបហ៊ុយៗ ក្ដៅៗ ញ៉ាំពេលមេឃភ្លៀង បែកញើសស្រួលណាស់

សាច់រហូតពេក ក៏មិនល្អសម្រាប់សុខភាពដែរ បែបត្រូវគិតរកទៅញ៉ាំអ្វីផ្សេងវិញហើយ ។ អ៊ីចឹងថ្ងៃនេះ រឿងញ៉ាំរឿងធំ ចង់ណែនាំគ្រប់គ្នាទៅស្គាល់ហាងស៊ុបមួយកន្លែងដែលគេបានបើកទទួលភ្ញៀវឲ្យចូលញ៉ាំវិញជាធម្មតាហើយ ។ រឿងញ៉ាំរឿងធំ ណែនាំហើយច្បាស់ជារសជាតិមិនធម្មតាទេ ធានាជូនថាគ្នាយើងទៅសាកម្ដង ច្បាស់ជាចង់ទៅញ៉ាំម្ដងហើយម្ដងទៀត ជាក់ជាមិនខាន ។  Waku Waku Shabu Shabu មានទីតាំងស្ថិតនៅលើផ្លូវ 51 កែង 310 សង្កាត់បឹងកេងកង ១ ។ អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ផាសុខភាព ជាមួយនឹង Vibe ហាងបែបលក្ខណ:គ្រួសារ ដែលមានការតុបតែងដែលមានភាពទាន់សម័យ ពិសេសប្លែកភ្នែកដោយគ្រប់គ្នានឹងឃើញពណ៌លឿងនៅគ្រប់ទីកន្លែងនៃហាងតែម្ដង ។ សេវាកម្មក៏ល្អ ផ្ដល់ឲ្យអ្នកទាំងអស់គ្នានូវភាពកក់ក្ដៅ និងរីករាយទទួលទានស៊ុបក្ដៅៗ ។   និយាយពីប្រភេទស៊ុបវិញ Waku Waku បាននាំមកជូនអ្នកទាំងអស់គ្នានូវស៊ុប 4 ប្រភេទដែលជាជម្រើសរសជាតិពិសេសៗបំផុត និងទឹកជ្រលក់ពិសេសប្រចាំហាង (signature sauce) ចំនួនពីររសជាតិ ។ គ្រប់គ្នាអាចរើសបានតាមចំណូលចិត្តរបស់ខ្លួន ។ ក្នុងនោះប្រភេទស៊ុបដែលលក់ដាច់ជាងគេប្រចាំហាងគឺ  តុងយ៉ាំ និង ស៊ុបទឹកដោះគោ ជាមួយសាច់គោសំឡី សាច់គោជាមួយឈីស និងប្រហិតបង្គាស្រស់ […]

View Details