Loading...

Category: រឿងញ៊ាំរឿងធំ

Auto Added by WPeMatico

ប្រែកាយពីឃ្លាំងអំបិលចំណាស់មកជាហាង «កាហ្វេឃ្លាំងអំបិល» នាខេត្តកំពត ដែលអាចញ៉ាំកាហ្វេមើលថ្ងៃបាក់រសៀល ជាមួយទេសភាពវាយស្រែអំបិលយ៉ាងស្រស់ស្អាត

ការកកើតឡើងរបស់ កាហ្វេឃ្លាំងអំបិល &  អាហារដ្ឋានផ្ទះអំបិល ជាឃ្លាំងអំបិលចំណាស់ពុកធ្លុះធ្លាយដំបូល រួចក៏បានប្រែខ្លួនជាអាហារដ្ឋានផ្ទះអំបិលតែប៉ុណ្ណោះ ។ ក្រោយមកក៏បានបង្កើតជាហាងកាហ្វេដោយដាក់ឈ្មាះថា កាហ្វេឃ្លាំងអំបិល តែម្តង ។ កាហ្វេឃ្លាំងអំបិល មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូរ ខេត្តកំពត ដែលហ៊ុមពទ្ធ័ទៅដោយស្រែអំបិល ។ គោលបំណងនៃការបង្កើតហាងកាហ្វេដ៏ស្រស់ស្អាតនេះក៏ព្រោះចង់ជួយលើកស្ទួយដល់វិស័យទេសចរណ៏ក្នុងខេត្ត ក៏ដូចជាចង់បង្ហាញពីការផលិតអំបិលតាមបែបធម្មជាតិផងដែរ ។ ហាងបានរៀបចំឲ្យមានជម្រើសភេសជ្ជ:ប្រមាណជាង 40 មុខ ដែលក្នុងនោះ Italian Soda Smoothie, Iced Latte, Iced Lemon & មានជាប្រភេទ Milk Tea ដែលល្បីខ្លាំងប្រចាំហាង ហើយមានការគាំទ្រយ៉ាងខ្លាំងផងដែរពីសំណាក់បងប្អូនអតិថិជននោះគឺគុជប្រចាំហាងផ្ទាល់ ។ រស់ជាតិភេសជ្ជៈទាំងអស់គឺបង្កើតឡើងថ្មីដោយម្ចាស់ហាង ជាមួយនឹងតម្លៃយ៉ាងសមរម្យ ។  និយាយពីទេសភាពវិញ ទាំងអស់គ្នាសាកស្រមៃមើលទិដ្ឋភាព អង្គុយញុំាកាហ្វេ មើលថ្ងៃបាក់រសៀល ពិសេសបើអ្នកមានសំណាងមកចំថ្ងៃណាដែលមានមេឃពណ៌មាសទៀត (Golden hour) គឺនៅស្រែអំបិលស្អាតខ្លាំង ទិដ្ឋភាពដែលអាចនិយាយបានថាច្លែកភ្នែកតែម្ដង ។ គ្រប់គ្នាក៏អាចដើរមើលបងៗ លោកពូ អ្នកមីង គាត់រែកអំបិល […]

View Details

«Numsandwich» លើសពីសាន់វិចធម្មតា ញ៉ាំជាមួយផ្លែឈើ តាមស្ទាយប្រជាជនជប៉ុន

បើនិយាយពីនំសាន់វិចគ្រប់គ្នាច្បាស់ជាគិតថាជាអាហាររបស់ប្រជាជននៅតំបន់ប៉ែកខាងអ៊ឺរ៉ុប ប៉ុន្តែមាននំ​សាន់​វិចមួយប្រភេទដែល​មាន​ដេីម​កំណេីត​នៅ​ប្រទេស​ជប៉ុន​ និង​ទទួល​បានការ​គាំ​ទ្រ​យ៉ាង​ខ្លាំងពី​ប្រជាជន​ជប៉ុន​ ក៏ដូចជា​​បណ្តា​ប្រទេស​ជិតខាង​ដូចជា​ កូរ៉េ​ តៃវ៉ាន់​ ហុងកុង​ និង​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ហ្នឹង​ប្រទេស​ជប៉ុន​ដូចជា​ ថៃ​ ឥណ្ឌូណេស៊ី​ ជាដេីម ​។ គំនិតច្នៃប្រឌិតជាចលករជំរុញឲ្យមានការបង្កើតថ្មីនេះ ។ តួរយ៉ាងដូចជានំសាន់វិចផ្លែឈើរបស់ជប៉ុនមួយប្រភេទនេះ ដែលមានវត្តមាននៅប្រទេសកម្ពុជា​យើង ដែលត្រូវបាននាំមកជូនដោយហាង “នំសាន់វិច” (Numsandwich) ។  ហាង “នំសាន់វិច” (Numsandwich) បានចាប់​បើក​ដំណើរ​ការតាំង​ពី​ខែ​១១ ឆ្នាំ​២០២០ រហូត​មកទល់​បច្ចុប្បន្ន​មាន​រយៈពេល​ 7ខែមក​ហេីយ​ ។ ទីតាំង​បច្ចុប្បន្ន​ ផ្ទះលេខ ២១ ជាន់​ទី​១​ ផ្លូវ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អាហារពិសេសប្រចាំហាងគឺ “នំសាន់វិចផ្លែឈើ”​ នេះឯង ។ មូលហេតុ​ដែលដាក់​ឈ្មោះហាងថា​ “នំ​សាន់​វិច”​ ព្រោះហាងបាននាំមកជូនបង្អែម​របស់​ជប៉ុន​មួយ​ប្រភេទ​នេះដែល​អោយ​ឈ្មោះ​ថា​ នំ​សាន់​វិច​ផ្លែ​ឈេី ​។ ប្រជាជនយើងភាគច្រើនគិត​ថា​នំ​សាន់​វិច​ គឺ​មាន​សាច់​ មានបន្លែ​ សម្រាប់​ជា​អាហារ​សម្រន់​ពេល​ព្រឹក​ឬពេល​ថ្ងៃ​ ​។ ប៉ុន្តែនេះជានំ​សាន់​វិច​ដែល​ដាក់​ផ្លែឈើ​និង​គ្រីម​ជំនួសទៅ​វិញ បើបានអានដល់ត្រឹមនេះបែបភ្ញាក់​ផ្អេីល​ និង​ចំឡែក​អារម្មណ៍​បន្តិចហើយ […]

View Details

បង្វែររសជាតិមកធ្វើ និងភ្លក្ស «ម៉ូស៊ូប៊ី Musubi» ដែលជាអាហារបែបអាស៊ីវិញម្ដង

ដូចជារាងស្ងាត់ អ៊ីចឹងសូមណែនាំអាហារមួយមុខទៀតចុះ ដើម្បីអ្នកគេងផ្ទះបានមើលកំដរអារម្មណ៍តទៅទៀត ។ “Spam Hawaiian Musubi” ជាអាហាររបស់ប្រទេសកូរ៉េ  អ្នកគាំទ្រកូរ៉េប្រហែលជាបានស្គាល់រួចមកហើយ នៅឡើយមនុស្សទូទៅ ។ ញ៉ាំលេង ជក់មាត់តែម្ដង ព្រោះមានគ្រប់រសជាតិ មានទាំងសាច់ មានទាំងស៊ុត មានសារាយ ហើយមានទាំងបាយទៀត ។ ងាយធ្វើទេ គ្រាន់ថាវារាងកញ្ចេបកញ្ចុប ធ្វើនេះតិច នោះតិច តែរសជាតិធានាហ្មងគឺប្លែករបៀបម្ហូបកូរ៉េៗ ។ កុំគិតថាម្ហូបកូរ៉េអ៊ីចឹង ទាល់តែទៅរកទិញគ្រឿងផ្សំនៅកូរ៉េណា៎ គឺថានៅខ្មែរក៏មានដែរ ។ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda ដោយពិសេសនោះសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។  ទស្សនាវីដេអូចម្អិន Musubi ទាំងអស់គ្នា៖ សម្រាប់គ្រឿងផ្សំមានដូចជា៖ស៊ុត ៤គ្រាប់ – អំបិល – សាច់ប៉ាតេ – បាយស – ល្ង – […]

View Details

មិនត្រឹមតែជាចំណីបែបញ៉ាំលេងកំដរអផ្សុក ប៉ុន្តែ «Corn Dog» ក៏អាចញ៉ាំឲ្យឆ្អែតជំនួសបាយផងដែរ

មកដល់ហើយៗ ! ថ្ងៃនេះរឿងញ៉ាំរឿងធំមកបង្រៀនអ្នកនៅផ្ទះរាល់គ្នាឲ្យចេះធ្វើនំដែលយើងអាចញ៉ាំលេងក៏បាន ញ៉ាំយកឆ្អែតជំនួសបាយតែម្ដងក៏បាន ។ វាជាប្រភេទអាហារបរទេសដែលជនជាតិគេ ពិសេសប៉ែកខាងអ៊ឺរ៉ុបគេច្រើនញ៉ាំជាអាហារប្រចាំថ្ងៃតែម្ដង ។ អាហារលើកនេះធានាជាតិសាហាវ ហើយស្រួយៗមានក្លិនឈ្ងុយទៀត សំខាន់ពេលខាំទាល់តែរកអ្វីមកចាំទ្រ ព្រោះថាស្អិតល្អឡើងវែងអន្លាយតែម្ដង​ ។ “Corn Dog” ងាយស្រួលធ្វើ រសជាតិឈ្ងុយឆ្ងាញ់ ខាំទាញស្អិតវែងអន្លាយ ។ និយាយពីគ្រឿងផ្សំវិញគឺថាងាយស្រួលរកណាស់ បើមិនចង់ចេញក្រៅទេ គ្រប់គ្នាអាចកម្ម៉ង់ទិញតាម shop នៅក្នុង foodpanda បាន ។ ពិសេសសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) គ្រឿងផ្សំគឺត្រូវការ ៖ Hotdog ដុំឈីស ម្សៅនំបុ័ង ២០០ក្រាម ម្សៅyeast ៣ក្រាម ស្ករស ២០ក្រាម អំបិល ២.៥ក្រាម ស៊ុត ១គ្រាប់ ទឹកធម្មតា ១៤០មល ប្រេងឆា កំទេចនំបុ័ង ១កូនចាន ទឹកជ្រលក់ ទឹកប៉េងប៉ោះ […]

View Details

មានស៊ុត មានទឹកត្រី បើចេះច្នៃ ធ្វើ «ស៊ុតជ្រក់ទឹកត្រី» បានឆ្ងាញ់មាត់ជាមួយបាយកក បាយក្ដាំងហើយ

គេដឹងចិត្តណាស់ ដឹងដល់បេះដូងហ្មង ដឹងថាគ្រប់គ្នាកំពុងទន្ទឹងចាំមើលផ្លូវ ថាពេលណាបានរឿងញ៉ាំរឿងធំមានម្ហូបថ្មីប្លែកៗមកបង្ហាញទៀត ។ អ៊ីចឹង ឥឡូវសូមណែនាំម្ហូបថ្មីមួយគឺ “ស៊ុតជ្រក់ទឹកត្រី” ។ ស្ដាប់ទៅសាមញ្ញបន្តិច ប៉ុន្តែសំខាន់នោះគឺវា​ងាយធ្វើ ធ្វើហើយរក្សាទុកបានយូរ ពិសេសសម័យកូវីតបែបនេះ បើមាន ស៊ុតជ្រក់ទឹកត្រី នេះគឺដឹងតែជីវិតមានន័យណាស់ ព្រោះថាញ៉ាំជាមួយតែបាយកកបាយក្ដាំងហ្នឹងក៏មានជាតិ ជាប់មាត់ជាប់ចិត្តខ្លាំងដែរ ។ ពិសេសទឹកត្រីបន្ទាប់ពីជ្រក់ហើយហ្នឹងតែម្ដង ស្រូបបាយកកព្រឹកឬល្ងាចញ៉ាំ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជាតិនោះជាតិខ្លាំងណាស់ ។  តោះមកដឹងគ្រឿងផ្សំមានដូចជា ៖ ទឹក ២០០មល ទឹកត្រី ១០០មល ស្ករត្នោត ១ស្លាបព្រាបាយធំ ពងមាន់ឬពងទា ខ្ទឹមស ហាន់បន្ទះស្ដើងៗ ម្ទេស ហាន់កង់ៗតូចៗ ឥឡូវមកដឹងវិធីធ្វើវិញម្ដង ៖ ដាក់ទឹក ២០០មល, ទឹកត្រី ១០០មល, ស្ករត្នោត ១ស្លាបព្រាបាយធំ រំងាស់ហើយកូរឲ្យរលាយសព្វអស់ ទុកដល់ក្ដៅហុយផ្សែងល្មមបិទភ្លើង កុំឲ្យដល់ពុះខ្លាំង បំបែកពងច្រោះយកតែពងក្រហមកុំឲ្យបែក ចាក់ទឹកត្រីរំងាស់មុននេះចូល ដាក់ខ្ទឹមស ម្ទេស ចូល បិទផ្អាប់ទុកឲ្យជិត ដាក់ក្នុងទូរទឹកកកមួយយប់ជាការស្រេច  […]

View Details

«លម្ពិនីចតុមុខ» ផឹកកាហ្វេក្នុងសួន លំហែកាយជាមួយធម្មជាតិ

ហាងកាហ្វេមាននៅគ្រប់ទីកន្លែងតែម្ដង នៅភ្នំពេញយើងនេះ ។ ដល់ច្រើនពេកអ៊ីចឹងក៏ពិបាក មិនដឹងថាគួរទៅហាងមួយណា ! ប៉ុន្តែឮសូរគេថាមានហាងកាហ្វេមួយទើបតែបើកដំណើរការថ្មីថ្មោងនេះ ដូចជាទើបតែបើកមកបាន៣ខែថ្មីៗនេះឯង ប៉ុន្តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង ។ ពិសេសឮថាប្រវត្តិនៃការបង្កើតហាងនេះពិតជាអស្ចារ្យនិងបង្កប់ទៅដោយអត្ថន័យទាក់ទងនឹងសាសនាទៀតផង ។  ហាងកាហ្វេ លុម្ពិនី បានបើកដំណើរការកាលពី ថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១នេះ ។ លុម្ពិនី មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ ១៨៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលស្ថិតនៅក្រោយព្រះបរមរាជវាំងតែម្ដង ។ មុននឹងចូលដល់ប្រវត្តិនៃការបង្កើតហាង និងអាថ៌កំបាំងពីក្រោយឈ្មោះហាងកាហ្វេ លុម្ពិនី នេះក៏ចង់ណែនាំឲ្យគ្នាយើងស្គាល់ភេសជ្ចៈប្រចាំហាងសិន ទុកគ្រាន់ជាការណែនាំឲ្យស្គាល់របស់ឆ្ងាញ់ បានញ៉ាំបណ្ដើរអានអត្ថបទដ៏គួរឲ្យទាក់ទាញនេះបណ្ដើរ ។ ភេសជ្ជៈប្រចាំហាងនៅទីនោះមានដូចជា៖ លុម្ពិនីឡាតេ Lumpini latte, ផាស់សិនសូដា និងគុលស្លិកគ្រៃសូដា ធានាឆ្ងាញ់ប្លែកជាប់មាត់ជាប់ចិត្ត ។  សិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ច្បាស់ជាស្គាល់សាស្ត្រាចារ្យ លោកគ្រូ ព្រាប ចាន់ម៉ារ៉ា ។ លោកគ្រូជាអ្នកដាក់ឈ្មោះ ហាងកាហ្វេ លម្ពិនី នេះ ដែល លម្ពិនី ត្រូវបានគេដឹងនិងតំណាលមកថា […]

View Details