ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង
សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។ ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការទទួលយកនូវរសជាតិសាច់អាំងបែបកូរ៉េពិតៗដ៏ឈ្ងុយឆ្ងាញ់ និងមានឱជារស។ អ្វីដែលទាក់ទាញខ្លាំងនៅទីនោះគឺ ការតុបតែងលម្អរហាងបែបជាស្ថានីយ៍រថភ្លើងមួយនៅប្រទេសកូរ៉េ ជាមួយទូរថភ្លើង និងសូម្បីផ្លាកសញ្ញានាំផ្លូវគឺដូចនៅស្លាកសញ្ញានៅតាមស្ថានីយ៍រថភ្លើងដែរ ដែលធ្វើឲ្យអ្នកទៅទទួលទានសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងអង្គុយញ៉ាំសាច់អាំងនៅប្រទេសកូរ៉េពិតៗអ៊ីចឹង។ មួយវិញទៀតអតិថិជន មិនចាំបាច់ភ័យ ខ្លាចកន្លែងតូចចង្អៀតទេ នៅ Gogi Korean BBQ សាខាទួលគោកមានពីរជាន់ដែលជាន់ក្រោមសម្រាប់អតិថិជនបែបគ្រួសារ និងជាន់លើគឺសម្រាប់មិត្តៗយុវវ័យដែលចង់ទៅញ៉ាំសាច់អាំងបែបកូរ៉េៗនិង Chill លេងសប្បាយៗជាមួយការជួបជុំមិត្តភក្តិ។ នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត […]
View Details