Loading...

Category: កុមារកម្ពុជា

Auto Added by WPeMatico

មាន សូនីតា អំពាវនាវទៅប្រជាជនកម្ពុជា ដើម្បីបរិច្ចាគទៅកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងន័យសប្បុរសធម៌

ជាការពិតណាស់ យើងម្នាក់ៗប្រហែលជាធ្លាប់មានប្រវត្តិជាមួយនឹង មន្ទីរពេទ្យ គន្ធបុប្ផា មិនថាយើងផ្ទាល់កាលពីកុមារភាព ឬក៏កូន ចៅយើង។ មន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃទទួលពិគ្រោះ ពិនិត្យ និងព្យាបាល កុមារប្រមាណ ៤ពាន់ នាក់ក្នុងមួយថ្ងៃៗ។ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងបានចុះទៅកាន់មន្ទីរពេទ្យនេះផ្ទាល់ បានឃើញនូវទិដ្ឋភាពកុមារកម្ពុជា ដែលកំពុងមានជម្ងឺ និងទទួលព្យាបាល ព្រមជាមួយនឹងឪពុកម្តាយដែលស្ថិតទៅក្នុងទឹកមុខក្រៀមក្រំបារម្ភពីកូនចៅ ពិតជាធ្វើឲ្យកញ្ញាមានអារម្មណ៍អាណិតអាសូរជាខ្លាំង។  ស្ថិតក្នុងស្ថានភាពដូចដែលបានឃើញ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នកំពុងត្រូវការចំណាប់អារម្មណ៍ ការទ្រទ្រង់ គាំទ្រ និងទំនុកបម្រុង ពីមហាជន ដើម្បីបន្តបេសកកម្ម ជួយកុមារកម្ពុជាក្នុងវិស័យសុខាភិបាល ដោយរក្សារនូវការយកចិត្តទុកដាក់ និងគុណភាពបែបស្តង់ដារ។ ឆ្លៀតក្នុងឱកាសនេះ មាន សូនីតា និងមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវ ដើម្បីបំផុសនូវស្មារតីខ្មែរជួយខ្មែរ ដើម្បីរៃអង្គាសមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យ គន្ធបុប្ផា ទាំង៥សាខា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នាមញញឹមកុមារកម្ពុជា ដែលសាធារណជនទាំងអស់ អាចចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖ * ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ), 5558 (គណនីប្រាក់ដុល្លារ)* ធនាគារអេស៊ីលីដា៖ 0001-0341273813 (គណនីប្រាក់រៀល ), 0001-0341273824 (គណនីប្រាក់ដុល្លារ)* ធនាគារ ABA៖ 000791704 (គណនីប្រាក់រៀល ), 000791702 (គណនីប្រាក់ដុល្លារ) សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខាធិការដា្ឋនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈទូរស័ព្ទលេខ៖០៦១ ៧០ ១១១១ និង ០៩៦ ៧០១ ១១១១៕

View Details